គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃ​ទី​២២​​ ​មិថុនា​​ កើតឡើង​​៧​លើក​​ ស្លាប់​៣​នាក់​​ និងរបួស​ធ្ងន់​​-ស្រាល​​១១​នាក់​

យោង​តាម​​របាយការណ៍​​ ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ​​ប្រាប់​ឲ្យ​​ដឹង​ថា​ ​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ បានកើត​ឡើង​ចំនួន​​៧​លើក​ ក្នុង​នោះ​​យប់​២​លើក​​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​៣​នាក់​ (​ស្រី​ម្នាក់​) ​រង​របួស​ធ្ងន់​​៨​នាក់​ (​ស្រី​៣​​នាក់​)​ និង​របួស​ស្រាល​៣​នាក់​ (​ប្រុស​)។​

1នៅ​ក្នុង​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​ ទាំង​៧​លើក​​នេះ​ បាន​បង្ក​ឲ្យ​​មានការ​​ខូចខាត​​យានយន្ត​​សរុប​​១៣​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៧​គ្រឿង​​ ​រថយន្ត​​ធុន​តូច​​៤​គ្រឿង​​ និង​​រថយន្ត​ធំ​​២​គ្រឿង​។​ មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​​ល្បឿន​​៤​លើក​​ ស្រវឹង​​២​លើក​ និង​​មិន​​ប្រកាន់​ស្ដាំ​​១​លើក​។ ចំពោះ​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន​១៣​នាក់​​(​យប់​៣​នាក់​)។​

ចំពោះ​រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​​ផាក​ពិន័យ​​សរុប​ចំនួន​​៧១៤​គ្រឿង​ (​រថយន្ត​​ធំ​២៣០​គ្រឿង​​) ស្មើ​នឹង​​៧៤៩​ករណី​​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​៤១៣​​គ្រឿង​ ស្មើ​នឹង​​៤១៩​​ករណី​​ ចំណែក​​ករណី​​ល្មើស​​បច្ចេកទេស​​៣០១​គ្រឿង​ ស្មើនឹង​​៣៣០​​ករណី​។ ដោយឡែក​​ម៉ូតូ​​ត្រូវ​​បាន​ពិន័យ​​សរុប​ចំនួន​​១.៤៨៨​គ្រឿង​។​

គួរបញ្ជាក់ថា​​គ្រោះថ្នាក់​​ចរាចរណ៍​​ នៅ​ទូទាំង​​ប្រទេស​ កាលពី​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៥​ បាន​​កើតឡើង​​ចំនួន​ ៩​លើក​ក្នុង​​នោះ​​យប់​២​​លើក​​ បណ្ដាល​ឲ្យ​​មនុស្ស​ស្លាប់​ ២​នាក់ ​(​ប្រុស​) ​រង​របួស​​ធ្ងន់​ ១១​នាក់​ (​ស្រី​ម្នាក់​) ​និង​​រង​របួស​​ធ្ងន់ ១៣​នាក់​ ​​​​​​​(​ស្រី​២​​នាក់​)​ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​​យានយន្ត​​សរុប​​១៦​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​ ១០​គ្រឿង​​ រថយន្ត​​ធុន​តូច​ ៥​គ្រឿង​ ​និង​​រថយន្ត​ធំ​ ១​គ្រឿង​​។ ​មូលហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​​ល្បឿន​៤​លើក​​ ស្រវឹង២​​លើក​​ មិន​​ប្រកាន់​ស្តាំ​ ២​លើក​ និង​​ប្រជែង​​គ្រោះថ្នាក់​ ១​លើក​។ ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​​១២​​នាក់​(​យប់​៩​នាក់​)​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative