រដ្ឋមន្ត្រី​សុខាភិបាល អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ កុំព្រួយ​បារម្ភ​ពេក​ចំពោះ​ជំងឺផ្លូវ​ដង្ហើម​​ម​ជ្ឈឹ​ម​បូព៌ាជំងឺ

រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល​ ​បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ សូមមាន​ការព្រួយ​បារម្ភពេក​ចំពោះជំងឺ​ផ្លូវដង្ហើម​មជ្ឈបូព៌ា​  ( MERS)​ តែយើងក៏​មិនធ្វេស​ប្រហែសដែរ​។

2លោករដ្ឋមន្ត្រី​​ បាន​មាន​​ប្រសាសន៍​បែប​នេះ​ កាលពីរ​​សៀលថ្ងៃ​​នៅ​ក្នុង​​ពិធី​​ចុះ​ពិនិត្យ​​ព្យាបាល​ជំងឺ​​ជួន​ប្រជាពលរដ្ឋ​​ជាង២០០នាក់​​ នៅក្នុង​សង្កាត់​​ឃ្មួញ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ។

លោករដ្ឋមន្ត្រី​​ បានបន្ត​​​ថា​​បច្ចុប្បន្ន​​​នេះ​ជំងឺផ្លូវ​​ដង្ហើម​​មជ្ឈឹមបូព៌ា​​នេះកំពុង​​រីក​រាល​ដល់​​នៅប្រទេសកូរ៉េ​​ ហើយថ្មីៗ​​នេះវា​បានឆ្លង​​នៅប្រទេស​ថៃ​​ក្បែរ​ខាងយើង​​ដែរ។ចំពោះ​កម្ពុជា​រហូត​​មកដល់​ពេលនេះ​​នៅមិនទាន់​​មាន​ករណី​​ឆ្លងជំងឺ​​នេះ​នៅ​​ឡើយ​​ទេ។​ លោករដ្ឋ​​មន្ត្រី​​​ បានបន្ថែម​​ថាដូច​នេះ​សូម​បងប្អូន​​ប្រជាពល​រដ្ឋ​​កុំ​មាន​ការ​ព្រួយ​​បារម្ភ​ពេក​​ចំពោះ​ជំងឺ​នេះ​តែ​យ៉ាងណា​យើង​​ក៏មិន​ត្រូវ​មាន​​ការ​ធ្វេស​ប្រហែស​​ដែរ។

ក្នុងការទប់ស្កាត់​ចំពោះជំងឺនេះ​​​ លោក​វេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ បានមាន​ប្រសាសន៍​ថា ក្រសួង​បាន​សហការ​ជាមួយ​រដ្ឋលេខា​ធិការ​ដ្ឋាន ​អាកាសចរណ៍​​ស៊ីវិល​​ និងអគ្គនា​យកដ្ឋាន​​អន្តោ​ប្រវេសន៍​​​ បាន​ដាក់ម៉ាស៊ីន​​ស្កែននៅ​តាម​​ព្រលាន​យន្តហោះ​​ភ្នំ​ពេញ​​អន្តរជាតិ ​និង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ដើម្បី​ពិនិត្រ​ដល់អ្នក​ដំណើរ​ចេញចូល​តាម​ព្រលាន​យន្តហោះ​ខាងលើ។ ​ចំណកនៅ​តាម​ច្រក​ទ្វារ​អន្តរជាតិវិញ​យើបាន​ដាក់នៅតាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជាប់ព្រំដែន​ប្រទេសថៃ​ និង​ច្រកទ្វារ​បាវិត​ ខេត្ត​ស្វាយរៀង​ជាប់ព្រំប្រទល់​ខេត្ត​វៀតណាម។

លោករដ្ឋមន្ត្រី បានមាន​ប្រសាសន៍​ទៀតថា​ជំងឺ​​ផ្លូវដង្ហើម​​ម​ជ្ឈឹ​ម​​បូព៌ា​(MERS)​ បង្ក​ឡើង​​ដោយ​ មេរោគ​​ឈ្មោះ​ កូ​រ៉ូ​ណាវី​រុស​ (Corona​ Virus)​ ដែល​រក​ឃើញ​ដំបូង​​ក្នុង​ឆ្នាំ២០១២​ ក្នុង​ប្រទេស​​អា​រ៉ា​ប៌ី​សា​អូឌីត​ ដែល​អ្នក​វិទ្យាសាស្ត្រ​​សង្ស័យថា​ ចំលង​​មកពី​​សត្វ​​អូ​ដ៏​ និង​សត្វព្រៃ​​ដទៃទៀត​ និង​អាច​ឆ្លង​​ពី​អ្នក​​ឈឺ​ទៅ​មនុស្ស​ម្នាក់ទៀត​​តាមរយៈ​​ការ​ប៉ះ​ពាល់​ផ្ទាល់​រាងកាយ​ និង​ទឹក​​សរីរាង្គ អ្នក​ជំងឺ​ដូច​ជា ក្អក​ កណ្តាស​ ។ល។ និង​​រស់នៅ​​ជាមួយគ្នា។

លោករដ្ឋមន្ត្រី បានបន្តថា​ប្រសិនបើក្នុង​ករណីអ្នកជំងឺ​​ណាម្នាក់​ពិសេសអ្នក​ធ្វើចំណាកស្រុក​ នៅ​ប្រទេស​ថៃ​ ដែលទៅធ្វើការ​នៅ​ទីឆ្លងដែន​ទៅខុសច្បាប់​ពេលត្រឡប់មកវិញ​បើមានអាការៈគ្រុនក្តៅ​ក្អកខុសពីធម្មតា​សូមប្រញាប់​ទៅមណ្ឌល​សុខភាព​ជា​បន្ទាន់​​ដើម្បី​ប្រាប់ពី​ពត៌មានពិត​ប្រាកដ​ដល់​គ្រូ​ពេទ្យ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative