គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​១៩​ មិថុនា​ ​ស្លាប់​​៤​នាក់​និង​របួស​ធ្ងន់​​ស្រាល​​១២​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃទី​​១៩​ ខែមិថុនា​ ឆ្នាំ​​២០១៥​ បាន​កើត​ឡើង​ចំនួន​៩​លើក​ ក្នុង​នោះ​​យប់​​៤​​លើក​​ បណ្តាល​ឲ្យ​​មនុស្ស​ស្លាប់​ ៤​នាក់​ (​ស្រី​២​​នាក់​)​ រង​របួស​​ធ្ងន់ ​៩​នាក់​ (​ស្រី​២​នាក់​​) ​និង​ស្រាល​ ៣​នាក់​ (​ស្រី​២​​នាក់​)​។

1បើ​យោង​តាម​​របាយ​ការ​ណ៍​ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បានឲ្យដឹង​ថានៅក្នុង​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​៩​លើក​​នេះ​ បាន​​​បង្ក​ឲ្យ​​​មាន​ការ​​​ខូច​ខាត​​យានយន្ត​​សរុប​ ១៦គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​១០​​គ្រឿង​​ រថយន្ត​​ធុន​​តូច​ ៣​គ្រឿង​​ រថយន្ត​​ធំ ​១​គ្រឿង​​ យាន​ផ្សេងៗ​ ២​គ្រឿង​ និង​ស្មើ​​ជើង​ម្នាក់​។ មូលហេតុ​​ ដែល​បណ្តាល​​ឲ្យ​កើត​មាន​​ហេតុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​ រួម​មាន ល្មើស​​ល្បឿន​ ៧​លើក​​ បើកបរ​ក្នុង​​ស្ថានភាព​​ស្រវឹង​ ១​លើក​​ និង​មិន​​គោរព​សិទ្ធ​ ១​លើក​។ ចំពោះ​អ្នក​ជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​​មិនបាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន​ ១៥​នាក់​ (​យប់​៥​នាក់​)​។

ចំពោះរថយន្ត​​ទាំងអស់​​ ដែល​ត្រូវ​​ផាកពិន័យ​​សរុប​ចំនួន​ ១០១៩​គ្រឿង​ (​រថយន្ត​ធំ ​៣៩៣​​គ្រឿង​) ​ស្មើ​នឹង​ ១០១៩​ករណី​​ ករណី​​ល្មើស​​ក្រដាស​​ស្នាម ៤៨៤​​គ្រឿង​ ស្មើនឹង​ ៤៨៤​ករណី​​ ចំណែក​​ករណី​ល្មើស​​បច្ចេកទេស​ ៥៣៥​គ្រឿង​ ស្មើនឹង​ ៥៣៥​ករណី​។ ដោយ​ឡែក​នា​​ថ្ងៃ​ដដែល​​ម៉ូតូ​ដែល​ត្រូវ​បាន​​ពិន័យ​សរុប​​ចំនួន ២០៨៤​​គ្រឿង។

ចំណែកគ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេសកាល​ពី​ថ្ងៃទី​​១៨ ខែមិថុនា​ ឆ្នាំ​​២០១៥​ បាន​កើតឡើង​​ចំនួន​ ៦​លើក​ ក្នុង​នោះ​​យប់​៣​លើក​​ បណ្ដាល​​អោយ​មនុស្ស​​ស្លាប់​ ៤​នាក់​ (​ស្រី​ម្នាក់​) ​និង​រង​របួស​​ធ្ងន់ ​៦​នាក់​​(​ប្រុស​)​​បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​​សរុប​​១០​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​ ៧​គ្រឿង​ ​រថយន្ត​​ធុន​តូច​ ១​គ្រឿង​​ រថយន្ត​ធំ​ ១​គ្រឿង​​ និង​យាន​​ផ្សេងៗ​ ១​គ្រឿង​​។ ​មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើតមាន​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​ល្បឿន​​៤​លើក​​ ប្រជែង​គ្រោះ​ថ្នាក់​១​លើក​​​ មិន​គោរព​​សិទ្ធ​១​លើក​។ ចំពោះ​អ្នក​ជិះ​​ម៉ូតូ​គ្រោះថ្នាក់​​ដោយ​មិនបាន​​ពាក់មួក​សុវត្ថិភា​ព​ចំនួន​៦​ ​នាក់​(​យប់​៤​នាក់​)​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative