AIS បោះទុន​វិនិយោគ​៣.៥លាន​ដុល្លារ​ ពង្រីក​សាខាថ្មី​នៅសង្កាត់​ ចក្រ​អង្រែក្រោម​

ឆ្លើយតប​នឹងទំនុក​ចិត្តមាតា​ បិតា​សិស្ស​សាលារៀន​ និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេ​រិកាំង​​ បាន​​បោះ​ទុន​វិនិយោគ​ចំនួន​៣.៥​លាន​​ដុល្លារ​អាមេរិក​ ដើម្បី​បើកដំណើរ​ការសាខាថ្មី​ទី៣​ ​របស់​ខ្លួន​ស្ថិត​នៅ​សង្កាត់​ ចក្រអង្រែ​ក្រោម​​ នៅពាក់​កណ្តាល​ខែកក្កដា​​ ខាងមុខនេះ។

1លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួច ម៉េងលី​ ចាងហ្វាង​ និង​ជានាយក​សាលា​ និង​វិទ្យាស្ថាន​អន្តរ​ទ្វីប​​អាមេរិកាំង​ បានថ្លែង​ប្រាប់​ក្រុមអ្នក​កាសែត​នៅព្រឹកថ្ងៃ​ទី២៤​ មិថុនា​នេះថា​ ដោយមាន​ការគាំ​ទ្រ​ពីសំណាក់​មាតា​ អាណាព្យាបាល​សិស្ស​កាន់តែ​មានការ​កើនទ្បើង​ សាលាបាន​សម្រេចបើក​​សាខាថ្មី​ទី៣​របស់ខ្លួន​ ដែលមាន​ទីតាំងនៅ​ទល់មុខ​សាលាខេត្ត​កណ្តាល​ ស្ថិតក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម​ ខ័ណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ​។ លោកបន្តថា​ អាគារនៅក្នុង​សាខាថ្មីនេះ​មានកំពស់​​៥ជាន់​ មានបន្ទប់​រៀន​ចំនួន​៦៨បន្ទប់​ និងអាចទទួល​សិស្ស​ឲ្យចូលរៀន​ចំនួន​៦.៣០០នាក់​ ហើយ​ការចុះ​ឈ្មោះចូលរៀន​ចាប់ផ្តើមពី​ថ្ងៃនេះត​ទៅ​ ដោយ​មាន​ការលើក​ទឹកចិត្ត​ពិសេស​គឺចុះថ្លៃ​៥០​ភាគរយ​សម្រាប់សិស្ស​ម្នាក់ៗ​ បើសិនជា​ចុះឈ្មោះ​ចាប់ពី៤​នាក់ទ្បើង​ទៅ​ ចុះថ្លៃ​៣៥​ភាគរយ ​សម្រាប់ការ​ចុះឈ្មោះ​​៣​នាក់​​ទ្បើងទៅ​ និងចុះ​តំលៃ​២៥ភាគរយ​ សម្រាប់​ការចុះ​ចូលរៀន​ពីនាក់​​ទ្បើងទៅ។

លោកបន្តថា​ “សាលា​ និងវិទ្យា​ស្ថាន​អន្តរទ្វីប​អាមេរិកកាំង​ បាន​និងកំពុង​ចូលរួម​​ចំណែក​​អភិវឌ្ឈន៍​ប្រទេសជាតិ​ តាម​រយៈ​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​​ប្រកប​​ដោយ​គុណភាព​ មាន​ឥរិយាបទ​ល្អ​ សីលធ៌មល្អ​និងសន្តាន​ចិត្តល្អ​ចេះជួយ​គ្នាទៅវិញ​ទៅមក​ ”។ លោកបន្ត​ថា “ រាជរដ្ឋា​ភិបាល​មិនអាច​អភិវឌ្ឈន៍​ប្រទេសជាតិ​បានតែ​ម្នាក់ឯង​នោះទេ​ ប្រសិន​ជាគ្មានការ​ចូលរួម​ពីប្រជាពលរដ្ឋ​ គឺទាមទារ​ឲ្យមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​ ព្រោះតាមការ​សិក្សាមួ​យ​​បាន​រកឃើញ​ថា ពលរដ្ឋ​ដែលអាច​ចូលរួម​អភិវឌ្ឈន៍​ប្រទេសជាតិ​បាន គឺទាម​ទារឲ្យ​ពលរដ្ឋ​​នោះមាន​​ចំណេះដឹង​ខ្ពស់ មាន​សីលធ៌ម​ និងឥរិយាបទល្អ​”។

លោកឧកញ៉ា​ គួច ម៉េងលី​ បានបន្ត​ថា គោល​ដៅនៃការព​ង្រីកសាខា​នេះ​ គឺដោយសារ​រាជ​រដ្ឋា​ភិបាល​រក្សាបាន​នូវស្ថេរភាព​នយោបាយ​ពិសេស​អ្នកដឹកនាំ​មានការឯកភាព​គ្នាក្នុងការ​កសា​ង​​​ប្រទេស​ធ្វើឲ្យប្រជាជន​​មានភាព​កក់ក្តៅ​ ប្រជាពលរដ្ឋ​ពោរពេញ​ដោយសក្តានុពល​ក្នុងការប្រ​កប​រប​ររក​ទទួលទាន​ ធ្វើឲ្យ​សេដ្ឋកិច្ចមាន​ការរីកចំរើន​ និងដោយ​សារគ្រប់​សាខា​របស់សាលា​​គឺមាន​សិស្សានុសិស្ស​សិក្សា​ពេញៗ​នៅតាមអាគារ​ទាំងនោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative