គ្រោះថ្នាក់ចរាចរណ៍ ​ថ្ងៃទី១៧​ មិថុនា​ បណ្តាល​អោយ​ស្លាប់​ ​និង​របួស​​២៦នាក់

គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​​ប្រទេស​ កាលពី​ថ្ងៃ​​ទី​១៧​ ខែមិថុនា​ ឆ្នាំ​​២០១៥​​នេះ ​បាន​កើត​​ឡើង​​​ចំនួន​ ​១៥​លើក​ យប់​​១០​​លើក​​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​ ​៥​នាក់​​(​ប្រុស​)​ របួស​ធ្ងន់​ ១៩​នាក់​​(​ស្រី​៤​​នាក់​)​ ​និង​​របួស​ស្រាល​​២​នាក់​​(​ប្រុស​)​។​

3យោង​​តាម​​របាយការណ៍​​ ពី​​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​​ជាតិ​ បាន​ឲ្យដឹង​ថា​ក្នុង​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង​ ១៥​​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប​​២៥​គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១៦​គ្រឿង​​ រថយន្ត​​​ធុន​តូច​​៥​គ្រឿង​​ ​រថយន្ត​​ធំ​៣​​គ្រឿង​​ យាន​​ផ្សេងៗ​​១​គ្រឿង​ ​និង​​ថ្មើរ​ជើង​​ម្នាក់​។​

របាយការណ៍​ដដែល​ បានឲ្យ​ដឹងទៀត​ថា ​មូលហេតុ​​ដែល​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​រួម​មាន​ ល្មើស​​ល្បឿន​​៣​លើក​​  ប្រជែង​គ្រោះ​ថ្នាក់​​២​លើក​​ បត់​​គ្រោះថ្នាក់​​១​លើក​​ មិន​​គោរព​​សិទ្ធ​​២​លើក​​  មិន​​ប្រកាន់​​ស្តាំ​​២​លើក​​ ​ស្រវឹង​​៣​លើក​​ ​បើកបរ​​ងងុយ​​ដេក​១​​លើក​ ​និង​​មនុស្ស​​ដើរ​​ឆ្លង​ផ្លូវ​​១​លើក​។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​​ពាក់មួក​​សុវត្ថិភាព​ ចំនួន​​១៥​នាក់​​(​យប់​ម្នាក់​)​។​

ចំពោះរថយន្ត​​ពិន័យ​​សរុប​​ចំនួន​ ៧២៥​គ្រឿង​​(​រថយន្ត​​ធំ​២១៨​​គ្រឿង​)​​ ស្មើ​​នឹង​​៧៣៩ក​រ​ណី​​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​​មាន​ ៥៦៤​គ្រឿង​ ស្មើនឹង​​៥៦៩​​ករណី​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​១៦១​គ្រឿង​ ​ស្មើ​នឹង​ ១៧០​ករណី​ ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​ ១.៥៣៧​គ្រឿង។

ចំណែក​គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​ កាលពីថ្ងៃ​ទី១៦​ ខែមិថុនា​​ ឆ្នាំ២០១៥​ បានកើត​ឡើង​​ចំនួន​ ១០លើក​ យប់​២​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ​៤នាក់​(ស្រី២នាក់) ​របួសធ្ងន់​ ១១នាក់​(ស្រី២នាក់)​ និង​របួស​ស្រាល​១៣នាក់​(ប្រុស)​។ ក្នុង​ គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង​ ១០លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប​១៧គ្រឿង​ ក្នុងនោះ​​មាន​​ម៉ូតូ​​ចំនួន​ ១១​គ្រឿង​ រថយន្ត​​ធុន​តូច​៤គ្រឿង​ រថយន្តធំ​២គ្រឿង​។ មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន​ ល្មើស​​ល្បឿន​៤លើក ​ប្រជែង​គ្រោះ​ថ្នាក់​២លើក​ បត់គ្រោះ​ថ្នាក់​១លើក​ មិនគោរព​​សិទ្ធ​ ២លើក​ មិន​ប្រកាន់​ស្តាំ​១លើក។ ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិន​បាន​​ពាក់មួក​​សុវត្ថិភាព​​ ចំនួន​១៧នាក់​(យប់ម្នាក់)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative