កម្មការនី​ ដួល​សន្លប់​៤៦​នាក់ នឹង​ត្រូវចូល​ធ្វើការ​ជា​ធម្មតា​វិញ នៅថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​

កម្មការនី​ ដួល​សន្លប់​ជា​បន្ត-បន្ទាប់​គ្នារហូត​ដល់៤៦​នាក់  កាលពី​ថ្ងៃទី​ច័ន្ទ​កន្លងទៅ នឹង​ត្រូវ​អនុញ្ញាត ឲ្យ​ចូល​ធ្វើការជា​​ធម្មតា​ វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។ នេះបើ​តាម​ប្រសាសន៍ របស់​លោក ប៉ុក  វណ្ណថាត​  ប្រធាន​ក្រុម​ការងារ​​ទប់​ស្កាត់ ករណី​កម្មករ​ និយោ​ជិត​ សន្លប់​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។

1មាន​ប្រសាសន៍ ប្រាប់​គេហទំព័រ​សុខភាព​កម្ពុជា កាលពីរ​សៀល ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៥​កន្លង​ទៅ ខណៈ ដែល​លោក​ ប៉ុក វណ្ណថាត​ ដឹកនាំ​ក្រុម​ការ​ងារ​​ទប់ស្កាត់​ករណី​កម្មករ និយោជិត​សន្លប់ ចុះ​ត្រួត​ពិនិត្យ អង្កេត​ស្រាវជ្រាវ ស្ថានភាព​ករណី​រោងចក្រ​ ឃ្វីនធ៍​ មេជើរ​ អ៊ិនដាស​ស្រ្ទៀល ហៅ​កាត់ QMI ដែល​បម្រើ​សកម្មភាព​សេដ្ឋកិច្ច​ផលិត សំលៀក​បំពាក់ ដោយ​មាន​កម្មករ​ និយោ​ជិត​ សរុប​ចំនួន ​២.៨៥៨នាក់​ ស្ថិតនៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំពើត​ ស្រុក អង្គស្នួល ខេត្តកណ្តាល​។ ឯកឩត្តម​បានបញ្ជាក់​ថា បន្ទាប់​ ពី​ពិនិត្យ​មូលហេតុ​ និងជួប​ប្រជុំ​រួមជា​មួយរោង​ចក្រ​រួច​មក ជា​លទ្ធផល ក្រុមការ​ងារ បានរក​ឃើញ​ទិដ្ឋភាព​ករណី កម្មករ​ និយោជិត​ សន្លប់​ និង​ការជួយ​សង្រ្គោះ​ដូចខាង​ក្រោម កម្មការនី​ ដែល​សន្លប់​ចំនួន ៤៦នាក់​ ត្រូវ​បាន​​បញ្ជូនទៅ​សង្គ្រោះ​នៅ​ មណ្ឌល​សុខភាព​បែកចាន​។

លោកបន្ត​ថា ករណី​នេះផ្តើម​ចេញ​ពីកម្មការនី​ម្នាក់ មាន​អាការៈ​ក្អក​ប៉ុណ្ណោះ ដោយ​មិនមាន​បញ្ហា​សុខ​ភាព​​នោះ​ឡើយ។ ដើម្បី​ សម្រប​សម្រួល​ស្ថានការណ៍​ឲ្យវិល​មក​រកសភាព​ដើមវិញ មន្រ្តី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​អង្គប្រជុំ  និង ​ពិភាក្សា​យ៉ាងល្អិត​ល្អន់ បាន​ឯកភាព​ឲ្យរោង​ចក្រ​រៀបចំ​កែលម្អ​ដូចជា អនុញ្ញាត​ឲ្យកម្មការនី​​សន្លប់​ចំនួន​៤៦នាក់ ចូល​ធ្វើការ​វិញ​ នៅ​ថ្ងៃ​ស្អែកនេះ។  ដោយឡែក​កម្មករនិ​យោជិត​ដែលមិន​បានសន្លប់ ត្រូវ​អនុញ្ញាត​​ឲ្យធ្វើ​ការ​ក្នុងអគារ។

សូម​បញ្ជាក់​ថា ករណី​ដែលបណ្តាល​ឲ្យមាន​កម្មការនី​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​រហូត​ដល់ ៤៦​នាក់ បាន​កើត​​ឡើង​កាល​ពីថ្ងៃ​ច័ន្ទ ទី២៩​ ខែ​មិថុនា កន្លង​ទៅ​នៅ​ក្នុង​រោងចក្រ​ឃ្វីនធ៍ មេជើរ អ៊ិនដាស​ស្រ្ទៀល ហៅ​កាត់ QMI ​ត្រូវបាន​រកឃើញ​ថាគឺផ្តើម​ចេញពី​ កម្មការនី​ឈ្មោះ ឈុន លីម អាយុ ២៤ឆ្នាំ​ មាន​អាការៈ​ក្អក ត្រូវ​បាន​បញ្ជូន​ទៅសង្រ្គោះ​នៅ​គិលានដ្ឋាន បន្ទាប់​ពី​រដ្ឋបាល រោង​ចក្រ បាន​បញ្ជូន​បន្ត​ទៅសង្គ្រោះ​នៅ​បន្ទប់​ពិគ្រោះ និង​ព្យាបាល ខណៈ​កំពុង​បញ្ជូន​ចេញនោះ ទើប​ធ្វើឲ្យ​កម្មការនី​ភិតភ័យ​សន្លប់​តៗគ្នា​រហូត​ដល់ ៤៦​នាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative