ក្រសួង​​ការងារ​បើក​ការ​ប្រលង​ធ្វើ​តេស្ត​ភា​សា​កូ​រ៉េ​លើក​ទី១២​

ក្រសួង​ការងា​រ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ធ្វើការ​ប្រលង​ធ្វើ​តេស្ត​ភាសា​កូរ៉េ​ប្រចាំ​ឆ្នាំ​២០១៥​ ដោយ​មាន​បេក្ខ​ជន ចូល​រួម​ប្រលង​ចំនួន​៣​៨​៣​៦​២​នាក់។ ​ចំនួន​នេះ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ឃើញ​ថា​មាន​ការ​ថយ​ចុះ។

1000ការ​ប្រលង​ពីឆ្នាំ​ទៅ​ មាន​បេក្ខ​ជន​ចូល​រួម​ប្រលង​ចំនួន​ជាង​៥ម៉ឺន​នាក់​ ដោយ​បាន​ចាប់​ផ្តើម​ប្រលង​កាលពី​ ថ្ងៃ​ទី​២៥​និង​២៦ ​ខែ តុលា​នេះ​ នៅ​តាម​មណ្ឌ​ល​ប្រឡង​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ តា​កែវ​ កំពង់​ស្ពឺ ​និង​ខេត្ត​កំពង់​ឆ្នាំង​។​ក្នុង​ចំណោម​បេក្ខជន​ប្រលង ​ជាង​៥ម៉ឺន​នាក់ នោះ​ភាគី​កូរ៉េ​ត្រូវ​ការ​តែ​៤០០០នាក់​ប៉ុណ្ណោះ។ ​ការ​ប្រកាស​លទ្ធផល​ប្រលង​ នៅ​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​ឆ្នាំ​២០១៤ ដោយ​ឡែក​នៅ ឆ្នាំនេះ​ ក្រសួង​រៀប​ចំ​ប្រលង​រយៈ​ពេល​២ថ្ងៃ​ដូចគ្នា​ គឺថ្ងៃ​ទី២៧ និង​២៨ ខែ​មិថុនា ​ឆ្នាំ​២០១៥។។

លោក​ពេជ​ សោ​ភ័ន​ រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​ និង ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និងជា​ ប្រធាន​គណៈ​ កម្មា​ធិការ​បណ្ដុះ​ បណ្ដាល ​និង​បញ្ជូន​ពលក​រ​ទៅ​បរទេស​ធ្លាប់​បាន​មាន​ប្រសាសន៍​ ឲ្យ​ដឹង​ថា​សំ​រាប់​ឆ្នាំ២០១៥​ មាន​​បេក្ខជន​ចូលរួម​ប្រលង​ ចំនួន ៣៨៣៦២​នាក់​ ហើយ​កូរ៉េ​ជ្រើស​រើស​ចំនួន​៥៧០០នាក់​ ដែល​កាល​ពី​ឆ្នាំ​មុន​កូរ៉េ​រើស​យក​តែ​ជាង​៤០០០នាក់​ទេ ​ក្នុង​ចំណោម បេក្ខជន​ចូលរួម​ប្រលង​រហូត​ដល់​ទៅ​ជាង​៥ម៉ឺន​នាក់។

លោក ​ពេជ​ ​សោភ័ន​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ កា​រ​ប្រ​លង​ធ្វើ​តេស្ត​ភាសាកូរ៉េ​លើកនេះ​ គឺជា​ការ​ប្រលង​​លើក​​ទី១២​ ហើយការ ប្រលង​ឆ្នាំនេះ ​មានលក្ខណៈ​តឹងរឹង​ជាងមុន​ ដោយសារ​តែវិញ្ញាសារ ​និង​ការ​រៀបចំ​ ត្រូវបាន ​ធ្វើឡើង ​ដោយផ្ទាល់​ ពីសំណាក់ មន្រ្តី​ក្រសួង​ការងារ​ នៃសា​ធារណរដ្ឋកូរ៉េ ​។​​​ ​លោក​បាន​បន្ត​ថា ​ការ​ប្រឡង​មាន​ការ​ស្កេន​មេដៃ​របស់​បេក្ខជន ​ដែល​មិន​អាច​មាន អ្នក​បន្លំ​ ឬ ​អ្នក​មក​ប្រឡង​ជំនួស​បេក្ខជន​បាននោះ​ទេ​ ដែល​មាន​ការ​ចូល​រួម​ត្រួត​ពិនិត្យ ​ដោយ​អនុរក្ស​កូរ៉េ ​ផងដែរ។​

លោក​បាន​បន្ថែមថា​ តាំង​ពីចាប់​ផ្តើម​ធ្វើ​វិញ្ញារ​ប្រលងរហូត​ដល់ចែក​ជួនបេក្ខជន​ប្រលង​ សុទ្ធតែ​ភាគី​កូរ៉េ​ចាត់ចែង​ទាំងអស់ ដោយ​វិញ្ញាសា​រ​ប្រលង ​ដឹក​តាម​យន្តហោះ​ពី​កូរ៉េមក​ ហើយ​មករក្សា​ទុក​នៅ​ស្ថានទួតកូរ៉េ​ បន្ទាប់​មក​យកមក​ចែកតាម​មណ្ឌល ប្រលង​នីមួយៗ ​ហើយក្នុង​ថ្នាក់នីមួយៗ​ភាគីកូរ៉េ​ត្រួតពិនិត្យ​មើលផងដែរ ​ដោយបេក្ខជន​មិនមាន​ឪកាស​លួចចំលងទេ​។​ប្រលង ចប់​យក​វិញ្ញា​ទៅ​ប្រទេស​កូរ៉េ​វិញ​ដើម្បីកែ ​ហើយ​ប្រកាស​លទ្ធ​ផល​អេឡេច​ត្រូនិចទៀត។

រហូត​មកដល់​ពេលនេះ​ មាន​ពលក​រ​ខ្មែរ​ប្រមាណជិត​៤ម៉ឺននាក់​ហើយ ដែល​កំពុង​ធ្វើការ​ នៅក្នុង​ប្រទេសកូរ៉េ ​ខណៈ​ដែលប្រាក់ ឈ្នួល​របស់​ពួកគេ​ ដូច​ទៅនឹង​កម្មករ​ក្នុងប្រទេស​កូរ៉េដែរ​ មានការ​កើនឡើង​រៀងរាល់ឆ្នាំ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមិថុនា​ ឆ្នាំ២០១៥

Google Analytics Alternative