គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ស្លាប់​៥​​នាក់​ និង​​របួសធ្ងន់​​៨​នាក់​

គ្រោះថ្នាក់​​ចរាចរណ៍ ​​នៅ​ទូទាំង​​ប្រទេស​​កាលពី​​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៥​​ បាន​កើត​ឡើង​​ចំនួន​៦​លើក​​(​យប់​៣​លើក​)​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​៥​នាក់​​(​ប្រុស​)​ និង​រង​របួស​​ធ្ងន់​៨​នាក់​ (ស្រី ២​នាក់​)​។    

1បើ​យោង​​តាម​​របាយការណ៍​ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការដ្ឋាន​​នគរបាល​​ជាតិ​ បានឲ្យ​ដឹងថានៅ​​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទាំង​៦​​លើក​នេះ​​ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​​សរុប​១១​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៩​គ្រឿង​​ រថយន្ត​ធុន​​តូច​១​គ្រឿង​ និង​​យាន​ផ្សេងៗ​ ១​គ្រឿង​។ មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​កើតមាន​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​​ល្បឿន​ ៣​លើក​​ បើកបរ​ក្នុង​ស្ថានភាព​​ស្រវឹង​​ ១​លើក​​​ មិន​គោរព​​​សិទ្ធិ​​ ១​លើក​​ និង​មិន​​ប្រកាន់​​ស្តាំ​ ១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​ ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​ ចំនួន៩​នាក់​ (​យប់ ៥​នាក់​)។

ចំពោះរថយន្ត​​ទាំងអស់​​ដែល​ត្រូវ​ផាក​ពិន័យ​​សរុប​ចំនួន​ ៦៩២​គ្រឿង​ (​រថយន្ត​​ធំ ១៨៥​គ្រឿង​​)​ ស្មើនឹង​ ៧០៣​ករណី​​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​ ៥០២​គ្រឿង​ ស្មើនឹង​ ៥១៣​ករណី​​ ចំណែក​ករណី​​ល្មើស​​បច្ចេកទេស​ ១៩០​គ្រឿង​ ស្មើនឹង​ ១៩០​ករណី​​។ ដោយឡែក​​ម៉ូតូ​ត្រូវបាន​​ពិន័យ​​សរុប​ចំនួន​ ១.២៣០​គ្រឿង។

គួរបញ្ជាក់ថា​គ្រោះថ្នាក់​​ចរាចរណ៍​​ នៅ​ទូទាំង​​ប្រទេស​ កាលពី​ថ្ងៃ​ទី​​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ បានកើត​ឡើង​ចំនួន​​៧​លើក​ ក្នុង​​នោះ​​យប់​២​លើក​ ​​បណ្ដាល​ឲ្យ​​មនុស្ស​​ស្លាប់​៣​នាក់​ (​ស្រី​ម្នាក់​)​ រង​របួស​​ធ្ងន់​៨​នាក់​​​ (ស្រី​៣​នាក់​)​ និង​របួស​ស្រាល​៣​នាក់​ (​ប្រុស​) បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​​សរុប​១៣​គ្រឿង​ ក្នុង​នោះ​មាន​​ម៉ូតូ​ចំនួន​​៧​គ្រឿង​​ ​រថយន្ត​ធុន​​តូច​៤​គ្រឿង​​ និង​​រថយន្ត​​ធំ​២​គ្រឿង​។ ​មូល​ហេតុ​ដែល​​បណ្ដាល​​ឲ្យ​កើតមាន​​ហេតុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន ល្មើស​​ល្បឿន​​៤​លើក​​ ស្រវឹង​២​​លើក និង​​មិន​ប្រកាន់​​ស្ដាំ​១​លើក។​ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព​​ចំនួន​១៣​នាក់​​(​យប់​៣​នាក់​)។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative