១១ឆ្នាំ​នេះ​ ​ក្រុម​ប្រឹក្សា​​អា​ជា្ញ​កណ្តាល​​បើក​​សវន​ការ​​សំណុំ​រឿង​​ជាង២,២១៤​ករណី​​ ជា​មួយ​កម្មករនិយោ ជិត​ជាង៧សែននាក់

លោក​ អ៊ិត ​សំហេង​​ រដ្ឋមន្ត្រី​ក្រសួង​​ការងារ​​ និង​​បណ្តុះបណ្តាល​ ​វិជ្ជាជីវៈ​ បានមាន​ប្រសាសន៍​ថា​ ក្នុងរយៈ​ពេល​១១ឆ្នាំ​ ​កន្លង​មក​នេះ​ ក្រុមប្រឹក្សា​​អា​ជា្ញ​​កណ្តាល​ ​បាន​បើក​​សវន​ការ​​សំណុំ​រឿង​​ជាង​ ២,២១៤ករណី​ ដែល​ពាក់​ព័ន្ធ​​ដោយផ្ទាល់​​ជាមួយ​​កម្មករ​និយោជិត​​ជាង​ ៧០០ ០០០​នាក់។

6លោក​រដ្ឋ​មន្ត្រី​ ​បានលើក​ឡើង​បែប​នេះ​ ​នៅក្នុង​​ពិធី​​បើក​​សន្និសីទ​​ថ្នាក់​ជាតិ​​ស្តី​ពី​​ទំនាក់​ទំនង​​វិជ្ជា​ជីវៈ​លើក​​ទី៦​កាលពី​​ថ្ងៃទី​១៦​ មិថុនា​​ នៅ​​ស​ណ្ឋាគា​រ​​អាំងទែ​​កុង​ទី​ណង់​តាល់។

លោក​រដ្ឋមន្ត្រី​​ បាន​មាន​ប្រសាសន៍​​ទៀតថា​​  ក្នុង​ចំណោម​​សំណុំ​រឿង​​ជាង​ ២,២១៤​ករណី​ ដែល​​ពាក់​ព័ន្ធ​​ដោយ​ផ្ទាល់​ជា​មួយ​​កម្មករ​និយោជិត​​ជាង​ ៧០០ ០០០​នាក់​មាន​សំណុំរឿង​​ ចំនួន​៧៣ភាគ​រយ​ ​ទទួល​បាន​ការ​ដោះស្រាយ​​ដោយ​​ជោគ​ជ័យ​​តាម​រយៈ​ការ​ផ្សះផ្សា​​ និង​​ដោយ​​សេចក្តី​សម្រេច​​របស់​​ក្រុមប្រឹក្សា​។ ជោគជ័យ​​នេះ​​ក៏បាន​​ចូលរួម​ចំណែក​​ដល់​កិច្ច​ខិតខំ​​ប្រឹងប្រែង​​រប​ស់​រាជ​រដ្ឋា​ភិបាល​​កម្ពុ​ជា​ ក្នុងការ​​កែលំអរ​​ទំនាក់​ទំនង​​វិជ្ជា​ជីវៈ ​​និង​​បរិយាកាស​​វិនិយោគ​ សំដៅ​​លើក​​កំពស់​​លក្ខខណ្ឌ​ការងារ​ បង្កើន​​ឱកាស​​ការងារ​ និង​​កាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​​ប្រជាជន​​កម្ពុជា​។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោករដ្ឋមន្ត្រី​បានបន្ថែម​ថា​ «ការដោះ​ស្រាយ​វិវាទ​ការងារ​ខ្លះ​មិន​អាច​សះ​ជា​បាន​​ស្រួល​ដែរ ​អាស្រ័យ​​ដោយ​​បញ្ហា​ខ្លះ​ ភាគី​​កម្មករ​និយោជិត​ និង​​និយោជក​ មិន​​គោរព​​ទៅតាម​​សេចក្តី​សម្រេច​​របស់​​ក្រុម​ប្រឹក្សា​​អាជ្ញាកណ្តាល​»​។

ដោយសំដៅ​ទៅ​លើការ​ធ្វើ​កូដកម្ម​បាតុ​កម្ម​នេះ​ដែរ​លោក​​រដ្ឋមន្ត្រី​​បាន​បញ្ជាក់​ថា​តាម​​ការប៉ាន់​ប្រមាណ​ ប្រសិន​បើ​មាន​​កូ​ដ្ឋ​កម្ម​​រយៈពេល​ ១០ថ្ងៃ​ នៅតាម​​សហគ្រាស​ធំៗ​ អាច​ធើ្វ​​អោយ​ខាត​បង់​ដល់​​សហគ្រាស​ និង​កម្មករ​និយោជិត​​យ៉ាងតិច ​៥០០ ០០០ ដុល្លារ​។ ដូចនេះ​​បើ​យើង​​អាច​សន្សំ​​ពី​ការខាត​បង់​​លើ​បញ្ហា​​កូដកម្ម​​នេះ ​អាចជួយ​​ដល់​ការ​ខាតបង់​​នូវ​​អត្ថប្រយោជន៍​​របស់​​ភាគី​​កម្មករ ​និយោជិត​ និង​និយោជក​។

គួរបញ្ជាក់ថា​ ដើម្បី​​សម្រេច​បាន​នូវ​​ការងារ​​សមរម្យ​​ ជូន​បង​ប្អូន​​កម្មករ​ និយោជិត​​យើង​ រាជរដ្ឋាភិ​បាល​​កម្ពុជា ​បាន​សហប្រតិបត្តិ​ ការ ​​យ៉ាង​​ល្អ​ជា​មួយ​អង្គ​ការ​ ILO​ ក្នុងការ​​អនុវត្ត​​នៅ​កម្ម​វិធី​​ការងារ​ សមរ​ម្ស​​សម្រាប់​​ប្រទេស​​ចំនួន​៣​ដំណាក់កាល​​រួចមក​ហើយ ​ទី១​ឆ្នាំ​ ២០០៦​-២០០៧​ ទី២ឆ្នាំ​ ២០០៨​-២០១០​ និង​​លើក​ទី៣​ឆ្នាំ២០១១​-២០១៥នេះ​។ ចំពោះ​​សម្រាប់​​កម្មវិធី​​ការងារ​​សមរម្យ​​ឆ្នាំ​២០១១​-២០១៥​ បានកំណត់​​យក​​អាទិភាព​​ចំនួន៣​ ដើម្បី​​សម្រេច​​អោយបាន​​នូវ​​លទ្ធផល​​រំពឹង​ទុក​មួយ​ចំនួន​​ជា​អាទិភាព​​រួម​មានៈ​ ​១-លើក​​កំពស់​ទំនាក់​​ទំនាក់​​វិជ្ជា​ជីវៈ ​និង​​សិទ្ធិ​នៅ​​កន្លែង​​ការងារ​។ ២-លើក​​កំពស់​​បរិយាកាស​​ ដែល​​អំណោយ​ផល​​ដល់​​កំណើន​​ការងារ​​ដោយ​ផ្តោត​​ពិសេស​​លើ​យុវជន​ និង​ទី៣-លើក​​កំពស់ ​និង​ពង្រីក​​កិច្ច​គាំពារ​សង្គម។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative