ណាហ្គាវើល​​ ជួយដំឡើង​ទ្វារដល់​សាលា​បឋម​សិក្សា​ហ៊ុនសែន​ជីបាល​ ដើម្បីសំរួល​ដល់​ការ​សិក្សារបស់សិស្ស

ដើម្បីចូលរួម​ចំណែក​ក្នុងការលើក​កំពស់​វិស័យ​អប់រំ​នៅប្រទេស​កម្ពុជា​ នោះកាល​ពី​ពេល​ថ្មីៗ​​នេះ​​ ណាហ្គាវើល​​បេះ​ដូង​​សប្បុរស​​ បានចំណាយ​ថវិកា​មួយចំនួន​ធំដើម្បី​ដំឡើង​ទ្វារ​ចំនួន​​៦ទ្វារ​ នៅក្នុងសាលា​បឋម​សិក្សា​ ហ៊ុនសែន​ជីបាល​ ដែល​មានទីតាំង​ស្ថិត​នៅក្នុង​ភូមិ​ជីបាល​ ឃុំជិបាល​ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីជួយ​សំរួល​ដល់ការ​សិក្សា​របស់​សិស្ស​នុសិស្ស ​បន្ទាប់ពីទ្វារ​សាលានេះ​ បានបែកបាក់​ខូចស្ទើរតែ​ទាំងស្រុង​ ដោយសារការ​បំផ្លាញ​ពីធម្មជាតិ​អស់រយៈ​ពេលជាង​ ១០ឆ្នាំ​មកនោះ ។

1លោក James Ma​ នាយកផ្នែក​ទំនាក់​ទំនង​បុគ្គលិក​ និង​ការ​ងារ​សង្គម​ ណាហ្គា​វើល​ បាន​មាន​​ប្រសាសន៍​ថា “នៅ​ពេល​បុគ្គ​លិក​កុ្រមហ៊ុន​ណាហ្គាវើល​ បាន​ចុះ​ទៅ​ដល់សាលា​ដំបូង​ លោកគ្រូ​អ្នក​គ្រូ​បង្រៀន​នៅ​ទី​នោះ​​បាន​ស្នើ​សុំឲ្យ​ក្រុម​ហ៊ុន​ណាហ្គាវើល​ ជួយកែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​សាលា​ ដែលរួម​ទាំង​ការ​ជុស​ជុល​ទ្វារ​សាលារៀន​របស់ពួកគេ​ ដើម្បី​ឲ្យ​​សិស្សានុសិស្ស​ទទួលបាន​ការសិក្សា​ក្នុងបរិយាកាស​ប្រសើរជាង​មុន។ ដើម្បី​ឆ្លើយ​តប​​តាម​ការ​ស្នើ​សុំរបស់​លោកគ្រូ​អ្នកគ្រូ​​ និងមើល​ឃើញពីភាព​លំបាករបស់​សិស្សានុសិស្ស​នៅទីនោះ​ ណាហ្គា​វើល​​បេះដូង​សប្បុរស​ បាន​សម្រេចចិត្ត​​ដំឡើង​​ទ្វារបន្ទប់​​ចំនួន៦​ឲ្យសាលា​នេះ។”

លោក James Ma​ បានបន្ត​ទៀតថា​ អស់រយៈ​ពេល២០ឆ្នាំ​មកហើយ​ ក្រុមហ៊ុន​ណាហ្គាវើល​ បាន​ចូល​រួម​​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ក្នុង​ប្រទេសកម្ពុជា​។ សម្រាប់កម្មវិធី​ការងារ​សង្គម​របស់​យើង​​ មាន​គោល​​បំណង​ផ្តល់ជំនួយ​អប់រំ​ដល់សិស្ស​ក្រីក្រ​ និងចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅកម្ពុជា​ ជាពិសេស​នៅតាម​តំបន់ដាច់​ស្រយាល​។ ណាហ្គាវើល​បេះដូង​សប្បុរស​ នឹងបន្តការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់កុមារ​កំព្រា​ និងកុមារ​ក្រីក្រ​ នៅពេល​សាលារៀន​បើក​បវេសន​កាល​ ឡើងវិញ​។ តាំងពីឆ្នាំ​២០១៤មក​ ណាហ្គាវើល​បេះដូង​សប្បុរស​ មានកុមារ​កម្ពុជាដែល​ទទួលផល​ប្រយោជន៍​ពីកម្មវិធី​ជាង​ ៦០,០០០នាក់​ នៅតាម​បណ្តាខេត្ត​ និងទីក្រុង​ភ្នំពេញ។”

លោកជិន ឃាង​ នាយក​សាលាបឋម​សិក្សាហ៊ុនសែន​ជីបាល​ បានថ្លែង​ថា​ អគារ​សិក្សាមួយ​ខ្នង​មាន​៦​បន្ទប់​​ ដែលទទួល​បាន​ការ​​​ឧបត្ថម្ភ​ជួសជុល​ពីក្រុមហ៊ុន​ណាហ្គាវើល​ ក្នុងពេលនេះ​បានកសាង​ឡើង​នៅ​​ក្នុង​ឆ្នាំ​១៩៩៧​កន្លងទៅ​។ ទ្វារទាំងនេះ​បាន​បែក​បាក់ខូច​អស់ជាង​១០ឆ្នាំមក​ហើយ។ ក្រុមហ៊ុន​​ណាហ្គាវើល​ បានផ្តល់សេចក្តី​សង្ឃឹម​ដល់យើង​ទាំងអស់គ្នា​។ ក្រុមហ៊ុន​ ណាហ្គាវើល​ បានចាក់​បេតុង​ និងដំឡើងទ្វារ​ឲ្យពួកយើង​។ សាលាបាន​ប្រែមុខមាត់​ថ្មីហើយ​សិស្សានុសិស្ស​ និងលោកគ្រូ​ អ្នកគ្រូ​ មានក្ដីរំភើប​រីករាយ​ក្រៃលែង​ ដោយសាលា​មានរូបរាងថ្មី​ និងអាច​ដំណើរ​ការ​បានល្អប្រសើរ​យូរអង្វែង​ទៅមុខទៀត​។​

តំណាង​ឲ្យលោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅទីនេះ​ លោកសូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​ណាហ្គាវើល​ ដែលតែងតែ​ជួយឧបត្ថម្ភ​ជាសម្ភារ​សិក្សា​ និងជួយ​សិស្សានុសិស្ស​របស់យើង​។ យើងអាច​និយាយ​បាន​ថា​ក្រុមហ៊ុន​ណាហ្គាវើល​ ជាក្រុមហ៊ុន​ដែលឈាន​មុខគេ​ ក្នុងការយក​ចិត្តទុកដាក់​ចំពោះការ​អភិឌ្ឍន៍​ធនធាន​មនុស្ស​នៅកម្ពុជា​ដូច្នេះ​ក្រុមហ៊ុន​​ផ្សេងៗ​គួរ​តែ​​អនុវត្តតាម។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative