គ្រោះថ្នាក់ចរាចរណ៍​​ប្រចាំ​ថ្ងៃ​ទី២៦​ ខែមិថុនា​ ​ស្លាប់​​មនុស្ស​ ៤នាក់​និង របួសធ្ងន់​​ស្រាល​១១នាក់

​គ្រោះថ្នាក់​​ចរាចរណ៍នៅ​ទូទាំង​ប្រទេស​ កាលពី​​ថ្ងៃទី​២៦ ខែ​មិថុនា​ ឆ្នាំ​២០១៥ បានកើត​ឡើងចំនួន​៩លើក​ យប់៤​លើក​ បណ្តាល​អោយ​មនុស្ស​​ស្លាប់៤នាក់​(ស្រីម្នាក់) របួស​ធ្ងន់ ៧នាក់​(ស្រី២នាក់)​ និងរបួស​ស្រាល​៤នាក់​(ស្រី២នាក់)​។

1យោង​តាម​​របាយការណ៍​ ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​ជាតិ ​ប្រាប់​​ឲ្យ​ដឹង​​ថា ​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង ៩លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​១៤​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​៨គ្រឿង រថយន្ត​​ធុន​តូច​៥គ្រឿង​ រថយន្ត​ផ្សេងៗ១​គ្រឿង​ និងថ្មើរ​ជើងម្នាក់។ មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះថ្នាក់​​រួមមាន​ ល្មើស​​ល្បឿន​៣លើក ស្រវឹង​២លើក​ ប្រជែង​គ្រោះ​ថ្នាក់​១លើក មិន​គោរពសិទ្ធ​២លើក និង​មិន​ប្រកាន់​ស្តាំ​១លើក។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​ ចំនួន​៩នាក់​(យប់​៥នាក់)។

ចំពោះរថយន្ត​​ពិន័យ​​សរុប​​ ចំនួន​៦៨១គ្រឿង​ (រថយន្ត​ធំ​១៧៨គ្រឿង)​ស្មើ​នឹង​៦៩៥ករណី​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន​ ៥០២​ គ្រឿង​ ស្មើនឹង​៥០៧ករណី​  ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​១៧៩​គ្រឿង​​ស្មើនឹង​១៨៨ករណី​ ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​ ១.៣៥២ គ្រឿង។

គួរបញ្ជាក់ថា​គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​​ប្រទេស​កាលពី​​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៥​  បាន​​កើត​ឡើង​​ចំនួន​៥​លើក​ ក្នុង​​នោះ​​យប់​៣​លើក​​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ម្នាក់​ (​ប្រុស​​)  រង​​របួស​​ធ្ងន់៣​នាក់​ (​ស្រី​ម្នាក់​)​ និង​​របួស​ស្រាល ៦​នាក់​ (​ស្រី​៣​​នាក់​) បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​យាន​​យន្ត​​សរុប ១០គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៨​គ្រឿង​​  រថយន្ត​​ធុន​​តូច​១​គ្រឿង​ និង​​រថយន្ត​​ធំ​១​​គ្រឿង​។ មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​​ហេតុ​​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​​ល្បឿន​​២​លើក​  ស្រវឹង​​១​លើក​​​ប្រជែង​​គ្រោះថ្នាក់​​១​លើក​ មិន​គោរព​​សិទ្ធ​​១​លើក។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​​៩​ នាក់​(យប់​​៦​នាក់​)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative