នាយក​អង្គការ​​សុខភាព​​ពិភព​លោក​​ ប្រចាំ​​តំបន់​​អាស៊ី​​ប៉ាស៊ីហ្វិក​​បំពេញ​ទស្សនកិច្ច​​នៅ​​កម្ពុជា ​ជួយ​ទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា

លោក​​វេជ្ជ​បណ្ឌិត​ Shin young-Soo​ នាយក​​អង្គការ​​សុខភាព​​ពិភព​លោក ​​ប្រចាំ​​តំបន់​​អាស៊ី​​ប៉ាស៊ីហ្វិក​ ខាងលិច​កាលពី​ ថ្ងៃទី​ ២៤​ មិថុនា​ ២០១៥​​ បាន​ជួប​​សំណេះ​សំណាល​​ជាមួយ​​លោក​​វេជ្ជ​បណ្ឌិត ​​ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​​ក្រសួង​សុខាភិ បាល​ នៅ​ទីស្ដីការ​​ក្រសួង​សុខាភិបាល​ ដើម្បី​​ពិភាក្សា​ពី​​ការងារ​ផ្សេងៗ ​ទាក់ទង​​នឹង​​បញ្ហា​​សុខភាព​​សាធារណ​​របស់​​ប្រជាជន​​កម្ពុជា​។

1ជាងនេះទៅទៀត​ ការ​​បំពេញ​​ទស្សនកិច្ច ​​នៅ​​ប្រទេស​​កម្ពុជា ​​ចំ​នួន​​ពីរ​​ថ្ងៃនេះ​ (២៤​ និង ២៥​មិថុនា) ​ក្នុង​​គោលបំ​ណង​​​ដើម្បី​​ជួយ​​កម្ពុជា​លើ​ការ​​ទប់​ស្កាត់​​​ជំងឺ​ឆ្លង​នា​នា ​ពិសេស​​ស្ដែង​​ជំងឺ​​មជ្ឈិមបូព៌ា​ ( ជំងឺ​ Mers)​ ដែល​កំពុង​មាន​​ព្រួយ​បារម្ភ​ និង​​ជំងឺ​មិន​ឆ្លង​ផ្សេងៗ​ជាច្រើន​ទៀត ។

អ្នកនាំពាក្យ​​ក្រសួង​សុខា​ភិបាល​​កម្ពុជា ​​បាន​អោយដឹង​ថា​ គោល​បំណង​សំខាន់​នៃ​ដំណើរ​ទស្សន​កិច្ច​​របស់​​លោក​វេជ្ជបណ្ឌិត​ Shin Young-Soo​ គឺ​ដើម្បី​ រឹត​ចំណង​កិច្ច​​សហប្រតិបត្តិការ​​រវាង​​អង្គការ​​សុខភាព​ពិភព​លោក​ និង​​ប្រទេស​កម្ពុជា​​ ជា​ពិសេស ​​ជាមួយ​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​​កម្ពុជា​ ដែលក្នុង​នោះ ​ប្រធាន​បទ​ដែល​សំខាន់​​ក្នុង​កិច្ច​​សហប្រតិបត្តិ​ការ​​ គឺ​ផ្ដោត​ទៅលើ​ផ្នែក​ជំនួយ​បច្ចេក​ទេស​ ក្នុងកា​រ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​ឆ្លង​ ដែល​បច្ចុប្បន្ន​នេះ​ មាន​ដូចជា​ជំងឺ​​ Mers​ ជំងឺសា​ និង​​ជំងឺ​​ផ្ដាសាយ​​ប្រភេទ​ថ្មី​ ជា​ដើម​។ ជាមួយ​នឹង​​​កិច្ច​​សហប្រតិ​បត្តិការ​ផ្នែក​បច្ចេកទេស​នេះដែរ​ ក៏បាន​ផ្ដោត​សំខាន់​ទៅលើ​​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ និង​​ការ​​ពង្រឹង​សមត្ថភាព​​មន្ត្រី​សុខាភិបាល​​ ​ផ្តោត​ទៅលើ​កម្មវិធី​ចាក់ថ្នាំ​បង្ការ​ ទៅលើកា​រ​ថែទាំ​សុខភាព​បឋម​​ និង​ផ្តោតទៅលើ​ជំងឺ​​មិនឆ្លង​ ដែលហៅថា​​ជំងឺរ៉ាំរ៉ៃ​ផងដែរ។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​​កម្ពុជា​​ បាន​អោយដឹង​ថា​ គោល​បំណង​​សំខាន់​​នៃ​ដំណើរ​​ទស្សនកិច្ច​​របស់​​លោក​​វេជ្ជ​បណ្ឌិត​ Shin Young-Soo​ គឺ​ដើម្បី​ រឹត​ចំណង​​កិច្ច​សហប្រតិបត្តិការ​​រ​វាង​​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​​មន្ត្រីជាន់​ខ្ពស់​​អង្គការ​​សុខភាព​​ពិភពលោក​ ដោយមាន​​មន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច​​ចូលរួម​​ដែរនោះ​ លោក​​វេជ្ជបណ្ឌិត​ Shin Young-Soo​ បាន​​ប្ដេជ្ញា​​សហការ​​ជាមួយ​​ប្រទេស​​កម្ពុជា​ ជាពិសេស​​ក្រសួង​សុខាភិបាល​ ក្នុង​ការ​ជួយ​រាល់​​បញ្ហា​​ដែល​​ទាក់ទង​​នឹង​សុខភាព​​ប្រជាជន​កម្ពុជា​។ ចំណែក​​លោក​​វេជ្ជបណ្ឌិត​​ម៉ម ប៊ុនហេង​​ ក៏បាន​ថ្លែង​អំណរ​គុណ​​ដល់​​អង្គកា​រ​​សុខភាព​​ពិភព​លោក​ ដែល​​តែងតែ​​សហការ​​ និង​ជួយ​​ដល់​  ប្រទេស​​កម្ពុជា​​ទាំង​មូល​និធិ​ ទាំង​​បច្ចេក​ទេស​ នៅក្នុង​​វិស័យ​​សុខាភិបាល​ ដើម្បី​អោយ​​ដំណើរ​ការ​​វិស័យ​​សុខាភិបាល​​បានល្អ​ ដែល​ធ្វើ​ឱ្យ​​សុខភាព​​ប្រជាជន​មាន​ភាព​ល្អ​ប្រសើរ។

មតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative