ក្រសួង​សុខា​ភិបាល ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ​អំពី​គ្រឿង​ស្រវឹង​ទប់ស្កាត់​ភាព​អន្តរ​រាយ​ផ្សេងៗ

លោក​ វេជ្ជ​បណ្ឌិត​ ម៉ម ​ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍ថា​ ក្រសួង​សុខាភិបាល កំពុង ​ធើ្វ ​សេចក្តី​ព្រាងច្បាប់ គ្រប់គ្រង​ការប្រើប្រាស់​គ្រឿង ស្រវឹង​ក្នុង​គោលបំណង​ ដើម្បី​គាំពារ​សុខភាព​ សាធារ​ណ​ជន ​និង ការទប់​ស្កាត់​ភាព​អ​ន្តរាយ​ផ្សេងៗ​ ដែលបង្ក​ឡើង​​ដោយ​ប្រើគ្រឿង​ស្រវឹង ក្នុងនោះ​រួមមាន​អំពើហិង្សា​ក្នុងគ្រួសារ​ និង គ្រោះ​ថ្នាក់​ចរាចរ ។

2សេចក្តី​ព្រាង​ច្បាប់​ ដែល​កំពុង​តាក់​តែង​ឡើង​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​យុវជន​អាយុ​ក្រោម​​​​២១ឆ្នាំ​​ ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​នោះទេ​ ហើយច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធខ្ពស់​ទៅលើ​គ្រឿងស្រវឹង​ និង​រឹតបន្តឹង​លើ​ការ​​បើកលក់​គ្រឿង​ស្រវឹង ដែល​​បច្ចុប្បន្ននេះ មានការ​រីក​សុះ​សាយស្ទើរ​​គ្រប់​ទី​កន្លែង​ក្នុង​​ប្រទេស​កម្ពុជា ដោយ​សារ​តែ​កង្វះច្បាប់​គ្រប់គ្រង។

លោក ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ​បានមានប្រសាសន៍​ទៀតថា ការហាម​ឃាត់​មិន​ឲ្យ​យុវ​ជន​​អាយុ​ក្រោម​២១​ឆ្នាំ​ ប្រើប្រាស់​ គ្រឿងស្រវឹង ​នេះ​គឺ​ជាមធ្យោ​បាយ​មួយ ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​​យុវ​ជន​​វ័យ​ក្មេង​​​ទាំង​នេះ​​ស្វែងយល់​ពី ហា​និភ័យ​នានា​ ដែល​ បង្កឡើង​ដោយ​គ្រឿងស្រវឹង​។ ក្នុង​​សេចក្តី​ព្រាង​​ យើង​កំណត់​​អាយុ​ក្រោម២១​ឆ្នាំ យើងហាមឃាត់។ អាយុ២១ឆ្នាំ​បានន័យថា​ វាគ្រប់គ្រាន់ដើម្បីឲ្យ​​គាត់​ស្វែង​យល់​ពី​​ផល​លំបាក ដែលកើត​ឡើងដោយ​សារ​ទទួល​ទានគ្រឿង​ស្រវឹងនេះ។ ដូច្នេះ​ហើយការ ​ដែល​កំណត់​​អាយុ​២១​ឆ្នាំ​​នេះ​ ជា​ការ​មួយ​​ ដើម្បី​អប់​​រំ​យុ​វ​ជន​​របស់​យើង​ឲ្យប្រែប្រួល​ឥរិយាបថ​ ដើម្បី​កាត់​​បន្ថយ ការ​ប្រើប្រាស់​ គ្រឿងស្រវឹងនេះ។

លោករដ្ឋមន្ត្រី​ ម៉ម ​ប៊ុនហេង បានឲ្យដឹងដែរថា ​ការបង្កើតច្បាប់នេះ​គឺធ្វើឡើងក្នុងគោលបំណង​គាំពា​រសុខភាព​សាធារណ​ជន និង ការទប់ស្កាត់​ភាពអន្តរាយ​ផ្សេងៗ ដែលបង្កឡើងដោយប្រើគ្រឿងស្រវឹង ក្នុងនោះរួមមានអំពើហិង្សាក្នុងគ្រួសារ និង គ្រោះ ថ្នាក់ចរាចរ។

លោក​រដ្ឋមន្ត្រី​ បន្ថែមថា«យើង​មាន​ហេតុផល​ច្រើនដែល​ទាក់ទិន នឹងការប្រើ​គ្រឿងស្រវឹង​នេះដែល​ ផលលំបាក​ច្រើន ទាំង បញ្ហា​សុខ​ភាព​បុគ្គល​ម្នាក់ៗ ​ដែល​ទទួលទាន​ សុខ​ភាពសាធារណៈ​ដែល​ប៉ះ​ពាល់​​ដល់​សា​ធារណជន​ទាំងមូល ​ហើយក៏​ដូចជា ទាក់ទិន​នឹងគ្រោះ​ថ្នាក់ចរាចរ​ ទាក់ទិន​នឹងហិង្សា​ក្នុងគ្រួសា​រ​ ការ​បាត់​បង់​បញ្ញាស្មារតី​នៅពេល​រៀនសូត្រ»។

សេចក្តី​ព្រាងច្បាប់ស្​តីពីការ​គ្រប់គ្រង​គ្រឿងស្រវឹង​នេះត្រូវបាន​ ប្រកាសឲ្យដឹង​ជាសាធារណៈ​ផងដែរ​ នៅក្នុង​សន្និសីទ ​សារព័ត៌ មាន ​ដែល​ធ្វើឡើង​ទៅក្នុងទីក្រុង​ភ្នំពេញ​កាល​ពីថ្ងៃពុធ។ ​ វាគ្មិនដែល​​ជា​អ្នក​ឯក​ទេស​​ផ្នែក​សុខភាព​ជាតិ និង​អន្តរជាតិ​ដែល​ បាន ចូល​រួមក្នុង​សន្និសីទ​នោះបាន​​លើក​ឡើង​ថា​ ​ពលរដ្ឋ​​កម្ពុជា​​ជាង​៩០ភាគ​រយបាន​គាំទ្រឲ្យមាន​ច្បាប់នេះ។

ថ្លែង​នៅក្នុ​ង​សនិ្ន​សីទនោះ​ លោក​ James ​Nichols​ អ្នកឯកទេស​ផ្នែកគោលនយោបាយ​ស្តីពីគ្រឿង​ស្រវឹងមក​ពីចក្រភ​ព​អង់គ្លេស បានស្នើ​ឲ្យកម្ពុជា​យកគម្រូតាម​ការអនុវត្ត​ជាលក្ខណៈ​អន្តរជាតិ ​ដោយ​តម្រូវ​ឲ្យអ្នកដែលចង់​ធ្វើអាជីវកម្ម​លក់​គ្រឿង​ស្រវឹង​ ត្រូវ សុំអាជ្ញាបណ្ណ​ពី​រដ្ឋាភិបាល។

លោកបាន​បន្តថា តាមបទ​ពិសោធន៍​អន្តរជាតិ​ ដើម្បីកាត់​បន្ថយនូវហា​និភ័យទាំងឡាយ ដែល​បង្ក​ដោយ​គ្រឿង​​ស្រវឹង​នោះ ច្បាប់គួរ​តែមាន​ចែងអំពីការរក​ទិញផលិត​ផលគ្រឿង​ស្រវឹងនោះ​ មាន​ន័យ​ថា​ ​អ្នក​លក់​​ផលិតផល​គ្រឿងស្រវឹង​ ហ្នឹងត្រូវតែ​មាន អាជ្ញា​ប័ណ្ណ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative