ម្ចាស់ផ្ទះជួល​ជាង​៩០​ភាគរយ​ បាន​ចុះកិច្ច​សន្យា​ថ្មី​ជាមួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ

មន្ត្រី​ជាន់​​ខ្ពស់​​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ​ ​បាន​និយាយ​​ថា​​ គិត​ត្រឹម​ថ្ងៃ ទី​១៦​ មិថុនា​ ឆ្នាំ​២០១៥​ យ៉ាង​ហោច​ណាស់​ មាន​ម្ចាស់​ផ្ទះជួល​ចំនួន​ ៤.២០៥​ ទីតាំង​ដែរ​ដែល​​បានមក​​ធ្វើ​​កិច្ចសន្យា​ប្រើប្រាស់​តំលៃ​ទឹក​ថ្មី​ជាមួយ​ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​ 

3មន្ត្រីរដ្ឋាករទឹក​​​ដដែល​​ បាន​ឲ្យ​ដឹង​នៅ​ ថ្ងៃ​ទី១៧​​ មិថុនា​ ថាគិត​ត្រឹម​ ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ មាន​ម្ចាស់ផ្ទះ​ជួល​ និង​បន្ទប់​ជួល​ ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ ៤.២០៥​ ទីតាំង​ បាន​មក​ធ្វើ​កិច្ចសន្យា​នៅរដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ដើម្បី​ទទួល​យក​ការ​ប្រើប្រាស់​​ទឹក​​ក្នុង​តំលៃថ្មី​ដែល​ជាតំលៃ​អនុគ្រោះ​សំរាប់​លក់​បន្ត​ទៅឲ្យ​កម្មករ​ ​កម្មការនី​អ្នក​​ជួល​ផ្ទះ​​ក្នុង​រាជធានី​ភ្នំពេញ​។

​មន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​រូបនេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ម្ចាស់​ផ្ទះ​ជួល​ដែល​បាន​ ចុះកិច្ច​សន្យា​ថ្មី​ទាំ ង​៤.២០៥​ ទីតាំង​ ខាង​លើដែល​បានមក​ធ្វើ​កិច្ចសន្យា​ថ្មីនេះ​ គឺមាន​ចំនួន​​ស្មើនឹង​៨១.៤២៧​ទី​តាំង​​ស្មើនឹង​៩០ភាគរយ​ នៃ​ចំនួន​ សរុប​ជាង​៩០.០០០​ទីតាំង​ ក្នុង​រាជធានី​​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល។

ការតម្រូវ​ឲ្យម្ចាស់​ផ្ទះ​ជួល​ មកចុះកិច្ច​សន្យាថ្មី​ជាមួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ នេះ​គឺ​ជាគោល​នយោបាយ​ អនុ​គ្រោះ​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សម្រួល​ និង​លើក​កម្ពស់​ដល់​ជីវភាព​រស់​នៅ​ជូន​​ចំពោះបង​ប្អូន​កម្មករ​ កម្មការនី​ អ្នកជួល​បន្ទប់​ស្នាក់​នៅ​ទាំងអស់​ឲ្យទទួល​បានការ​ប្រើប្រាស់​ទឹក​ក្នុងតំលៃថោក​។ តាម​រយះគោល​នយោបាយ​ថ្មីនេះ​ដែរ​ បងប្អូន​កម្មករ​ កម្មការនី​អ្នក​ជួលបន្ទប់​ស្នាក់​នៅនឹង​ទទួល​បានការ​ប្រើប្រាស់​ទឹកស្អាត​ ក្នុង​តំលៃ​១.២០០រៀល​ក្នុង​១ម៉ែត្រគូប​ ដែល​ ជាតំលៃថេរ​ទោះ​បី​បង​​ប្អូន​ប្រើអស់ច្រើន​ ឬអស់ក៏​ដោយ​។ ដោយឡែក​ស្រាប់​បងប្អូន​ជាម្ចាស់ផ្ទះ​ជួល​ ឬ​ បន្ទប់ជួល​ រដ្ឋាករទឹក​លក់ទឹក​ឲ្យ​ក្នុង​ តំលៃ​១.០៣០រៀល​ ក្នុង​១ម៉ែត្រគូប​ គឺដូចគ្នា​ទៅនឹង​តំលៃ​ទឹកស្អាត​លក់ជូន​អង្គភាពរដ្ឋ​ដែរ​ និង​មិនមាន​ការកាត់​តំលៃ​ថែទាំប្រពន្ធ័លូ​១០ភាគរយ​នោះទេ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative