ក្រសួង​សុខាភិបាល​ រៀបចំ​ផែនការ​ថវិកា​ ឆ្នាំ​២០១៦

ក្រសួង​សុខាភិបាល​ បានរៀបចំ​កិច្ច​ប្រជុំ​ ផែន​ការ​ថវិកា​ ឆ្នាំ​២០១៦​ ​ខាង​មុខ​ដើម្បី​សម្រេច​គោលដៅ​ធ្វើយ៉ាង​ណា​តំទ្បើង​បា្រក់​បៀវត្សរ៍​ ឲ្យ​បាន​មួយ​លា​ន​​រៀល​​យ៉ាងតិច​នៅ​ឆ្នាំ​២០១៨​ តាម​គោល​ការណ៏​​របស់​រាជរដ្ឋា​​ភិបាល។

1​លោក​វេជ្ជបណិ្ឌត​ ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ បាន​ថ្លែង​នៅ​ក្នុង​​កិច្ច​ប្រជុំ​នាព្រឹក​ថ្ងៃ​ទី១៧​ មិថុនា​កន្លង​មក​ថា​ គ្រប់​អង្គភាព​ទាំង​មជ្ឈឹម​ និង​ថ្នាក់​ខេត្ត​​ ត្រូវ​​ទទួល​បន្ទុក​ខ្លួន​ឯង​ រាល់​ការ​ធ្វើ​វិមជ្ឈការ​ ការ​​សម្រេច​​ចាយ​ថវិកា​ដោយ​ខ្លួន​ឯង​​ហើយការ​ទទួល​ខុសត្រូវ​ខ្លួនឯង​សម្រាប់​ឆ្នាំ២០១៦​។ និយាយ​ដូច្នេះ​មិន​​មែន​ថា​ក្រសួ​ង​​មិន​ទទួល​ខុសត្រូវ​ទេ​ ប៉ុន្តែ​ប្រធាន​អង្គភាព​នីមួយៗ​ ជាអ្នក​សម្រេច​រាល់​​ការ​​ចំណា​យ​ទាំងអស់​។ ដូច្នេះ​​សូម​​ឲ្យការងារ​ទាំងអស់​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​រាល់ផែន​កា​រ​ត្រូវស៊ី​សង្វាក់​ និង​ឯកភាព​គ្នា​ តាម​គោល​ការណ៏​របស់​​ក្រសួង​ និង​គោល​នយោ​បាយ​​រាជរដ្ឋាភិបាល​ និង​អ្នក​លើក​កម្ពស់​​ប្រសិទ្ធិ​ភាព​បច្ចេកទេស​រាល់​ប្រតិបតិ្ត​ការ​​ចំណា​យ​។ បាន​ន័យ​ថា​យើង​ត្រូវ​ពង្រឹង​ និង​បញ្ជាក់​ពី​លទ្ធផល​​ដែល​ទទួល​បាន​ គឺ​ការចំណា​យ​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួ​យ​​លទ្ធផល​ និង​ប្រសិទិ្ធភាព​ក្នុង​ការ​ចំណាយ​នេះ​។

លោក​បន្តទៀត​ថា​ យើងត្រូវ​សន្សំ​សំចៃ​ថវិកា​ រិតត្បិត​រាល់មុខ​សញ្ញា​ដែលមិន​​ចាំបាច់​​ដែលមិន​​អាទិភាព​ ដូចជា​ប្រេង​ឥន្ទនះ​ អគ្គិសនី​ សេវា​ទូរគមនាគមន៏​ អ៊ិន​ធឺណេត​ កាត់​បន្ថយ​បេសកកម្ម​ក្នុង​ និង​ក្រៅប្រទេស​ និង​ការបោះពុម្ព​ប្រណិត​មាន​​គុណ​ភាព​និង​តម្លៃខ្ពស់​ យើង​ត្រូវគិត​គូរឡើង​វិញ​ និង​សន្សំ​សំចៃ​​ តែបើ​យើង​ធ្វើ​តែ​សូមយក​ទៅប្រើ​បា្រស់ឲ្យ​អស់លទ្ធភាព​ ជៀសវាង​​​ការ​ចំណាយ​ថវិកា​ច្រើនធ្វើ​ឲ្យ​ខាតបង់​​ថវិកាជាតិ។

​ការអនុ​វត្តន៏​អំពី​តម្លាភាព​ នៃលទ្ធត្តកម្ម​ចំពោះ​ការចំណាយ​សាធារណះ​ និង​កា​រ​អនុវត្ត​ច្បាប់​ យើង​ត្រូវ​ទិញ​របស់​​ណា​​ដែល​​ឃ្លាំង​ឱសថ​យើង​អត់​មាន​ បើ​ឃ្លាំង​​ឱសថ​​យើងមាន​យើង​អាច​សុំបន្ថែម​បាន​ ហើយ​របស់​ណាមាន​ហើយ​យើ​ងកុំ​ទៅ​​ទិញ​ទៀត​ ជៀសវាង​ការចាយ​ថវិកា​ឥត​ប្រយោជន៏​ និង​រៀបចំ​ចំណូល​សារពើ​​ភ័ណ្ឌ​​ឲ្យបាន​ល្អិតល្អន់​ ចំពោះ​មុខ​សញ្ញារាល់​ចំណូល​ពីសេវា​សាធារណះ​ និងបង់​ចូលរដ្ឋ ។

លោកម៉ម ប៊ុនហេង​ បាន​សំណូម​ពរ​ឲ្យអង្គភាព​ជំនាញ​គ្រប់​រាជធានីខេត្ត​ ត្រូវ​ត្រួត​ត្រាមើល​វិស័យ​​សុខាភិបាល​ឯកជន​ ត្រូវ​រឹត​បណ្តឹង​ទាំងអស់​គ្នា​ និងខិតខំ​​បន្ថែម​ទៀត​ ជៀស​វាង​វិស័យ​ឯកជន​យកទៅ​​ធ្វើជា​​ការ​វិនិយោគ​ ព្រោះ​យើងជា​អ្នក​ប្រតិ​បតិ្ត​មាន​វិជ្ជាជីវះ​ពេទ្យ​ត្រឹមត្រូវ​ កុំឲ្យគេ​មើលស្រាល​​ ដូចនេះ​​មានតែ​ខិតខំ​​ទាំង​អស់​​​គ្នា​ ដើម្បីឲ្យបា្រកដ​ប្រជា​ថាយើង​ជាអ្នកមាន​វិជ្ជាជីវ​មាន​កិតិ្តយស​ក្នុងសង្គម៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative