គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃទី​២៩​​ មិថុនា​​ឆ្នាំ​​២០១៥​ ​ស្លាប់​​មនុស្ស​ ​១៤​​នាក់​និង របួស​ធ្ងន់​​ស្រាល​​៣៤​នាក់

គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​​ប្រទេស​ កាល​ពី​ថ្ងៃទី​​២៩ ​ខែ​មិថុនា​ ឆ្នាំ​​២០១៥​ បាន​កើត​​ឡើង​​ចំនួន​​​១៩​​លើក​ យប់​​៩​លើក​​ បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​១៤​​នាក់​ (​ស្រី​៤​​នាក់​)​របួស​ធ្ងន់​​២២​នាក់​ (​ស្រី​​៨​នាក់​)​ និង​​របួស​ស្រាល​​១២​នាក់​ (​ស្រី​​២​នាក់​)​។​ 

1យោង​​តាម​​របាយការណ៍ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​​នគរបាល​​ជាតិ បានឲ្យដឹង​ថាក្នុង​​​គ្រោះ​ថ្នាក់​​​ចរា​ចរណ៍​​ទាំង​១៩​លើក​នេះ​ បាន​​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​៣៣​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​២៣​គ្រឿង​ រថយន្ត​​ធុន​តូច​​៧​គ្រឿង​​ ​រថយន្ត​ធំ​​២​គ្រឿង​ និង​យាន​​ផ្សេងៗ​១​​គ្រឿង​។​ ​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់ ​រួមមាន​​ល្មើស​ល្បឿន​​៨​លើក​​​ស្រវឹង​​៤​លើក​ ប្រជែង​​គ្រោះថ្នាក់​​៣​លើក​ ​មិន​គោរព​​សិទ្ធ​១​លើក​ មិន​​ប្រកាន់​​ស្តាំ​២​​លើក ​និង​ធ្លាក់​​ពីលើ​​គោយន្ត​​១​លើក​។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​ គ្រោះ​ថ្នាក់​​​ដោយ​​មិន​​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​​៣៥​នាក់​​(​យប់​១៥​​នាក់​)​។​

ចំពោះ​រថយន្ត​​ពិន័យ​​សរុប ​ចំនួន​​៩១៥​គ្រឿង​( ​រថយន្ត​​ធំ​៣២៩​​គ្រឿង​) ​ស្មើ​នឹង​​៩២៧​រ​ណី​​ ​ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន​ ៥៥២​គ្រឿង​​ស្មើ​នឹង​​៥៥៨​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស​​៣៦៣​គ្រឿង​​ស្មើ​នឹង ៣៦៩​​ករណី​​ដោយឡែក​​ម៉ូតូ ​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​១.៥៨៩​គ្រឿង​។​

គួរបញ្ជាក់​ថា គ្រោះ​ថ្នាក់​​ចរាចរណ៍​ នៅ​ទូ​ទាំង​​ប្រទេស​​កាល ពី​ថ្ងៃ​ទី​​២៨ ខែ​​មិថុនា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​​៤​លើក ក្នុង​​នោះ​​យប់​​៣​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​៤​នាក់​ (​ប្រុស​) រង​របួស​​ធ្ងន់​៥​នាក់ ​(ស្រី​​២​នាក់​) និង​​ស្រាល​២​​នាក់ (​ប្រុស​) បាន​​បង្ក​ឲ្យ​​មានការ​​ខូចខាត​​យានយន្ត​​សរុប​​៧​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​ចំនួន​​៣​គ្រឿង​ និង​​រថយន្ត​​ធុន​ធំ​​៤​គ្រឿង។​ មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ រួមមាន ល្មើស​​ល្បឿន​​៣​លើក​ និង​​ប្រជែង​​គ្រោះថ្នាក់​​១​លើក។  ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​៤​នាក់​ (​យប់​៣​​នាក់​)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative