វិស័យ​កាត់ដេរ​កម្ពុជា​ ប្រឈម​ហានិភ័យ​ខ្ពស់​ប្រសិន​បើ​វៀតណាម​ទទួល​បាន​ការ​លើក​លែង​ពន្ឋ​នាំ​ចេញ​ទៅ​អាមេរិក​

វិស័យ​កាត់ដេរ​កម្ពុជា​នឹង​ប្រឈម​មុខនឹង​ហានិភ័យ​ខ្ពស់​ ប្រសិន​ជា​ប្រទេស​​វៀត​ណាម​ បាន​​ទទួល​ការ​លើក​លែង​ពន្ឋនាំ​ចូល​នូវ​ផលិត​ផល​កាត់ដេរ​ និ​ងស្បែក​​ជើ​ង​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នាពេល​ខាងមុខ​។ នេះបើតាម​ការឲ្យ​ដឹងពី​លោក​ វ៉ាន់ ស៊ូ អៀង​ ប្រធាន​ស​មាគម​រោងចក្រ​កាត់ដេរ​កម្ពុជា។

6លោកបាន​មាន​ប្រសាសន៍​ ឲ្យដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​វៀត​ណាម​ នា​ព្រឹក​ថ្ងៃ​​ទី១៩​ មិថុនា​នេះ​ថា​ ប្រសិន​ជា​ប្រទេស​ វៀត​ណាម​ បាន​ទទួល​អនុគ្រោះ​ពន្ឋនាំ​ចូល​​ផលិ​ផល​កាត់ដេរ​ពី​សហរដ្ឋ​អាមេរិក​ វៀតណាម​នឹង​ក្លាយ​ជាដៃគូ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​​ក្លា​របស់​កម្ពុជា​ ហើយ​កម្ពុជា​នឹង​មាន​ហានិភ័យ​ខ្ពស់​ ដែល​រោងចក្រ​កាត់​ដេរ​​ជាច្រើន​នឹង​រើ​​ចេញ​ពី​កម្ពុជា​ ​ទៅកាន់​ប្រទេស​ វៀត​ណាម​ ព្រោះ​ប្រាក់​ឈ្នូល​សម្រាប់​​កម្មករ​នៅ​​ប្រទេស​វៀតណាម​ដូចគ្នា​នឹង​កម្ពុជា​ តែ​ផលិតភាព​របស់​ពួកគេ​ខ្ពស់​ជាង​​កម្មករ​​កម្ពុជា​។

លោក​បន្តថា​ “ទោះជា​យ៉ាងណា​រហូ​ត​មកទល់​ពេលនេះ​ សហរដ្ឋ​អាមេរិក​ មិនទាន់​អនុញ្ញាត្ត​ឲ្យវៀត​ណាម​​ នាំចូល​ផលិត​ផល​កាត់​ដេរ​ ដោយ​លើកលែង​ពន្ឋនោះ​​ទេ​ ហើយខ្ញុំ​មក​វៀតណាម​ដើម្បី​ផ្សព្វ​ផ្សាយ​ពីរឿង​នេះ”។

លោក​ បប់ កក្កដា​ អ្នកវិភាគ​ឯករាជ្យ​ ដែល​បា​ន​សរសេរ​អត្ថបទ​មួយផ្សាយ​ក្នុង​កាសែត​ភ្នំពេញប៉ុស្ត៍ ​ប្រចាំ​ថ្ងៃ​ បានលើក​ទ្បើង​ថា ​“វិស័យ​កាត់ដេរ​កម្ពុជា​បន្ត​ដំនើរការ​​នៅ​កម្ពុជា​ទាំង​ត្រដាប​ត្រដួស​” ដោយ​ផ្អែកលើ​ហេតុផល​ចំនួនបី​ធំៗ​ ទី១ ​មូលដ្ឋាន​ទំនង​វិជ្ជាជីវៈ​មិន​ល្អ​ទេ​ ដោយ​សារ​មាន​សហជីព​ច្រើន​រហូត​ដល់​៤០០០ ​ដែលមាន​​វត្តមាន​ក្នុងវិស័យ​កាត់ដេរ​ និង​ស្បែក​ជើង​ ហើយ​យោង​តាម​របាយ​ការណ៍​របស់​​អង្គការ​ពលកម្ម​អន្តរជាតិ​ ផ្នែក​ការងារ​ គម្រោង​រោង​ចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​​បាន​បង្ហាញ​ថា​ “គ្រប់​កូដកម្ម​នៅកម្ពុជា​សុទ្ឋតែ​ធ្វើទ្បើង​ដោយ​មិន​គោរព​តាម​និតិវិធី​​ច្បាប់​”។ ទី២ បញ្ហា​កំនើន​គំហុក​នៃប្រាក់​ឈ្នូល​អប្បរិមា ​ដែល​បាន​កើន​ពី​៩៥​ដុល្លារ​​នៅឆ្នាំ​២០១៣​ ដល់​១២៣​ដុល្លារ​ នៅឆ្នាំ​២០១៤ ​សម្រាប់​កម្មករ​និយោជិក​សាក​ល្បង​ និង​១២៨​ដុល្លារ​ សម្រាប់​កម្មករ​និយោជិក​ពេញសិទ្ឋ​ និងទី៣​ ​មូលដ្ឋាន​ប្រកួត​ប្រជែង​​ត្រូវ​បាន​គេពិនិត្យ​ មិន​មែន​ត្រឹម​កម្រិត​កម្មករ​ជំនាញ​ទេ ​កម្រិត​ប្រាក់​ឈ្នូល​ លក្ខខ័ណ្ឌ​​នៃការ​គាំពារ​ និង​ការ​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​ជាដៃ​គូប្រកួត​ប្រជែង​ ក៏​ត្រូវ​បាន​​យក​មក​ពិចារណា​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative