គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០ មិថុនា កើត​ឡើង​១២​លើក​ ស្លាប់​​៧​នាក់ និង​​រង​​របួស​​ធ្ងន់​​ស្រាល​​១៩​នាក់​

គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃទី​​៣០ ខែ​មិថុនា ឆ្នាំ​២០១៥ បានកើត​ឡើង​ចំនួន​១២​លើក ក្នុង​​នោះ​យប់​៤​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់៧​នាក់ (​ស្រី​​២​នាក់​) រង​​​របួស​ធ្ងន់​១៣​នាក់ (​ស្រី​​៣​នាក់​) និង​របួស​ស្រាល​៦​នាក់​(​ស្រី​២​​នាក់​)។

1យោង​តាម​​របាយការណ៍ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ បានឲ្យដឹងថា​នៅក្នុង​​ហេតុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​១២​លើក​​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​សរុប ១៧​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន១០​គ្រឿង​ ​រថយន្ត​​ធុន​តូច ៧​គ្រឿង និង​ថ្មើរ​ជើង ៤​នាក់​។​ មូលហេតុ​​ដែល​បណ្តាល​​ឲ្យ​កើតមាន​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍ រួមមាន ល្មើស​​ល្បឿន ៦​លើក​ ​ស្រវឹង៣​លើក​ ​ប្រជែង​​គ្រោះថ្នាក់​១​លើក​ មិន​គោរព​​សិទ្ធ១​លើក និង​បត់​​គ្រោះថ្នាក់ ១​លើក។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព​​ចំនួន ១៤​នាក់ ​(​យប់​ម្នាក់​)​។

ចំពោះរថយន្ត​​ទាំង​អស់​ ដែល​ត្រូវ​​ផាក​ពិន័យ​​សរុប​​ចំនួន ៦៣៨​​គ្រឿង (​រថយន្ត​​ធំ ១៨៤​គ្រឿង​) ស្មើ​នឹង ៦៥៩​​ករណី​ ​ករណី​​ល្មើស​ក្រដាស​​ស្នាម ៤៣១​គ្រឿង ស្មើនឹង​៤៣១​​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស ២០៧​​គ្រឿង ស្មើនឹង​២២៨​ករណី​។ ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​១.៥៧៩​​គ្រឿង​។

ចំណែក​គ្រោះថ្នាក់​​ចរាចរណ៍ ​នៅ​ទូទាំង​​ប្រទេស​​កាលពី​​ថ្ងៃទី​២៩ ​ខែ​មិថុនា​ ឆ្នាំ​​២០១៥​ បានកើត​ឡើង​ចំនួន​​១៩​លើក​ យប់​៩​​លើក​ បណ្តាល​​អោយ​មនុស្ស​​ស្លាប់​១៤​នាក់​​(​ស្រី​៤​នាក់​)​ របួស​ធ្ងន់​​២២​នាក់​​(​ស្រី​៨​​នាក់​)​ និង​​របួស​ស្រាល​​១២​នាក់​ (​ស្រី​​២​នាក់​)​​បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​ សរុប​​៣៣​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​២៣​​គ្រឿង​ រថយន្ត​​ធុន​តូច​​៧​គ្រឿង​ ​រថយន្ត​​ធំ​២​​គ្រឿង​ និង​យាន​​ផ្សេងៗ​១​​គ្រឿង​។​ ​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់ ​រួមមាន​​ល្មើស​ល្បឿន​​៨​លើក​ ស្រវឹង​​៤​លើក​ ​ប្រជែង​​គ្រោះ ​ថ្នាក់​​៣​លើក​ ​មិន​គោរព​​សិទ្ធ​១​លើក​ មិនប្រកាន់​​ស្តាំ​២​លើក​ និង​ធ្លាក់​​ពីលើ​គោយន្ត​​១​លើក​។​ ចំពោះ​អ្នក​ជិះ​ម៉ូតូ​ គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន​​៣៥​នាក់​​(​យប់​១៥​នាក់​)​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥

Google Analytics Alternative