កម្ពុជាប្រារព្វទិវាជាតិប្រយុទ្ធ​នឹងជំងឺគ្រុនឈាម

មជ្ឈមណ្ឌលជាតិ ប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត សាស្ត្របាណក​សាស្ត្រ​នៃក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី២៩  ខែមិថុនា ​ឆ្នាំ២០១៥​ បាន​ប្រារព្វ​ទិវាជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនឈាម​ ក្រោម«ការ​ប្រយុទ្ធនឹងជំងឺ​គ្រុនឈាម​ផ្តើមចេញពី​គ្រួសារ​អ្នក»នៅសាលាបឋម​សិក្សា​ភ្នំពេញថ្មី​ក្រោមអធិបតីភាព​លោកវេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​។

3ចូលរួម​នៅក្នុងពិធី​នោះ មាន​តំណាង​មកពីក្រសួង​ពត៌មាន ក្រសួង​អប់រំ​យុវជន ​និង​កីឡា​តំណាង​អង្គការ​សុខភាព​​ពិភព​លោក ​ប្រចាំនៅ​កម្ពុជា លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុសិស្ស​ ជាច្រើន​នាក់ទៀត។

លោកវេជ្ជ​បណ្ឌិត​ លាង ឬទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​បាន​មាន​ប្រសាសន៍​​ថា ការ​ប្រារព្វ​ទិវា​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនឈាម​នាពេល​នេះ​គឺ​ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ នៅទូ​ទាំង​ប្រទេស​ បាន​ដឹង​ពី​ជំងឺ​គ្រុនឈាម​ ដើម្បី​ការពារ​ខ្លួនកុំ​ឲ្យកូន​ចៅឆ្លង​ជំងឺនេះ​។ ជាង​នេះទៅ​ទៀត​ពេល​នេះវា​ដល់​រដូវ​វស្សា​ហើយ​ដូចនេះ ​បង​ប្អូន​​ប្រជាពល​រដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​នេះផង​ដែរ​ព្រោះថា​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​វាងាយ​បង្ក​លក្ខណៈដល់​មួសខ្លា​ដែលជា​ភ្ងាក់ងារ​ចំលង​ជំងឺ​គ្រុនឈាម។

លោកវេជ្ជ​បណ្ឌិត​ ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រារព្វ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ទិវា​គ្រុនឈាម​ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាពល​រដ្ឋ​យើង​ឲ្យ​អនុវត្ត​វិធាន​ការ​ការពារ​ជំងឺ​គ្រុនឈាម ​ដើម្បី​ឲ្យ​ជំងឺ​នេះរីក​រាល​ដាល​នៅតាម​មូលដ្ឋាន​របស់​យើង ​និង​ធ្វើ​យ៉ាង​ណាការ​ពារ​កុមារ​ដែលជា​កូ​នចៅរបស់​យើង កុំឲ្យ​កើត​ជំងឺ​គ្រុនឈាម​ក្នុងគោល​បំណង​កាត់​បន្ថយ​ជាអតិ​បរិមា​នូវ​អត្រា​ឈឺ​ និង​ស្លាប់​ដោយ​​ជំងឺ​គ្រុន​ឈាម​។

លោរដ្ឋមន្ត្រី​បានបន្តថា​«ក្នុងការ​លប់បំបាត់​ជំងឺ​នេះ ក្រសួង​សុខាភិបាល​ បើទោះបី​ជាមាន​កិច្ច​សហការ​ជាមួយ​ដៃគូ​នានា​មាន​យន្តការ​ធ្វើអន្តរា​គមន៍ ចលនា​ធនធាន និង​បច្ចេក​ទេសតាម​គ្រប់​មធ្យោបាយ​រួចហើយ​ ប៉ុន្តែ​ការ​អន្តរា​គមន៍​ឆ្លើយ​តប​ទាំងនេះនៅ​មិនទាន់​អាចកាត់​ផ្តាច់ពី​ការចូល​រួមរបស់​សហគមន៍​នីមួយៗ​ និងគ្រួសារ​នីមួយៗ​នោះទេព្រោះ​ថាការលប់​បំបាត់ជំរក​មួសខ្លា​ក៏ដូច​ជា​ការ​ការពារ​មិនឲ្យមួស​ខាំកូន និងការបញ្ជួនកូន​ចៅដែល​ក្តៅខ្លួន​មកមន្ទីរ​ពេទ្យរដ្ឋ​ ឲ្យ​បាន​ទាន់​​ពេល​ទាំង​​នេះសុទ្ធ​តែត្រូវ​ចាប់ផ្តើម​ពីសហគមន៍​នីមួយៗ និងគ្រួសារ​នីមួយៗ»។

លោករដ្ឋមន្ត្រី​បាន បន្ថែមថា​អាស្រ័យ​ដូចនេះសូមអំពាវ​នាវដល់ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ជាធរគ្រប់​​លំដាប់​ថ្នាក់ និង​បណ្តាញ​សារ​ពត៌មាន​ ទាំងអស់​មេត្តាជួយ​ជំរុញ​ចលនាទាំង​អស់នេះ ដើម្បី​បញ្ជៀស​កុមារពី​គ្រោះមរណៈដោយ​សារជំងឺ​គ្រុនឈាម។

តាមរបាយការណ៍ បាន​បង្ហាញថា​ករណីជំងឺ​គ្រុនឈាម​នៅដើមឆ្នាំ​២០១៥​នេះ ​បានកើត​ឡើង​ចំពោះ​កុមារ​គ្រប់ក្រុម​អាយុ​ប៉ុន្តែ​៧១,៣​ភាគរយ នៃករណីជំងឺ​គ្រុនឈាម​សរុប​គឺជាកុមារ​ដែលមានវ័យ​ពី​​៥​ដល់​​១៤ឆ្នាំ​ ដែលភាគ​ច្រើន​ជាកុមារ​ស្ថិតនៅ​ក្នុងវ័យ​សិក្សា។

លោករដ្ឋមន្ត្រី​បានបញ្ជាក់​ថា«ដូចនេះការចូល​រួមរបស់លោកគ្រូ​អ្នកគ្រូ និងសិស្សានុសិស្ស​ទាំងអស់​ គឺជាផ្នែកមួយ​ដ៏មានសារៈ​សំខាន់​ណាស់​ ក្នុងការ​ប្រយុទ្ធនឹង​ជំងឺគ្រុនឈាម​ព្រោះថាការយល់​ដឹងរបស់​សិស្សានុសិស្ស​ពីជំងឺគ្រុនឈាម​ផ្តល់​ផល​ប្រយោជន៍​សំរាប់ខ្លួនគេ​ផ្ទាល់ផងសំរាប់​មាតាបិតាផង និង​សំរាប់​​​ក្រុមគ្រួសារ​បងប្អូន​របស់គេនៅ​ផ្ទះផង»។

លោករដ្ឋមន្ត្រី ​សូម​អំពាវ​នាវដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ចាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ​អង្គការ​ជាតិ អន្តរជាតិ​ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ មាតា​បិតា​ត្រូវយកចិត្ត​ទុកដាក់​ធ្វើការ​សំងាត​លំនៅ​ដ្ឋាន​កុំ​ឲ្យ​មាន​ទឹក​ដក់​ដោយ​​ធ្វើ​ការ​កប់​ឬដុត​ចោលនូវ​ត្រឡោក​ដូងសំបក​កំប៉ុង​កង់ឡាន និងវត្ថុដែល​អាច​ដក់​​ទឹក​​​បាន​ព្រោះថាវាជា​ប្រភពនៃជំរក​របស់ដង្កូវ​ទឹកមួស​ខ្លា។ ត្រូវ​លាងសំអាត​​ពាង​ឲ្យ​បាន​​ស្អាត​កុំ​ឲ្យ​មាន​ដង្កូវទឹក​ឬចិញ្ចឹម​ត្រីសំរាប​ឲ្យស៊ីដង្កូវទឹក។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ បានមាន​ប្រសាសន៍ថា ពេលកូន​ចៅក្តៅ​ខ្លួនត្រូវ​ប្រញាប់​បញ្ជួន​ទៅ​កាន់​​មណ្ឌល​សុខភាព​ ឬ​មន្ទីរ​​បពេទ្យ​ ដែលនៅជិត​ផ្ទះដើម្បី​ឲ្យគ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ជំងឺព្រោះ​ថា​​បើ​ទុកយូរ​នាំឲ្យកុមារ​គ្រោះថ្នាក់​ដល់អាយុជីវិត។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative