អ្នកជំនួញកម្ពុជា​២៥រូប​​រួម​គ្នាបង្កើត​​បណ្តាញ​ធុរកិច្ច​អន្តរជាតិ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក

ម្ចាស់អាជីវកម្ម​ ក្នុងស្រុក​ចំនួន​២៥រូប​ បានរួមគ្នា​បង្កើត​សាខា​បណ្តាញ​ធុរកិច្ច​អន្តរជាតិ​ធំ​ជាងគេ​(BNI)​ ក្នុងគោល​ដៅ ​ដើម្បី​ជួរក​ឪកាសធុរកិច្ច​ឲ្យគ្នាទៅវិញ​ទៅមកដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៅក្នុងស្រុកឲ្យ​កាន់តែប្រសើរឡើង។

3បណ្តាញធុរកិច្ចអន្តរជាតិ​នេះ​ ត្រូវបាន​បើកសម្ពោធ​ជាផ្លូវការ​ កាលពីរ​សៀលថ្ងៃ​ទី១៩​ ខែ​មិថុនា​​ ឆ្នាំ២០១៥​ នៅ​សណ្ឋា​គារ​​ អាំងទ័រកុង​ទីណង់តាល់​ រាធានី​ភ្នំពេញ ដោយ​មាន​​អ្នក​ជំនួញ​​ក្នុង​ស្រុក​ និងអ្នកជំនួញ​អន្តរជាតិ​ ចូល​រួម​​ប្រមាណ​១២០​​រូប​។​

យោងតាមសេចក្តី​ប្រកាស​ពត៌​មាន​បាន​ឲ្យ​​ដឹង​ថា​​ បណ្តាញ​​ធុរកិច្ច​អន្តរជាតិ​នេះ​ មាន​លោក​​ រី សុភា​ មកពី​ក្រុមហ៊ុន​ RST​ Technology​ ជាប្រធាន​សាខា​ លោក​ ជ្រិន សុធី​ មកពី​ក្រុមហ៊ុន​ Toma Gifts&Premium​ ជាអនុប្រធាន​សាខា​ និង​លោក​ស្រី កែវ ម៉ាលីកា​ ជាលេខា​ធិកា​និងហិរញ្ញិក​។

សេចក្តីប្រកាស​ពត៌មាន​ដដែល​ បានឲ្យដឹង​ទៀតថា​សមជិក​របស់​ BNI Master​ charpter​ត្រូវចូលរួម​បង្កើតឡើង​ ដោយក្នុងគោល​ដៅតែមួយគត់​គឺការស្វែងរក​ ឪកាស​ធុរកិច្ច​ឲ្យគ្នាដោយ​និរន្តរភាព​ ផ្អែក​លើ​​ការ​ធ្វើធុរកិច្ច​ ដែលផ្តល់​ឪកាស​ឲ្យគ្នា​ហើយចុង​ក្រោយជំរុញ​ និងពង្រឹង​សេដ្ឋកិច្ច​ក្នុងស្រុក​ និងអត្ថ​ប្រយោជន៍​សំរាប់​សហគមន៍ ព្រោះថា​ការប្រើប្រាស់​យុទ្ធសាស្ត្រ​របស់​BNI​គឺសំដៅទៅ​​លើ​ការ​ចង​ផ្តុំ​ជា​​បណ្តាញ​​ហើយការ​រក្សា​ការទំនាក់​ទំនង​ដែលមាន​ភាព​ជឿជាក់​។ សមាជិក​​ BNI Master​ charpter​ ត្រូវយល់​ឲ្យច្បាស់​ និងប្រកាន់​ខ្ជាប់នូវ​ទស្សនវិជ្ជា​ «ឲ្យកាន់តែច្រើន​ទទួលបាល​កាន់​តែ​ច្រើន​។ នេះ​គឺ​ជាការ​ជួយគ្នា​ប្រកប​ដោយគំនិត​សុឆន្ទៈ​។ ជាង​នេះ​​ទៅ​ទៀត​សមាជិក​ បានសំរេច​ចងជា​ប្រព័ន្ធ​ដើម្បី​ រិះរក​វិធី​ជួយ​គ្នា​ក្នុងការ​បង្កើន​ធុរកិច្ច​ជាសិទ្ធ​អាជីវកម្ម​របស់ស​មាជិក​ទាំងអស់​នឹងកើនឡើង​ផ្អែកលើ​ទស្សនវិជ្ជា​ «យើងកាន់​តែឲ្យ​យើង កាន់តែ​ទទួល»។

គួរបញ្ជាក់ថា​ BNI ​នៅលើពីភព​លោក​មានចំនួន​ជាង៧ពាន់​សាខា​ នៅក្នុង​ប្រទេស​ជាង៦០​ ហើយ​មាន​​សមាជិក​បានកើនឡើង​ ដល់ជិត​២សែននាក់​ ដែលនេះ​គឺជាតឹក​តាង​ប្រវត្តិសាស្ត្រ​មួយក្នុង​ការជួយជំរុញ​ធុរកិច្ច​កំរិតតូច ​និងមធ្យម​តាំងពី​ឆ្នាំ១៩៨៥មក។ ជារៀងរាល់ឆ្នាំ​BNI​ បានជួយម្ចាស់​អាជីវកម្ម​តូច និងមធ្យម​នៅលើពីភបលោក​ ដើម្បីបង្កើត​ឲ្យមាន​ឪកាស​ធុរកិច្ច​បើទោះ​បី ជា​សេដ្ឋកិច្ច​ពុំមាន​ស្ថរភាព​ក៏ដោយ។

BNI Master charpter​ សូមស្វាគមន៍​រាល់ភ្ញៀវ​កិត្តិយស​ និងលើក​ទឹកចិត្ត​អាជីករ​ក្នុងស្រុក​ គ្រប់វិស័យ​​ទៅចូលរួម​សង្កេត​ មើល​ការ​ប្រជុំធរកិច្ច​រៀងរាល់​ថ្ងៃព្រសស្បត៍​ របស់​BNI Master charpter​ នៅ​សណ្ឋាគារ​​កាំបូឌីយ៉ាណា។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative