រដ្ឋ និង​ឯកជន​ ​ជម្រុញ​ឲ្យមាន​ការ​វិនិយោគ​​លើ​ទេសចរណ៍​កែ​ច្នៃ

​រដ្ឋ និង​ឯកជន ​ជម្រុញ​​ឲ្យមាន​ការ​វិយោគ​លើ​ទេសចរណ៍​កែច្នៃ បន្ថែម​លើ​​សក្ដា​នុពល​​ទេសចរ ដែល​មាន​​ស្រាប់​ដើម្បី​ទាក់​ ទាញ​​ភ្ញៀវ​ទេសចរណ៍​បរទេស បាន​គ្រប់វ័យ​មកទស្សនា​កម្សាន្ដ​​នៅ​កម្ពុជា​កាន់​តែច្រើន និង​​កាត់​​បន្ថយ​ការធ្វើ​ដំណើរ​កំ​សាន្ត​ពី​ភ្ញៀវ​ក្នុង​ស្រុក​ទៅ​កំសាន្ត​នៅ​បរទេស​។

111111លោក ហូ វណ្ឌី​ សហ​ប្រធាន​ក្រុម​ការងារ​ទេសចរ បាន​លើក​ឡើង​កាលពី​ពេលថ្មីៗ​នេះថា រាជ​រដ្ឋាភិបាល​​បានធ្វើ​​ការ​​អូស​ទាញ​​ភ្ញៀវ​ទេសចរណ៍​​បរទេស ដោយផ្អែក​ទៅលើ​ទេសចរ បែប​វប្បធម៌ ប្រវត្តិ​សាស្ដ្រ និង​បែប​​ធម្មជាតិ​។ ក៏ប៉ុន្ដែ​​ផ្នែក​​ឯកជន​​បាន​ស្នើ ​សុំ​ឲ្យ​មាន​ការ​វិនិយោគ​​លើ​ទេសចរណ៍​បែបកែ​ច្នៃបន្ថែម​ទៀត។ លោកថា​​ទេសចរណ៍​កែច្នៃ​ គឺ​សម្ដៅ​​ដល់សួន​កម្សាន្ដ​ក្លឹបរាត្រី ​បារ​រង្គ​សាល និង​កន្លែង​ដែលងាក​ចេញពី​​ទេសច​រ​ណ៍​​វប្បធម៌ និងធម្មជាតិ​។ សហប្រធាន​ក្រុម​ការងារ​ទេសចរ​រូបនេះ​បានកត់ ​សម្គាល់​ថាក្នុង​អំឡុង​ពេល​៧ឆ្នាំ​​ចុងក្រោយ​គឺ​មា​ន​​ការផ្លាស់​​ប្ដូរ​​ច្រើន​ពាក់ព័ន្ធ​ជាមួយ​នឹងទេសចរ​កែច្នៃ​ដែលបាន​ទាក់ទាញ​​ដល់​ភ្ញៀវ​​បរទេស​​​វ័យក្មេង​និង​ជំទង់​​។

លោក​ថា​ “​ប្រសិន​បើ​មាន​កន្លែង​ទេសចរណ៍​កែច្នៃ​កាន់តែ​ច្រើននោះ ភ្ញៀវ​បរទេស​ចាយលុយ​កាន់​តែ​​ច្រើន​ដែល​ជា​​ផ្នែក​មួយ​​ក្នុង​ការ​​អភិវឌ្ឍន៍​វិស័យ​ទេសចរ និង​​សេដ្ឋកិច្ច​ជាតិ”។

ឯកឧត្តម​ ថោង ខុន រដ្ឋ​មន្ដ្រី​ក្រសួង​​ទេសចរ បានមាន​ប្រសាសន៍​ថា មួយឆ្នាំៗ​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​ ចេញទៅ​កំសាន្ត​នៅ​ប្រទេស​គេ​១លាន​នាក់ ដោយសារ​នៅ​បរទេស​គេរៀប​ចំ​តំបន់​ទេសចរណ៍​កែច្នៃ​បានល្អ។ ចំ​នែក​កម្ពុជា​ក៏មាន​តំបន់​ទេស​ចរណ៍​ច្រើនដែរ តែមនុស្សមានចំណង់ចំណូលចិត្តខុសៗគ្នា ខ្លះចូលចិត្តហ្គោល ខ្លះ​ចូលចិត្ត Shopping ជាដើម។ ឯកឧត្តម បានបន្តថា​ នៅ​រាជធានី​ភ្នំពេញ​មាន​កន្លែង​កំសាន្ត និង​ទេសចរណ៍​​បែប​​កែច្នៃ​តិចណាស់ ហើយ​ក្រសួង​តែងតែ​ចង្អុល​បង្ហាញ​ឲ្យមាន​ការចូល​រួមវិនិយោគ​ពីវិស័យ​ឯកជន តែពួក​គេ​ហាក់​​ដូចជា​ចាប់មិន​បាន និងមិន​ចាប់​អារម្មណ៍។

ឯកឧត្តម​បានបន្ត​ថា “នៅ​រាជធានី​ភ្នំពេញ​យើង មាន​ទន្លេស្អាត​បំផុត ដែល​មាន​សក្តានុពល​ទាក់​ទាញ​​ភ្ញៀវ​​​ទេសចរណ៍ ខ្ញុំ​តែង​តែ​ប្រាប់​ឲ្យផ្នែក​ឯកជន​រៀបចំ​កប៉ាល់​ជិះ​កំសាន្ត​នៅតាម​ដងទន្លេ ដោយ​មាន​អាហារ និងតន្រ្តី​ជាមួយ​គ្នាពិត​ជានឹង​មានភ្ញៀវ​ទេសចរណ៍​ចាប់​អារម្មណ៍​ច្រើន តែ​រហូត​មកទល់​ពេលនេះ​មិនមាន​​អ្នក​ណា​ធ្វើនោះ​ទេ”។ ឯកឧត្តម​បានបន្ត​ថា “ខ្ញុំ​ស្តាយ​ណាស់​ ស្តាយមែន​ទែន ដែលមិន​មានអ្នក​ណា​ចាប់​អារម្មណ៍​​វិនិយោគ​លើ​សក្តានុពល​ទាំងនេះ​។ ក្រសួង​នឹង​ស្វាគមន៍​ និង​ចូល​រួម​​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធ្វើការ​ងារ​នេះ ព្រោះ​ក្រសួង​មានតែ​គោល​នយោបាយ តែគ្មាន​ទុន​សម្រាប់​អភិវឌ្ឈន៍​ទេ​”​។

សូម​បញ្ជាក់​ឲ្យដឹង​ថា ក្នុង​ឆមាស​ទី១​ឆ្នាំ​២០១៥​នេះ មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​២លាន​នាក់​​បាន ចូល​មក​​ទស្សនា​​កម្សាន្ដ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative