គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃ​ទី​២៨​ ​មិថុនា​​ កើត​ឡើង​​៤​លើក ​ស្លាប់​​៤​នាក់​ និង​​ របួស​ធ្ងន់​-ស្រាល​​៧​នាក់

គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​​កាលពី​ថ្ងៃ​​ទី​២៨ ខែ​​មិថុនា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​៤​លើក ក្នុង​នោះ​​យប់​៣​លើក​ បណ្ដាល​ឲ្យ​​មនុស្ស​ស្លាប់​​៤​នាក់ (​ប្រុស​) រង​របួស​​ធ្ងន់​៥​នាក់ (​ស្រី​២​នាក់​) និង​ស្រាល​​​២​នាក់ (​ប្រុស​)។

1យោង​តាម​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​​ជាតិបាន​ឲ្យដឹងថានៅ​ក្នុង​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ទាំង​​៤​លើក​នេះ បាន​បង្ក​​ឲ្យ​មានការ​ខូច​ខាត​យានយន្ត​​សរុប​៧​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​ចំនួន​​៣​គ្រឿង​ និង​រថយន្ត​​ធុន​ធំ​៤​គ្រឿង។ ​មូល​ហេតុ​​ដែល​បណ្ដាល​ឲ្យ​​កើតមាន​​ហេតុកា​រណ៍​​គ្រោះថ្នាក់​​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន​​៣​លើក​ និង​ប្រជែង​​គ្រោះថ្នាក់​​១​លើក​។ ចំពោះ​អ្នក​ជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​​មិនបាន​ពាក់មួក​​សុវត្ថិភាព​​ចំនួន​៤​ នាក់​ (​យប់​៣​នាក់​)។​

ចំពោះថយន្ត​​ទាំងអស់​​ដែល​ត្រូវ​​ផាក​ពិន័យ​សរុប​​ចំនួន​២២៩​​គ្រឿង​ (​រថយន្ត​ធំ​​៩៤​គ្រឿង​)​ ស្មើ​នឹង​​២២៩​ករណី​ ករណី​​ល្មើស​ក្រដាស​​ស្នាម​១៥៣​គ្រឿង ស្មើនឹង​​១៥៣​ករណី​ ចំណែក​​ករណី​ល្មើ​ស​បច្ចេក​ទេស​៧៦​គ្រឿ​ង​ ស្មើនឹង​​៧៦​ករណី។ ដោយឡែក​​ នា​ថ្ងៃ​​ដដែល​ម៉ូតូ​​ដែល​ត្រូវ​បាន​ពិន័យ​​សរុប​ចំនួន​​១០៧៨​គ្រឿង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative