មន្ត្រី​​សុខាភិបាល​​ បន្ត​ពង្រឹង​​ការត្រួត​ពិនិត្យ​​អ្នកដំណើរ​​ ខណៈ​ប្រទេស​ថៃ​មាន​ឆ្លង​ជំងឺ​ដង្ហើម​​ម​ជ្ឈឹ​ម​​បូព៌ាជាលើកដំបូង

ក្រុមមន្ត្រី​​ជំនាញ​​សុខាភិបាល​​ បាន​នឹង​​កំពុង​​បន្ត​ពង្រឹង​​ការត្រួត​ពិនិត្យ​​នៅតាម​​ច្រក​ព្រលាន​យន្តហោះ​​ ភ្នំពេញ​​អន្តរជាតិ​​ និង​​ព្រលាន​យន្តហោះ​​អន្តរជាតិ​​ខេត្តសៀមរាប​ ​ដើម្បី​​ទប់ស្កាត់​​ជំងឺ​​ដង្ហើម​​ម​ជ្ឈឹ​ម​បូព៌ា​។

3ការបន្តការ​ពង្រឹង​ការត្រួត​ពិនិត្យ​ អ្នកដំណើរ​តាមព្រលាន​យន្តហោះ​នេះ ​បានធ្វើ​ឡើង​ជាប្រចាំ​ពិ​សេស​ដាយ​សារតែ​នៅប្រទេសថៃ​ ជាប្រទេស​ជិតខាង​មានឆ្លង​ជំងឺ​ដង្ហើម​​មជ្ឈឹ​ម​​​បូព៌ា​នេះមួយ​ករណី​ ហើយ​ដែលបង្ក​ឲ្យប្រជាជន​ថៃ​មានការព្រួយ​បារម្ភ។

សូមបញ្ជាក់​ដែរថា​ ជំងឺ​ផ្លូវ​ដង្ហើម​ MERS​ បាន​ចូលមក​ដល់ប្រទេស​ថៃ​ដំបូង​នៅថ្ងៃ​ទី១៥​ មិថុនា​ តាម​ រយៈ​អ្នកជំងឺ​ម្នាក់​ដែលមាន​វ័យ​៧៥ឆ្នាំ​ មកពី​ប្រទេស​អូម៉ង់​ (Oman)​ ដែល​កំពុង​សម្រាក​ព្យាបា​ល​ នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ស្ថិតក្នុង​ខេត្ត​ Nonthaburi ​។​ ជាមួយគ្នា​នោះ​ដែរ​​ ក្រសួង​​សុខា​ភិបាល​ក៏បាន​ធ្វើការ​ពិនិត្យ​រក​មេរោគ​ MERS​ ចំនួន​៥៩នាក់​ ផ្សេងទៀត​ដែលមាន​ការ​ ប្រា​ស្រ័យ​ទាក់ទង​ជាមួយ​បុរស​ដែលមាន​ជំងឺផ្លូវ​ដង្ហើមវ័យ​៧៥ឆ្នាំនោះ​ផង​ដែរ​ ដោយ​អ្នកខ្លះ​ត្រូវបាន​បញ្ជូន​ទៅពិនិត្យ​នៅមន្ទីរពេទ្យ​ និងអ្នកខ្លះ​ទៀតត្រូវ​បានក្រុម​គ្រូពេទ្យ​ ទៅពិនិត្យ​ដល់​គេហដ្ឋាន​ផង​ដែរ​៕

តាមរយៈ​គេហទំព័រ​ បាងកក​ប៉ុស្តិ៍ ​ដែលបាន​ចេញផ្សាយ​យប់ថ្ងៃ​ព្រហស្បត្តិ៍​ ទី១៨ ​ខែមិថុនា​ ដោយបាន​ដកស្រង់​សម្តី​អ្នកនាំ​ពាក្យ​រាជរដ្ឋា​ភិបាល លោក​ Sansern Kaewkumnerd​ ថា​ “នាយករដ្ឋ​មន្រ្តី ​សូមស្នើ​សុំ​ឲ្យ​សាធារណជន​ ​ទាំងអស់​មេត្តា​ស្ងៀម ​ស្ងាត់​ និង​អនុវត្តន៍​តាម​វេជ្ជបញ្ជា​ទៅបាន​ហើយ​ ខណៈ​ដែលក្រសួង​សុខាភិបាល​ កំពុង​តែតាម​ដាន​ជំងឺនេះ ​យ៉ាង​យកចិត្ត​ ទុក​ដាក់​ជាមួយ​នឹងការ​គ្រប់គ្រង​ជន​បរទេស​ទាំង​ឡាយ​ដែលចូល​មកប្រទេសថៃ​ផងដែរ” ។

ចំណែក​នៅ​កូរ៉េ​​ខាងត្បូង​​បាន​រកឃើញ​​ករណី​​ជំងឺ​ផ្លូវ​ដង្ហើម​​ម​ជ្ឈឹ​ម​​បូព៌ា​នេះ)​ ចំនួន​១៦២ករណី​ ហើយ​ក្នុង​នោះ​​មាន​ ២១នាក់​​បាន​​ស្លាប់​ និង​ដាក់​​អ្នក​បាន​​ប៉ះពាល់​ ជាមួយ​​ជំងឺ​ចំនួន​ ៦៥០៨នាក់​ អោយនៅ​​​ដោយ​ឡែក​​​ពី​​គេ​​ និង​​តាម​ដាន​សុខភាព​។ មានន័យថា​​ដាក់​​ក្នុងផ្ទះ​​ឬ​ក្នុង​​មន្ទីរពេទ្យ​ ដោយ​​មិនអោយ​​ជួប​អ្នក​ដទៃ​ ក្នុង​​គោល​បំណង​​បង្ការ​​ចំលង​​ទៅ​អ្នក​ដ៏ទៃ​ទៀត។

ជំងឺ​នេះ​​ជាដំបូង​ ឆ្លង​​មក​​ប្រទេស​ កូរ៉េ​ខាងត្បូង​​តាមរយៈ​​អ្នក​ដំណើរ​​កូរ៉េ​​ម្នា​ក់​មាន​ជំងឺ​នេះ​ ឆ្លង​​មក​ពីឧបទ្វីប​​ម​ជ្ឈឹ​ម​បូព៌ា​។ ​អ្នក​ដែល​​ឆ្លង​​ជំងឺ​​ហើយ​វិ​វត្ត​ន៏​ ទៅ​ជំងឺ​​ធ្ងន់ធ្ង​រ​ និង​​ស្លាប់​ច្រើនកើត​​លើ​មនុស្ស​​ចាស់​ចាប់ពី​៦០ឆ្នាំ​​ឡើងទៅ​ និង​មនុស្ស​​ដែលមាន​​ជំងឺ​​រ៉ាំរ៉ៃ​ ក្នុង​ខ្លួន​ (ជំងឺ​ទឹក​នោមផ្អែម​ មហារីក ​។ល។ ​ជំងឺ​ផ្លូវ​ដង្ហើម​​ម​ជ្ឈឹ​ម​​បូព៌ា​ (MERS)  ​បង្កឡើង​​ដោយ​មេរោគ​​ឈ្មោះ​ កូ​រ៉ូ​ណាវី​រុស​ (Corona Virus)​ ដែល​រក​ឃើញ​​ដំបូង​​ក្នុង​ឆ្នាំ​២០១២​ ក្នុង​ប្រទេស​​អា​រ៉ា​ប៌ី​សា​អូឌីត​ ដែល​​អ្នក​វិទ្យាសាស្ត្រ​​សង្ស័យថា​ចំលង​​មក​ពី​​សត្វ​​អូ​ដ៏​ និង​សត្វព្រៃ​​ដទៃទៀត​ និង​អាច​​ឆ្លង​ពី​​អ្នក​​ឈឺ​ទៅ​មនុស្ស​ម្នាក់​ទៀត​​តាមរយៈ​ការ​ប៉ះពាល់​​ផ្ទាល់​រាងកាយ​ និងទឹក​​សរីរាង្គ​ អ្នក​ជំងឺ​​ដូចជា​ ក្អក​ កណ្តាស​ ។ល។ ​និង​រស់​នៅ​ជាមួយ​គ្នា។

បើតាម​មន្ត្រី​​នាយកដ្ឋាន​​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង​​នៃ​ក្រសួង​សុខាភិបាល​​ បាន​ឲ្យ​​ដឹងថា​​គិត​រហូត​ដល់​ថ្ងៃ​ទី១៨​ ខែមិថុនា​ ឆ្នាំ២០១៥​ ពុំទាន់​​រកឃើញ​​ករណី​​ជំងឺ​ផ្លូវ​ដង្ហើម​​ម​ជ្ឈឹ​ម​បូព៌ា​(MERS)​ នៅ​​ព្រះរាជាណាចក្រ​​កម្ពុជា​​នៅឡើយ​ទេ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative