គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​១៨​​ មិថុនា​​​ ស្លាប់​៤​នាក់​​ និង​​របួស​ធ្ងន់​​៦​នាក់​

យោង​​តាម​របាយ​ការ​​ ពី​នាយក​ដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​​ បាន​បង្ហាញ​​ឲ្យ​ដឹង​ថា​ កាលពី​​ថ្ងៃទី​​១៨ ខែ​មិថុនា​ ឆ្នាំ​​២០១៥​ មាន​​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​ ​កើតឡើង​​ចំនួន៦​លើក​ ក្នុង​នោះ​​យប់​​៣​លើក​​ ​បណ្ដាល​​អោយ​មនុស្ស​​ស្លាប់​ ៤​នាក់​ (​ស្រី​ម្នាក់​)​ និង​​រង​របួស​ធ្ងន់​ ៦​នាក់​​(​ប្រុស​)​។​

1នៅក្នុង​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​៦​​លើក​នេះ​ បាន​បង្ក​​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​​ សរុប​​១០​​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៧​គ្រឿង​​ រថយន្ត​​ធុន​តូច​១​គ្រឿង​​ រថយន្ត​ធំ​​១​គ្រឿង​ ​​និង​​យាន​ផ្សេងៗ​១​គ្រឿង​​។ ​មូល​ហេតុ​​ដែល​​​បណ្ដាល​​ឲ្យ​​កើតមាន​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​ល្បឿន​​៤​លើក​​ ប្រជែង​​គ្រោះថ្នាក់​​១​លើក​​ មិន​គោរព​​សិទ្ធ​១​លើក​។ ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិន​បាន​ពាក់មួក​​សុវត្ថិភាព​ចំនួន​​៦​នាក់​​(​យប់​៤​នាក់​)​។​

ចំពោះ រថយន្ត​​ទាំងអស់​​ ដែល​ត្រូវ​ផាក​ពិន័យ​​សរុប​​ចំនួន​​៨១៨​គ្រឿង​ (​រថយន្ត​ធំ​ ២៤០​គ្រឿង​)​ ស្មើ​នឹង​ ៨២៨​រ​ណី​​ ​ករណី​ល្មើស​​ក្រដាស​​ស្នាម​ ៥៨២​គ្រឿង​ ស្មើនឹង​ ៥៩២​ករណី​​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​២៣៦​គ្រឿង​ ស្មើនឹង​២៣៦​ករណី​។ ដោយឡែក​ម៉ូតូ​​នា​ថ្ងៃ​ដដែល​​នេះ​ត្រូវ​បាន​​ពិន័យ​សរុប​​ចំនួន​​១.៨៨០​​គ្រឿង​។

ចំណែកគ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​​ប្រទេស​កាលពីថ្ងៃ​​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៥​​នេះ​ បានកើត​ឡើង​​ចំនួន​​១៥​លើក​ យប់​​១០​​លើក​​ បណ្តាល​អោយ​មនុស្ស​​ស្លាប់​៥​នាក់​​(​ប្រុស​)​ របួសធ្ងន់ ​១៩​នាក់​​(​ស្រី​៤​នាក់​​) ​​និង​របួស​ស្រាល​​២​នាក់​​(​ប្រុស​)​​បាន​បង្ក​​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប​​២៥គ្រឿង​ ក្នុងនោះ​មាន​​ម៉ូតូ​​ចំនួន​​១៦​គ្រឿង​​ រថយន្ត​ធុន​​តូច​៥​គ្រឿង​​ រថយន្ត​ធំ​​៣​គ្រឿង​​ យាន​ផ្សេង​ៗ​១​​គ្រឿង​ ​និង​ថ្មើរជើង​ម្នាក់​​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative