រដ្ឋមន្ត្រី​សុ​ខាភិបាល​ ​ព្រ​មា​ន​បិទ​​​គ្លីនិក​ ឬមន្ទីរ​ព្យាបាល​ណាដែល​បើក​​​អត់​ច្បាប់

លោក​​​វេជ្ជ​​​​ប​​​ណិ្ឌ​​​ត​​ ប៊ុនហេង​ រដ្ឋ​ម​ន្រី្ត​​ក្រសួង​សុខាភិបាល​ ​បានធ្វើ​ការ​ព្រមាន​ធ្ងន់ៗ​ដល់​កន្លែង​​ព្យាបាល​​ណា ​ដែល​​មិនមាន​​ច្បាប់​​អនុញ្ញាតិ​​ពី​ក្រសួង​​ និង​មន្ទីរ​​សុខាភិបាល​​ទេ​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​​ការបិទ​​មិន​ឲ្យ​​ធ្វើ​អាជីវ​កម្ម​​បន្តទៀត​​ទេ​​ ដើម្បី​​ការ​ពារ​សុខភាព​​​​របស់​​​ប្រជាពលរដ្ឋ​។

2លោក​រដ្ឋ​លោក​រដ្ឋ​មន្ត្រី​ ​បាន​មាន​ប្រសាសន៍​​បែបនេះ​​ កាលពី​ថ្ងៃ​ទី២៣​ ខែ​មិ​ថុនា​​ ​​​ឆ្នាំ​២០១៥​ នៅក្នុង​​​ពិធី​​​​ក្រុម​គ្រូពេទ្យ​​​​ស្ម័គ្រចិត្ត​ ​​​នៃ​​​សាកល​វិទ្យាល័យ​​​​វិទ្យាសាស្ត្រ​​​​សុខាភិបាល​ ​​​បាន​​​ចុះ​​​​ពិនិត្យ​​​​ និង​​​​ព្យាបាល​​​​ជំងឺ​​​មាត់​​​​ធ្មេញ​​​​ ដោយ​​​ឥត​​​​គិត​​​ថ្ងៃ​​​​ដល់​​​​ប្រជាពលរដ្ឋ​​​​សង្កាត់​​​​ភ្នំពេញថ្មី​  ប្រមាណ​ជាង​៣០០នាក់។​

លោក​សាស្ត្រាចារ្យ​ សាផុន​ វឌ្ឍនៈ​ សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ បាន​មានប្រសាសន៍​ថា សាកល​វិទ្យាល័យ​បានយក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​ធ្មេញ​ របស់បង​ប្អូនកុមារ​ ដែលធ្វើការ​ពិនិត្យ​ធ្មេញ​ ដើម្បី​ការពារ​ជម្ងឺពុក​ធ្មេញ​ ដល់ប្អូនៗ​សិស្សានុសិស្ស​ ភាពងាយ​ស្រួល​នៃជម្ងឺ​ពុកធ្មេញ​គឺបណ្តាល​មកពី​ឪពុកម្តាយ​ ឬអាណា​ព្យាបាល​មិនបាន​សម្អាត​ធ្មេញកូន​ ឲ្យបានទៀង​ទាត់គាត់​បណ្តោយ​ឲ្យកូនញុំា​ពពួក​អាហារ​ ដែលមានរសជាតិ​ផ្អែមច្រើន​ដងក្នុងមួយ​ថ្ងៃ។ មានហេតុ​ផល​ជាច្រើន​ដែលបណ្តាល​ឲ្យមាន​ប្រជាពលរដ្ឋ​ កុមារ​ ឈានទៅដល់​ការឈឺ​ធ្មេញ​ ដំបូង​ជំងឺពុក​ធ្មេញ​ គឺវាពុក​នៅ​តែ​ខាង​លើទេ​ បើសិនជា​យើងមិនបាន​ យកធ្មេញ​ពុកនេះ​ចេញទេ​នៅពេលដែល​ជម្ងឺពុកធ្មេញ​នោះពុកជ្រៅ​ទៅៗ​​ ធ្វើឲ្យប៉ះ​ពាល់​ទៅដល់សរសៃ​ធ្មេញ និង​ធ្វើឲ្យហើម​ឈឺភ្លាមៗ ។

លោក​​​រដ្ឋមន្ត្រី​​​​ បាន​​​ថ្លែងអំណរ​គុណ​​​ដល់​​​​លោក​ សា​​​ផុន វ​​​ឌ្ឍ​​​នះ​ សាកលវិទ្យា​ធិការ​នៃ​​​សាកល​វិទ្យាល័យ​​​​វិទ្យាសាស្ត្រ​​​​សុខា​ភិ​បាល​ ដែល​​​បាន​​​ដឹក​នាំ​​​ក្រុម​គ្រូពេទ្យ​ចុះមក​​​​ពិនិត្យ​​​​ព្យាបាល​​​​ជម្ងឺ​​​ជូន​​​​ប្រជាពល​រដ្ឋ​​​​របស់​​​យើង​។ លោក​​​​រដ្ឋមន្ត្រី​​​​បាន​​​ណែនាំ​​​​ដល់​​​ប្រជាពលរដ្ឋ​​​​​​ និង​​​​សិស្សានុសិស្ស​​​​ថា​​​ធ្មេញ​​​ល្អ​ទើប​​​មាន​​​​សុខភាព​​​ល្អ​ សម្រស់​​​ល្អ​។ ដូចនេះ​ ការថែទាំ​សុខភាព​​​​មាត់​​​​ធ្មេញ​​​​របស់​​​​កុមារ​គឺមាន​​​សារ​សំខាន់​​​​ណាស់​ពីព្រោះថា​ កុមារ​​​​នៅតូចៗមិន​​​យល់ដឹង​​​​ពី​​​របៀប​​​​ថែរក្សា​​​​ធ្មេញ​ នៅឡើយ​​​ទេ​ វា​​​អាច​​​នឹង​​​​ងាយ​​​មាន​​​​ជំងឺ​​​ពុក​​​​ធ្មេញ និង​​​​ដង្កូវ​​​ស៊ី​​​ធ្មេញ។

លោក​​​រដ្ឋ​មន្ត្រី​ ​​​បា​នប​ញ្ជាក់​​សូម​កុំ​​​ទៅ​ពិនិត្យ​ថា​« សូម​​​​​ឲ្យ​​​​​បងប្អូន​​​​​​លោកតា​ លោកយាយ​ សិស្សានុសិស្ស​ ទាំងអស់​ សូមកុំ​​​​ព្យា​បាល​​​​ពេទ្យធ្មេញ​​​ដែល​​​គ្មាន​​​​ស​ញ្ញាបត្រ​សុំ​​​ទៅពិនិត្យ​​​​ព្យាបាល​ពេទ្យ​​ដែលមាន​សញ្ញា​ប​ត្រ​​ត្រឹមត្រូវ​ ឬ​ពេទ្យ​រដ្ឋ​ដែលមាន​​សញ្ញា​បត្រ​​ត្រឹមត្រូវ​បើ​យើង​ទៅ​ពិនិត្យ​​ព្យាបាល​ពេទ្យ​​ដែល​គ្មាន​សញ្ញា​បត្រ​​ប្រយ័ត្ន​​ដក​ធ្មេញ​​អស់ធ្មេញ​ដែលឈឺ​ ​មិន​ព្រម​​ព្យាបាល​​ទេ​ ទៅ​ព្យាបាល​ធ្មេញ​​ដែលអត់​ឈឺ​ ព្រោះ​ចង់​បាន​ថវិកាច្រើន​ ដែលមិនគិតពី​ក្រមសីលធម៌​របស់ខ្លួន​ ដែលជាពេទ្យ​» ។

លោក​រដ្ឋមន្ត្រី​ ​​បាន​ណែនាំ​ដល់​មន្ត្រី​​ក្រោម​ឪ​វាទ​​ត្រូវធ្វើ​ការត្រួត​​ពិនិត្យមើល​​កន្លែង​​ព្យាបាល​ណា​​ដែល​មិនមាន​​ច្បាប់​ពី​​ក្រសួង​ឬ​មន្ទីរ​សុខាភិបាល​​ទេ​ត្រូវតែ​បិទ​​តែម្តង​​ដើម្បី​កុំ​​ឲ្យ​ប៉ះពាល់​​ដល់​សុខភាព​ប្រជា​រដ្ឋ​យើង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative