គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃទី២១​ មិថុនា​ ស្លាប់មនុស្ស​២នាក់​ និង​របួសធ្ងន់​ស្រាល​២៤នាក់

យោង​តាម​​របាយការណ៍​ ​ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នង​កា​រដ្ឋាន​​នគរ​បាល​​ជាតិ​ បាន​​បង្ហាញ​ឲ្យ​​ដឹង​ថា ​​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​​ទូទាំង​ប្រទេស​ កាលពី​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៥​ បាន​​កើតឡើង​​ចំ​នួន​៩​លើក​ ក្នុង​នោះ​យប់​​២​លើក​​ បណ្ដាល​​​ឲ្យ​មនុស្ស​ស្លាប់​ ២​នាក់ (​​ប្រុស​) ​រង​របួស​​ធ្ងន់ ​១១​នាក់​ (​ស្រី​ម្នាក់​)​ និង​រង​របួស​​ធ្ងន់​ ១៣​នាក់ ​(​ស្រី​២​នាក់​)។

1របាយការណ៍​បានបន្តថា​ នៅ​ក្នុង​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​៩​លើក​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​​សរុប​១៦​​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​​ចំនួន ១០​គ្រឿង​​ ​រថយន្ត​ធុន​តូច​ ៥​គ្រឿង​​ និង​រថយន្ត​ធំ​ ១​គ្រឿង​​។ ​មូលហេតុ​ដែល​​បណ្ដាល​ឲ្យ​កើត​មាន​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​ល្បឿន​ ៤​លើក​​ ស្រវឹង២​លើក​​ មិនប្រកាន់​ស្តាំ​២​លើក​ និង​ប្រជែង​គ្រោះ​ថ្នាក់ ១​លើក​។ ចំពោះ​អ្នក​ជិះ​​ម៉ូតូ​គ្រោះថ្នាក់​​ដោយ​មិន​បាន​​ពាក់មួក​សុវត្ថិភាព​​ចំនួន​១២​នាក់​​(​យប់​៩​នាក់​)​។

ចំពោះ​ រថយន្ត​ទាំងអស់​​ ដែល​ត្រូវ​ផាកពិន័យ​​សរុប​ចំនួន​២៣៥​​គ្រឿង​ (​រថយន្ត​ធំ៤០​​គ្រឿង​) ស្មើ​នឹង​២៣៩​ករណី​​ ករណី​ល្មើស​​ក្រដាស​ស្នាម​ ១៧៧​គ្រឿងស្មើ​នឹង ១៨១​ករណី​​ ចំណែក​ករណី​ល្មើស​​បច្ចេកទេស​ ៥៨​គ្រឿង​ស្មើនឹង៥៨​ករណី​។ ដោយឡែក​​ម៉ូតូ​នា​ថ្ងៃ​​ដដែល​នេះ​​ ត្រូវ​បាន​ពិន័យ​​សរុប​ចំនួន ​៨៧០​គ្រឿង។

ចំណែកគ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី​២០​ ខែមិថុនា ឆ្នាំ​២០១៥​ បានកើតឡើង​ ចំនួន៦​លើក​ យប់៣​​លើក​​ បណ្តាលឲ្យ​មនុស្ស​​ស្លាប់ ២​នាក់​(​ប្រុស​) របួសធ្ងន់​ ៣​នាក់ (​ប្រុស​)​ របួស​ស្រាល​ ៣​នាក់​ (​ប្រុស​) បាន​​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​សរុប​ ១០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ​៥​គ្រឿង​ ​រថយន្ត​ធុន​តូច​៥​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់​។​ មូលហេតុ​ដែល​​បណ្តាលឲ្យ​​មាន​គ្រោះថ្នាក់​​រួម​មានល្មើស​ល្បឿន​ ១​លើក​​ បើកបរ​ក្នុងស្ថាន​ភាព​ស្រវឹង ​១​លើក​ មិន​គោរព​​សិទ្ធ ១​លើក​​ ប្រជែង​គ្រោះ​ថ្នាក់​ ១​លើក​​ បត់​គ្រោះថ្នាក់​ ១​លើក​ និង​មនុស្ស​ដើរ​ឆ្លង​ផ្លូវ ១​លើក​ ។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​ ដោយ​មិន​បាន​​ពាក់មួក​សុវត្ថិភាព​ ចំនួន​ ៥​នាក់​ (​យប់ ៣​នាក់​)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative