ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះព្យាបាល​ជំងឺដល់ប្រជាពលរដ្ឋ​ នៅសង្កាត់​សង្កាត់​ឃ្មួញ​ ដោយ​ឥត​គិត​ថ្លៃ

លោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយ​ខណ្ឌ​សែនសុខ​ កាល​ពីរសៀល ​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៥​ បាន​ដឹក​នាំ​ក្រុម​​គ្រូពេទ្យស្ម័គ្រ​ចិត្តថ្នាក់ជាតិ ​ចុះ​ពិនិត្យ​ព្យាបាល​​ជំងឺឥតគិត​ថ្លៃជួនដល់បង​ប្អូន​ប្រជាពលរដ្ឋ​ ប្រមាណជាង​២០០នាក់​ រស់នៅក្នុង​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ។​

3លោក​សាស្ត្រាចារ្យ​​ សោ សុខសុគន្ធ​ ប្រធាន​មន្ទីរ​សុខា​ភិបាល​ រាជធានី​ភ្នំពេញ​ បាន​មាន​​ប្រសាសន៍ថា​ ក្រុម​គ្រូ​ពេទ្យ​ស្មគ្រ័ចិត្ត​នៃ​មន្ទីរ​សុខា​ភិបាល​រាជធានី​ភ្នំ​ពេញ​ តែង​តែ​ចុះពិនិត្យ​ និងព្យាបាល​ជំងឺ​ជួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជ​ធានី​​ភ្នំ​ពេញ​ ជាច្រើនលើក​ច្រើន​សារ​មកហើយ​ ដើម្បី​ចូល​រួម​​ចំ​ណែក​ក្នុង​ការជួយដល់​ការ​លំ​បាក​​របស់​ពួកគាត់​ ពិសេស​លោក​តាលោកយាយ​ដែល​​មា​ន​វ៏យចាស់​ជរាពិបាក​ក្នុងការធ្វើដំណើរ​ទៅមន្ទីរពេទ្យ​។ ជាងនេះទៅទៀត​ ក៏ដើម្បីចូលរួម​ការកាត់​បន្ថយការចំណាយថវិកា​ទៅលើការព្យាបាល​ និងចំណេញពេល​វេលា​ក្នុង​ការ​ប្រកប​មុខ​របររក​ស៊ី​ទទួល​​ទានប្រចាំថ្ងៃ​ទៀតផង ពិសេស​ស្របតាមគោល​នយោបាយ​របស់ក្រសួង​សុខាភិបាល​ ក៏​ដូច​ជា​គោល​នយោបាយ​របស់រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុងការជួយកាត់​បន្ថយភាពក្រីក្រ​តាម​រយៈ​ព្យាបាល​​ជំងឺ​នេះ​ផង​ដែរ​​។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ មានប្រសាសន៍ថា​ ការចុះពិនិត្យ​ព្យាបាលជំងឺទូ​ទៅ នេះមិនមែន​លើក​ទី១ទេ​ដែលក្រុមគ្រូ​ពេទ្យ​យើងបានចុះព្យាបាល​ជំងឺជួនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ​ ពោល​គឺ​បានចុះជា​ហូរហែមិនថា​នៅរាជធានីភ្នំពេញ​ ឬខេត្ត​ទេ​ ដើម្បីឲ្យគ្រូពេទ្យ​ និងសហគមន៍​ប្រជាពលរដ្ឋ​ បានដឹងសុខទុក្ខគ្នា​តើពួកគាត់មាន​ជួបបញ្ហាជំងឺអ្វីខ្លះ​។ ជាងនេះទៅ​ទៀតវា​ជាការ​ចូលរួមលើកកំពស់​សុខភាព​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន​ និងកាត់បន្ថយ​ពេលវេលា​ និងចំណាយ​ថវិកាក្នុង​ការទៅរក​សេវា​ព្យាបាលនៅ​តាមមន្ទីរពេទ្យ​នានាផង ​ពិសេសលោក​តាលោកយាយ​ដែលមានវ័យ​ចំណាស់ក្នុង​​ការ​ពិបាក​ក្នុងការ​ធ្វើដំណើរ។

លោករដ្ឋមន្ត្រីបានបន្ត​ថា «ដោយមើល​ឃើញពីការលំបាក​របស់បងប្អូន​ប្រជាពលរដ្ឋនេះ​ ហើយ​បាន​ជា​​យើងបាននាំនូវ​គ្រូពេទ្យ​មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ​ ចុះមកពិនិត្យ​មើលបងប្អូន​ តើ​មាន​ជួប​ការ​​លំបាកអ្វីខ្លះ​។ ប្រសិនបើមាន​បញ្ហាជំងឺធំដុំ​នឹងព្ជួន​ទៅព្យាបាលនៅមន្ទីរ​បេទ្យធំដូច​ជាមន្ទីរពេទ្យ​មិត្តខ្មែរសូវៀត​ជាដើម។ លោករដ្ឋមន្ត្រី​បានបន្តថា​«ការពិនិត្យ​ និងព្យា​បាល នេះ​មិនគិតថវិកាទេ​ ហើយបើរក​ឃើញថា​ត្រូវការវះកាត់​ទៀតនោះ​នឹងបញ្ជួនទៅមន្ទីរ​ពេទ្យមិត្តភាព​ខ្មែរសូវៀត ​ឬមន្ទីរ​ពេទ្យផ្សេង​ទៀត »។

លោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ បានអំពាវនាវសូម​ឲ្យបងប្អូនប្រជាពលរដ្ឋ​ ទៅប្រើប្រាស់​សេវារដ្ឋឲ្យ​បានគ្រប់ៗគ្នា​។ លោករដ្ឋ​មន្ត្រី​ ក៏បានថ្លែងអំណរគុណ​ដល់មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ​ ដែល​បាន​នាំក្រុម​គ្រូពេទ្យស្មគ្រ័ចិត្ត​ទាំងអស់​ ក៏ដូចជា​អាជ្ញា​ធរ​មូលដ្ឋាន​ ដែលបានចុះមក​ពិនិត្យព្យាបាល​ភ្នែកដល់ប្រជាពលរដ្ឋ​នាពេលនេះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative