គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃទី​២៥មិថុនា ​កើតឡើង​៥​លើក ស្លាប់​ម្នាក់ និងរបួសធ្ងន់​ស្រាល​៩​នាក់

យោង​តាម​របាយការណ៍ ​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេសកាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥  បាន​កើតឡើង​ចំនួន ៥​លើក ក្នុង​នោះ​យប់៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ម្នាក់(​ប្រុស​)  រង​របួស​ធ្ងន់ ៣​នាក់(​ស្រី​ម្នាក់​) និង​របួសស្រាល ៦​នាក់ (​ស្រី​៣​នាក់​)។

1នៅក្នុង​ហេតុ​ការណ៍ ​គ្រោះថ្នាក់​ចរា​ចរណ៍​ទាំង៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​​​សរុប ១០ គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង​ រថយន្ត​ធុន​តូច១​គ្រឿង និង​រថយន្ត​ធំ១​គ្រឿង។ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍រួមមាន ល្មើស​ល្បឿន​២​លើក​ ស្រវឹង​១​លើក​ ​ប្រជែង​គ្រោះថ្នាក់​១​លើក​ ​មិន​គោរព​សិទ្ធ​១​លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​៩​ នាក់(យប់​៦​នាក់​)។

ចំពោះ រថយន្ត​ទាំងអស់​ ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៨៦៦​គ្រឿង​(​រថយន្ត​ធំ​៣០៥​គ្រឿង​)​ស្មើ​នឹង​៨៨២​ករណី​ ករណី​ល្មើស​ក្រដាស​ស្នាម ៥២៧ គ្រឿង ស្មើនឹង​៥៤៣​ករណី​ ចំណែក​ករណី​ល្មើស​បច្ចេកទេស​៣៣៩ គ្រឿង​ស្មើនឹង ៣៣៩ ករណី។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន ១.៧៩២ គ្រឿង។

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេសកាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥បាន​​កើតឡើង​ចំនួន៩​លើក ក្នុង​នោះ​យប់​៤​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​(​ប្រុស​)  រង​របួស​ធ្ងន់ ១០​នាក់​(​ស្រី​៣​នាក់​) និង​របួសស្រាល​៤​នាក់​(​ប្រុស​)បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៥ គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​ រថយន្ត​ធុន​តូច​៥​គ្រឿង​ រថយន្ត​ធំ​១​គ្រឿង និង​ថ្មើរជើង​ម្នាក់។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៣​លើក​ ស្រវឹង​២​លើក​ប្រជែង​គ្រោះថ្នាក់​២​លើក​ ​មិន​គោរព​ សិទ្ធ​១​លើក​ និង​កត្តា​យានយន្ត​១​លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១១​ នាក់​(​យប់​៤​នាក់)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative