និស្សិត​កូរ៉េ មកស្វែង​យល់ពី​វប្បធម៌​ខ្មែរ និង​ជួយទ្រទ្រង់​បរិស្ថាន​ នៅតាម​សាលារៀន

និស្សិត និង​គ្រូចំនួន​​២៧​នាក់ ​​ មកពី​សកល​វិទ្យាល័យ​ Silla University​ នៃ​សាធារណៈ​រដ្ឋកូរ៉េ ដឹកនាំ​ដោយលោក​ សាស្ត្រា​ចារ្យ​បណ្ឌិត​ Park Tae Hak​ បានមកធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ រយៈពេល​១១ថ្ងៃ​ គឺចាប់​ផ្តើមពី​ ថ្ងៃទី២០​ ខែ​មិថុនា​ ​​​​​​​​​​​ដល់ ថ្ងៃទី​​០១ ខែ​កក្កដា​​​​​​​​​​​​​​​​​​​ ឆ្នាំ​​​២០១៥​ ​ដើម្បី​មកដក​ស្រង់បទ​ពិសោធន៍ ​និងស្វែង​យល់ព្រម​ទាំងជួយ​បង្រៀន​ដល់សិស្សា​នុសិស្ស​នៅសាលា​បឋមសិក្សា​២ ​គឺសាលាបឋម​សិក្សា​ត្រពាំងវែង​ ដែលមាន​ទីតាំង​នៅភូមិ​ត្រពាំង​វែង ឃុំ​​​​​​ស្រយ៉ូវ ស្រុក​ស្ទឹងសែន​​​​​​​​​ ខេត្ត​​​កំពង់ធំ ​​​និង​​សាលាបឋម​សិក្សា​ពួកក្រុង ភូមិពួក ឃុំពួក ស្រុកពួក ខេត្ត​សៀមរាប។

3បើតាម​លោកសាស្ត្រា​ចារ្យ​បណ្ឌិត​ ប៉ាក តេហាក់​ ( Park Tae Hak)​ បានមាន​ប្រសាសន៍​ថា សកម្មភាព​នេះដែរ​សាកល​វិទ្យាល័យ​នេះ បាន​សហការណ៍​ជាមួយអង្គការ​សេវាកម្ម​ដើម្បី​សន្តិភាព​កម្ពុជា ដើម្បី​ជួយផ្តល់​នូវ​ចំណេះ​ដឹង ចំណេះ​ធ្វើ ​ឥរិយាបទ​ និងការចេះ​រួមរស់​ជា​មួយគ្នា ក្នុងគោល​បំណង​ជួយឲ្យកុមារ​ទាំងអស់គ្នា​បានចូលរៀន​ប្រកប​ដោយ​សុវតិ្ថភាព​ និងការ​ការពារដល់​កុមារ​ឲ្យមានចំណេះ​ដឹង​ក្នុងថ្ងៃ​អនាគត ហើយ​ក៏បានលើក​ស្ទួយបញ្ហា​យេនឌ័រ និង​បង្កើតឲ្យ​មានការ​ចូលរួម​របស់​កុមារ​ជាមួយ​សហគមន៍ និង​សង្គម​ដែលកំពុងរស់​នៅដោយមានការ​ជួយគាំទ្រពី​ប្រព័ន្ធដែល​ទាក់ទង​នឹងកុមារ។

លោកសាស្ត្រា​ចារ្យ បានប​ន្តថា មិន​ត្រឹមតែ​ជួយផ្តល់​នូវការអប់រំ​ប៉ុណ្ណោះ​ទេ សាកល​វិទ្យាល័យ​នេះក៏បាន​ជួយទ្រទ្រង់​ នូវ​បរិស្ថាន​ សាលារៀន​ ដោយជួយ​ជួលជុល​ លៀបថ្នាំ​ និងចាក់​សាប អាគារ​២ខ្នង មាន​១០ បន្ទប់​ និងបានផ្តល់​នូវធុង​ចំរោះ​ទឹកស្អាត​គ្រប់បន្ទប់​សិក្សា និងបំពាក់​បង់អង្គុយ​មួយឈុត ជាពិសេស​សាកល​វិទ្យាល័យ​នេះបានជួយ​ផ្តល់នូវ​សំភារៈ​សិក្សា​ដល់សិស្សា​នុសិស្ស​ និងលោកគ្រូ​អ្នកគ្រូ​ផងដែរ។

លោកសាស្ត្រា​ចារ្យ បានបញ្ជាក់​ថា«​រាល់​សកម្មភាព​ទាំងអស់​នេះ គឺដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឈន៍ និងស្វែង​យល់អំពី​វប្បធម៌​រវាងប្រទស​កម្ពុជា និង​ប្រទសកូរ៉េ​ខាងត្បូង ក្នុងនាម​ជាគ្រួសារ​មនុស្សជាតិ​តែមួយ ទោះបី​ជាមាន​សញ្ជាតិ និង​ជំនឿ​ផ្សេងៗ​គ្នាក៏​ដោយប្រយោជន៍​ គឺបង្កើត​នូវសនិ្តភាព​ជាសកល​នៅលើ​ពិភពលោក»។

លោកសាស្ត្រាចារ្យ​បណ្ឌិត​ ប៉ាក តេហាក់​ បានរំលឹកថា​ចាប់តាំង​​​ពីឆ្នាំ​២០០៩​ ដល់បច្ចុប្បន្ន​សាកល​វិទ្យាល័យ​ (Silla​University)​ នៃប្រទេល​កូរ៉េ​ខាងត្បូង បានចុះ​មកទស្សនៈ​កិច្ច​សិក្សានៅ​ក្នុងសាលាបឋម​សិក្សា​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ចំនួនច្រើន​ដងរួច​មកហើយ​រួមមានគំរោង​ជួយដល់​សាលាបឋម​សិក្សា ដោយជួយ​សាងសង់​​បង្គន់​ និងប្រព័ន្ធ​ទឹកស្អាត​សំរាប់​សិស្សានុសិស្ស​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃដែល​អាចផឹក​បាន ចុះជួយ​សហគមន៍​ក្រីក្រ(​​​Dail)​ មជ្ឈមណ្ឌល​កុមារ​កំព្រា មជ្ឈ​មណ្ឌល​ជនពិការ​ មជ្ឈមណ្ឌល​ពេទ្យកុមារ​រស់នៅដោយ​មានផ្ទុក​មេរោគ​អេដស៍​ជួយឧបត្ថម​នូវសំភារៈ​សិក្សា​មួយចំនួន ដូចជា​សម្ភារ​សំរាប់​សិស្ស​សិក្សា សម្ភារ​កីឡា និង​សម្ភាររស់​នៅមួយ​ចំនួនទៀតដល់​សាលា និងមជ្ឈ​មណ្ឌល​ផ្សេងៗ។

លោកសាស្ត្រាចារ្យ​ បានបន្ថែម​ថាប៉ុន្តែ​នៅក្នុង​២០១៥នេះ​ សាលក​វិទ្យាល័យ​បានចុះ​មកជួយ​អប់រំផ្នែក​អនាម័យ សិក្សា​សង្គម​ កីឡា​សម្ព័ន​គណិតវិទ្យា​វិទ្យាសាស្រ្តសង្គម គំនូរ​ និងបាន​សហការណ៍​ជាមួយ​សហគមន៏​ និង​ស្ថាប័ន​ពាក់ព័ន្ធ​​អោយមាន​បរិស្ថាន​ស្អាត​ និងធ្វើ​ជា​ឧទាហរណ៍ល្អ​ដល់ប្រជាជន​នៅក្នុងខេត្ត​កំពត​ផងដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative