សម្តេចសខេង៖​ពលករ​​កម្ពុជា​ធ្វើការ​នៅក្រៅ​ប្រទេស​ជិត​៧០​% ​រងគ្រោះ​ដោយ​សារ​​អំពើ​ជួញដូរ​

សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានមាន​ប្រ​សាសន៍ ​​ថា​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋខ្មែរប្រមាណ១​លាន​នាក់ ដែលបាន​ទៅធ្វើ​​ការ​ងារ​នៅ​ក្រៅ​​ប្រទេស​មាន​ជិត​៧០% ​កំពុងបាន​ទទួល​រង​ការ​ប្រថុយ​​ប្រថាន​ធ្វើ​ការ​ងារ​​​គ្មាន​ច្បាប់​​​អនុញ្ញាត្តិ និង​ការ​កេង​ប្រវ័ញ្ច និង​អំពើ​ជួញដូរមនុស្ស

3សម្តេច​ក្រឡា​ហោម បាន​ឲ្យ​ដឹង​​នៅ​ក្នុង​​ពិធីបិទ​អង្គសិក្ខា​សាលា ស្តីពី​ការ​ពង្រឹង​សកម្មភាព​​ដឹក​នាំ​នៅថ្នាក់​ក្រោមជាតិ និង​ការ​រៀបចំ​យុទ្ធសាស្ត្របង្ការទប់​ស្កាត់​អំពើ​ជួញដូរ​មនុស្ស​តាមរយៈ​ការ​ផ្លាស់​​ប្តូរឥរិយាបថ និងការ​ប្រព្រឹត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី១ ខែ កក្តដា ឆ្នាំ​២០១៥​នេះ នៅទីស្តី​ការក្រសួង​មហាផ្ទៃ។

សម្តេច ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា មក​ដល់​ពេលនេះ​កម្ពុជា​នៅ មិន​ទាន់​ទទួល​​ផល​ចំណេញ​​​ណា​មួយ​​​ពី​​ពលករ​ទេសន្ត​ប្រវេសន៍​​ទាំង​នោះទេ ហើយ​កម្ពុជា​ខ្លួនឯង ពិសេស​ប្រមុខថ្នាក់​ដឹកនាំ​នៃ​រាជរដ្ឋាភិ​បាល​​ខិត​ខំ​បង្កើត ឱកាស​ការ​ងារ​ជា​ច្រើនជូន​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ទប់ស្កាត់​ការងារ​ចំណាក​​ស្រុក​ ប៉ុន្តែ​ការងារ​នៅក្នុងស្រុក​នោះនៅមិន​ទាន់​សម​នឹង​សេចក្តីប្រាថ្នា​ចង់​​បាន​របស់​ប្រជាពល​រដ្ឋនៅ​ឡើយទេ ។  ដើម្បី​បញ្ហាទប់​ស្កាត់អំពើ​ជួញដូរ​មនុស្ស​នោះដែរសម្តេចក្រឡោ​​ហោម​ ស ខេង បានស្នើ​ឲ្យអាជ្ញាធរ​ថ្នាក់ខេត្ត និងអ្នកពាក់​ព័ន្ធនានា​នៅថ្នាក់​មូលដ្ឋាន ត្រូវ​រួម​​គ្នាចូល​​រួម​​​អប់រំ​ណែ​​នាំ​​ប្រជាពល​រដ្ឋ និង​ទប់​ស្កាត់​អំពើ​ជួញដូរ​មនុស្ស ហើយ​សម្រាប់​ថ្នាក់ដឹក​នាំ​ខេត្ត​ជិត​១៤​ខេត្ត ដែលមិន​ទាន់សកម្ម នឹង​ការងារទប់ស្កាត់​ការជួញ​ដូរ​ មនុស្ស​​ ត្រូវខិតខំ​ធ្វើសកម្មភាព​​ទប់ស្កាត់​​អំពើ​ជួញ​ដូរមនុស្ស និងត្រូវ​ធ្វើរបាយ​ការណ៍នឹង​ផ្ញើមកអគ្គ​លេខាធិការគណកម្មា​ធិការ ជាតិប្រ​យុទ្ធ​​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហៅកាត់​ថា គ.ជ.ប.ជ ឲ្យបាន​ទៀងទាត់ ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative