ក្រសួង​​ការងារ​​ចុះ​​ MOU​​ ជាមួយ​​គណៈ​កម្មាធិការ​​យុត្តិធម៌​​ការងារ​​អូស្រ្តាលី​​

ក្រសួង​ការងារ​ និង​បណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ​​ បាន​ចុះ​​​អនុស្សារណៈ​​​យោគ​​យល់​​គ្នាជា​មួយ​​គណៈ​កម្មាធិការ​​យុត្តិធម៌​​ការ​ងារ​​នៃ​ប្រទេស​អូស្រ្តាលី​​ដើម្បី​​លើក​​កម្ពស់​​សមត្ថភាព​​ស្ថាប័ន​​ និង​​បង្កើត​​នូវទី​កន្លែង​​ធ្វើការ​ប្រកប​​​ដោយ​​​សុខដុម​​រមនា​។​

1ពិធី​ចុះអនុស្សា​រណៈ​​នេះ​​ បានធ្វើ​​ឡើង​កាល​​ ពីរសៀល​​ថ្ងៃ​ទី​១៧​​ ខែមិថុនា​​ ឆ្នាំ​២០១៥​​​ នៅ​​សណ្ឋាគារ​​ភ្នំពេញ​​ ដែល​​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក ​​អ៊ិត​សំហេង​​​ រដ្ឋមន្ត្រី​​ក្រសួង​​ការងារ​ ​និង​​​បណ្តុះ​​​បណ្តាល​​វិជ្ជាជីវៈ​​ជាមួយ​​លោក​​ Jusstice Ross​ ​ប្រធាន​គណៈ​កម្មាធិកា​រ​​យុត្តិធម៌​​ការងារ​​អូស្រ្តាលី។

លោក​​ អ៊ិត សំហេង​​ បាន​​មាន​​ប្រសាស​ន៍​​ ​ក្នុង​​​ពិ​ធី​​​ចុះហត្ថ​​លេខា​​នាឪកាស​​នោះ​ថា​​ កិច្ចព្រម​​​ព្រៀង​​លើ​​អនុស្សារ​ណៈ​​​យោ​គ​​យ​​ល់​​គ្នា​​នេះ​ក្នុង​​គោល​​បំណង​​សំខាន់​​ បង្កើត​​នូវកិច្ច​​​សហ​​​ប្រ​តិ​បត្តិការ​​ឲ្យ​កា​ន់​​តែ​​ជិ​ត​​ស្និត​​ រវាង​ក្រសួង​​ការងារ​​ និង​​គណៈ​​កម្មាធិការ​​ យុត្តិធម៌​​​ការងារ​​​​អូ​ស្រ្តា​លី​​​ ក៏ដូច​ជា​​បង្កើន​​ការង​​​ស្វែ​​​ង​​​​​យ​​​ល់​​ពីគ្នា​​ទៅវិញ​​ទៅមក​លើ​ច្បាប់​វប្បធម៌​​នៅកន្លែង​​ធ្វើ​​ការ​ងារ​​ និង​​​ប​ទ​ដ្ឋាន​​​​កា​រ​ងា​រ​​​អ​ន្ត​រជា​តិ​​​រួម​​​ លើស​​ពី​នេះ​ក៏​បានចែក​​រំលែក​​នូវការ​​វិវឌ្ឍ​​​នានា​​ក្នុង​​តំបន់​​ និង​បញ្ហា​​ប្រឈម​ថ្មីៗ​​​ពិ​សេ​​ស​ព​ង្រឹ​ង​​​សម​ត្ថ​​ភាព​​ របស់​​ភាគី​​ទាំងពីរ។

លោក​​រដ្ឋមន្រ្តី​​បានឲ្យ​​ដឹងទៀត​​ថា​​ ចំពោះ​​រូបភាព​​នៃកិច្ច​​សហប្រតិបត្តការ​​វិញ​​​គឺទាំង​ជំ​នួ​យ​​​​​ប​ច្ចេក​ទេស​​ និង​​កិច្ច​​សហប្រតិបត្តិ​​ការ​​ ជា​ប្រចាំ​​​រវាង​​សមាជិក​​ចៅ​ក្រម​​ និង​ក្រសួង​ការងារ​​ និង​​​​ប​ណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ​​ ដោយ​បង្កើត​​នូវ​កិច្ចប្រជុំ​​សិក្ខា​​សាលា​ ​ឬ​​ទស្សន​​កិច្ច​​សិក្សា​ជាដើម​​ ដើម្បី​​​​​ក​សាង​​សមត្ថភាព​​ស្តី​​ពី​ការ​​គណនា​​ប្រាក់​​ឈ្នួល​​អប្បបរមា​​ការ​អង្កេត​​ ជំនាញ​​ចរចា​​ និង​​​យ​ន្ត​កា​រ​​​​ពង្រឹក​​ការ​​អនុវត្ត​​ប្រាក់​​ឈ្នួល​​អប្បបរ​​មា​ស​ម្រាប់​​មន្រ្តី​​ក្រសួង​​ការងារ​​ និង​​បណ្តុះ​​ប​ណ្តា​ល​​​វិ​ជ្ជា​ជី​វៈ​​ និង​​ធ្វើការ​ផ្លាស់​ប្តូរ​ឯកសា​រ​​ អំពី​​ការ​​ដោះស្រាយ​វិវាទ​ ​យន្តការ​​កំណត់​ប្រាក់​ឈ្នួល​​ និង​​​ឯ​ក​សារ​​​ដទៃ​​ទៀត​ដែល​ទាក់ទង​​នឹងប្រាក់​ឈ្នួល​អប្បបរមា​។

លោក​រដ្ឋមន្រ្តី​​ បាន​បញ្ជាក់​​ពី​ស្ថានភាព​​បច្ចុប្បន្ន​ ផ្នែក​ទំនាក់​​ទំនង​​វិជ្ជា​ជីវៈ​​នៅ​កម្ពុជា​​ ដែ​ល​​ក្រ​សួ​ង​​ បាន​ដាក់​​ចេញ​នូវ​ផែនការ ​​យុទ្ធសាស្រ្ត​​អភិវឌ្ឍន៍​​វិស័យ​ការងារ​​ និង​​បណ្តុះ​​បណ្តាល​​​២០១៤​-​២​០១៨​​ ដោយ​កំណត់​​យក​អាទិភាព​​ចំនួន​៥​ ​ដោយ​ផ្តោត​​លើក​​ការ​​អភិវឌ្ឍន៍​​លក្ខ​ខណ្ឌ​​ការងារ ​​និង​សុខ​ដុម​នីយកម្ម​​ទំនាក់​​ទំនង​​វិជ្ជា​ជីវៈ ​​ព្រម​ទាំង​ការយក​ចិត្ត​​ទុកដាក់​​សំខាន់​​លើ​ការ​លើក​កម្ពស់​​​លក្ខណ្ឌ​​ការងារ​​ឲ្យកាន់​តែ​​ប្រសើរ​​ ពង្រឹង​​សុខ​ដុម​រមនា​​ នៃ​ទំនាក់​​ទំនង​វិជ្ជា​ជីវៈ​​រវាង​​កម្មករ​ ​និយោជិត​​ និង​និ​យោជក​​ ដោយ​បន្ត​​តំលើង​​ប្រាក់​ឈ្នួល​​អប្បបរមា​​ និង​អត្ថ​ប្រយោជន៍​​ របស់​​កម្មករ​​ និយោជិត​​ ក៏​ដូចជា​​ ពង្រឹង​​ប្រព័ន្ធ​អនាម័យ​​ សុវត្ថិភាព​​ការងារ​​ពង្រឹង​​ និង​​ពង្រីក​​​សេរីភាព​​​សហជីព​​ និង​អង្គភាព​វិជ្ជា​ជីវៈ​​ពិសេស​​ទប់​ស្កាត់​ការ​​ប្រើ​ប្រាស់​​ពលកម្មកុមារ។

ចំណែក​លោក​​ Jusstice Ross​​ ប្រធាន​គណៈ​កម្មាធិ​ការ​​យុត្តិធម៌​​ការងារ​​អូស្រ្តាលី ​​(Fair ​Work Commision)​​ ​បាន​គូស​​ប​ញ្ជាក់​​ថា​ ការ​ចុះ​​អនុស្សាណៈ​​យោគយល់​​គា្ន​នៅ​​ពេល​នេះ​​ រឹត​​​​​​តែ​បង្កើត​​ភាព​ស្និត​​ស្នាល​ ក៏ដូច​ជា​ការគាំ​ទ្រ​គ្នា​​ទៅវិញ​ទៅ​ម​ក​ក្នុ​ង​​កា​រ​​ធ្វើ​​​យ៉ាង​​​ណា​​កា​រ​ពា​រ​​​ផ​ល​​ប្រ​យោជន៍​​ កម្មករ​ ​និយោជិត​​ និង​​​និយោជក​ ​ពិសេស​រក្សា​​ឲ្យបាន​នូ​វ​​​កំ​ណើ​ន​​អ្ន​ក​​​វិ​និ​យោ​គ​​​ម​ក​​ក​ម្ពុជា​ ក៏​​ដូច​ ​ជា​បន្ត​កិច្ច​​សហប្រត្តិ​ការ​​ជាមួយ​គ្នា​យូរ​អង្វែង​​ទៅពេល​ខាងមុខ​ផងដែរ។

គួររំលឹក​ថា​​ក្នុង​រយៈ​ពេល​​១១ឆ្នាំ​​ មកនេះ​ក្រសួង​បា​ន​​ធ្វើ​​កា​រ​ជា​​មួ​យ​​​ក្រុ​ម​​ប្រឹ​ក្សា​​​​អាជ្ញា​​កណ្តាល​​ បាន​សម្រេច​​ នូវ​សមិទ្ធិផល​​ គួរ​ឲ្យ​​កត់​សំគាល់​​។ ក្នុងនោះ​ក្រុម​ប្រឹក្សា​​បា​ន​​បើ​ក​​សវនាការ​​សំណុំ​​រឿង​​ជាង​​២២១៤​ករណី​​ ដែល​ពាក់ព័ន្ធ​​ដោយ​ផ្ទាល់​​​ជា​មួ​យ​​​ក​ម្ម​ករ​​និ​យោ​​ជិ​ត​​​ជា​ង​៩០០ ០០០​នាក់​​ ភាគច្រើន​ជា​កម្មការិនី​​ក្នុង​វិស័យ​កាត់​​ដេរ​​សំ​លៀ​ក​​បំ​ពា​ក់​​និ​ង​​ផ​លិ​​ត​​ស្បែក​ជើង​ហើយ ​សំណុំ​រឿង​៧៣​ភាគរយ​ ទទួល​បាន​ការ​ដោះ​ស្រាយ​ដោយ​​ជោ​គ​ជ័​យ​​តា​ម​​រ​យៈ​​ការ​ផ្សះផ្សារ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative