គ្រោះថ្នាក់​ចរាចរណ៍​​​​ ថ្ងៃ ​ទី១៦​ មិថុនា​​ បណ្តាល​អោយ​​ស្លាប់​​ ៤នាក់​ និង​របួសធ្ងន់​​ស្រាល​២៤នាក់

គ្រោះថ្នាក់​​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​ កាលពី​ថ្ងៃទី១៦​ ខែមិថុនា​ ​ឆ្នាំ​២០១៥​ បានកើត​ឡើង​​ចំនួន​១០​លើក​ យប់២​លើក​ បណ្តាល​អោយ​មនុស្ស​​ស្លាប់៤នាក់​ (ស្រី២នាក់)​ របួស​ធ្ងន់​ ១១នាក់​(ស្រី២នាក់)​ និង​​របួស​ស្រាល​១៣នាក់​(ប្រុស)។

7យោង​តាម​​របាយការណ៍​​ ពី​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​ នៃ​​អគ្គស្នង​ការដ្ឋាន​​នគរបាល​​ជាតិ​ បានឲ្យ​ដឹងថា​ ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​ទាំង​១០លើក​​នេះ​ បាន​​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​១៧​គ្រឿង​ ក្នុងនោះ​មាន​ម៉ូតូ​​ចំនួន១១​គ្រឿង​ រថយន្ត​​ធុន​​តូច​៤គ្រឿង​ រថយន្ត​ធំ​២គ្រឿង​។ មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​គ្រោះថ្នាក់​​រួមមាន​ ល្មើស​​ល្បឿន​៤លើក​ ប្រជែង​គ្រោះ​ថ្នាក់​២​លើក​​ បត់គ្រោះថ្នាក់​១លើក​ មិន​គោរព​​សិទ្ធ២​លើក​ មិនប្រកាន់​ស្តាំ​១លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​​​​ចំនួន​១៧នាក់​(យប់ម្នាក់)។

ចំណែក​ គ្រោះ​ថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​​ កាល​ពី​ថ្ងៃ​ទី១៥​ ខែមិថុនា​​ ឆ្នាំ២០១៥​ បានកើត​ឡើងចំនួន​១៦លើក​ យប់៩​ លើក​ បណ្តាល​អោយ​មនុស្ស​​ស្លាប់​​១០​នាក់​(ប្រុស)​ របួសធ្ងន់​​ ១៣នាក់​​(ស្រី​៦​នាក់)​​​ និង​​របួស​ស្រាល​៧នាក់​​(ស្រីម្នាក់)​​។ ក្នុង​​​ គ្រោះ​​ថ្នាក់​​ចរាចរណ៍​​ទាំង​១៦​លើក​​​នេះ​ បាន​បង្ក​​ឲ្យ​​ខូច​ខាត​​​យានយន្ត​​សរុប​២៦គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​១៨គ្រឿង​ រថយន្ត​​​ធុន​តូច​៦គ្រឿង​ រថយន្ត​ធំ​១​គ្រឿង​​ យានផ្សេង​ៗ​១គ្រឿង​។ មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​ ​រួមមាន​ល្មើស​ល្បឿន​៨លើក​ ប្រជែង​គ្រោះថ្នាក់​២លើក​ បត់គ្រោះ​ថ្នាក់​៣លើក​ កត្តា​ផ្លូវ​២លើក​ និងចត​គ្មានភ្លើង​សញ្ញា១លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ ចំនួន​២២នាក់​(យប់ម្នាក់)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative