គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១ ខែ​កក្កដា បណ្តាល​​ឲ្យ​ស្លាប់​​មនុស្ស ២​នាក់​ និងរបួស​ស្រាល​​២​នាក់

គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​​ កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​​២០១៥​ ​បានកើត​ឡើង​ចំនួន​ ៣​លើក  យប់​១​​លើក បណ្តាល អោយ​​មនុស្ស​​ស្លាប់ ២​នាក់ (​ស្រី​ម្នាក់​)  និង​​របួស​ស្រាល​ ២​នាក់ (​ប្រុស​)​។​

1យោង​តាម​​របាយការណ៍​ ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​​ជាតិ បានឲ្យ​ដឹងថា​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង​៣​​លើក​នេះ បាន​​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប ៥​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ៣​គ្រឿង រថយន្ត​​ធុន​តូច ១​គ្រឿង និង​យាន​​ផ្សេងៗ ១​គ្រឿង​។​

​មូល​ហេតុ​ដែលបណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ស្រវឹង​២​​លើក និង​​កត្តា​​យាន​យន្ត ១​លើក​។  ចំ​ពោះ​​​អ្នកជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​ មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន ៣​នាក់ (​យប់​ម្នាក់​)​។​  ចំពោះ​រថយន្ត​​ពិន័យ​​សរុប​​ចំនួន ៦៨៤​​គ្រឿង (​រថយន្ត​​ធំ​២៣៦​គ្រឿង​)​ ស្មើ​នឹង៦៨៤​​ករណី ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន ៤៤៩​គ្រឿង ស្មើ​នឹង​​៤៤៩​​ករណី ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ២៣៥​គ្រឿង ស្មើនឹង ២៣៥​ករណី ដោយ​ឡែក​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១.៥១៧ គ្រឿង។

ចំណែកគ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​​ប្រទេស​​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ បានកើត​ឡើង​ចំនួន ១២​​លើក ក្នុង​​នោះ​យប់ ៤​លើក​ ​បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់៧​​នាក់ (​ស្រី​២​នាក់​) រង​របួស​​ធ្ងន់ ១៣​នាក់ (​ស្រី​៣​នាក់​) និង​របួស​ស្រាល ៦​នាក់ (​ស្រី​២​នាក់​)​។ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​​សរុប ១៧​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ១០​គ្រឿង​ រថយន្ត​​ធុន​តូច​៧​គ្រឿង និង​ថ្មើរជើង ៤​នាក់​។​ មូលហេតុ​​ដែល​បណ្តាល​​ឲ្យ​កើត​មាន​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍ រួមមាន ល្មើស​​ល្បឿន ៦​លើក​ ស្រវឹង​ ៣​លើក​ ប្រជែង​​គ្រោះថ្នាក់ ១​លើក ​មិន​គោរព​​សិទ្ធ ១​លើក និង​បត់​​គ្រោះថ្នាក់ ១​លើក។  ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​ បាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន ១៤​នាក់ (​យប់​ម្នាក់​)​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative