ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ និង​ការជួញដូរ​មនុស្ស ​ដល់សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្តិ​

មជ្ឈមណ្ឌល​អង្គការ​វប្បធម៌ជាតិ​ និង​សីលធម៌​សង្គម ​កាលពីថ្ងៃ​ទី​១៦​ មិថុនា​ ឆ្នាំ​២០១៥​ បាន​រៀបចំ​កម្ម​វិធី​ផ្សព្វផ្សាយ​ស្តី​ពីច្បាប់​ចរាចរណ៍​ និងការ​ជួញដូរ​គ្រឿងញៀន​ និង​ជួញដូរ​មនុស្ស​ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ប្រមាណ​៧០០នាក់​ ឲ្យ​បានយល់​ដឹងដើម្បី​​ការពារ​ពីគ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ចៀសផុត​ពីសកម្មភាព​អំពើ​ជួញដូរ​ផ្សេងៗ។

1ពិធីនេះ​ បានធ្វើ​ឡើង​នៅសាល​ប្រជុំ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ​ ដោយ​មាន​វាគ្មិន​ចូលរួម​ផ្សព្វផ្សាយ​ ពីលោក​ សួនរចនា ​រដ្ឋលេខាធិការ​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​តំណាង​​ លោក ត្រាំ​ អ៊ីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ លោក ​ប៉ូ សំណាង ប្រធានមជ្ឈ​ម​ណ្ឌល​អង្គការ​វប្បធម៌​ និង​សីលធម៌​សង្គម​លោក​ កែវ ធា​ នាយការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនិតិជន​ លោ​ក​ ​ប៉ែន ឃុន​ នាយរង​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ។

លោក​ ប៉ូ សំណាង​ ប្រធាន​មជ្ឈ​មណ្ឌល​អង្គការ​ វប្បធម៌​ និង​សីលធម៌​សង្គម​ បាន​ថ្លែង​ឲ្យដឹងថា​ ការ​​រៀប​ចំ​​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ ឡើង​គឺក្នុង​គោល​បំណង​ ចូល​រួមកាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរ​ នៅក្នុង​ប្រទេស​កម្ពុជា​ និង​ដើម្បី​កាត់​បន្ថយ​អំពើ​ ជួញ​ដូរ​មនុស្ស​ និង​គ្រឿង​ញៀន​ ដែល​ជា​បញ្ហា​ស្មូកស្មាញ​ នៅក្នុង​សង្គម​ នាពេល​បច្ចុប្បន្ននេះ​។ លោកបាន​បន្តថា​ ការអប់រំ​ស្តីពី​ច្បាប់​ចរាចរ​ ដល់​សិស្ស​សាលាពិ​សេស​កុមារ​នៅតូចៗ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ នាពេល​បច្ចប្បន្ន​ និង​ទៅថ្ងៃ​អនាគត ​ព្រោះថាបញ្ហា​គ្រោះថ្នាក់​ចរាចរ​នេះ​ មិនមែន​ជាបញ្ហា​របស់​រាជរដ្ឋាភិបាល​តែម្នាក់​ឯង​នោះ​ទេ​។​ ដូចនេះ​យើងត្រូវរួម​គ្នាធ្វើ​ទាំងអស់​គ្នាទាំង​រដ្ឋាភិបាល​ និងសហគមន៍​។

លោកបាន​បន្តែម​ទៀតថា​ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​ គឺ​ជាបញ្ហា​ក្តៅមួយនៅក្នុង​សង្គម​ ព្រោះវា​បានធ្វើ​ឲ្យមាន​ការប៉ះពាល់​ជា​ច្រើន​ ដូចជា​សេដ្ឋកិច្ច​គ្រួសារ​ នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​។ ក្រៅពី​នេះ ​យើងក៍​​មាន​គោល​​បំណង​​ចង់អប់រំ​ក្មួយៗ​ ឲ្យយល់​ដឹងពី​បញ្ហា​គ្រឿងញៀន​ ជួញដូរ​មនុស្ស​ តាមល្បិច​បោក​បញ្ឆោត​ផ្សេងៗ​គ្រប់រូបភាព​ ដែល​ក្មួ​យៗ​ត្រូវប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ទាំង​ស្រី​ទាំងប្រុស​។

លោក ប៉ែន ឃុន​ ​នាយក​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យដឹង​ដែរ​ថា​ នៅ​ប្រទេស​កម្ពុជា​ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ នៅតែ​ជាបញ្ហា​ចំបង​មួយ​ ព្រោះវា​បានសំលាប់ និងធ្វើឲ្យ​របួស​ប្រជាពលរដ្ឋ​យើងយ៉ាង​ច្រើនក្នុង១ថ្ងៃ​។ គ្រោះថ្នាក់​នេះ​គឺ​បណ្តាល​មកពីកក្តា​ជាច្រើន​ ដូចជា​បើកបរ​ពេលស្រវឹង​ បើកបរ​មិនពាក់​មួក​សុវត្តិភាព​ បើកបរ​ធ្វេស​ប្រហែស​ បើកបរ​ប្រជែង​គ្នា​ និង​កក្តា​ជាច្រើន​ទៀត​។

លោកបានបន្តថា​ កត្តា​ដែលនៅ​តែមាន​គ្រោះ​ថ្នាក់​ចររាចរណ៍​ ទី១​ កត្តា​មនុស្ស​ ទី២​ កត្តា​យានយន្ត​ ទី៣​ កត្តា​ផ្លូវ​ថ្នល់​ ទី៤ ​កត្តា​អាកាសធាតុ​។ គ្រោះថ្នាក់​ចរាចរណ៍​ផ្តើមចេញពី​កត្តាមនុស្ស​៩៥%​ ឡើងទៅទើប​យើងធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ទៅដល់​មនុស្ស​ច្រើនជាង​គេ​ រីឯ​លក្ខណៈបច្ចេក​ទេស ​កត្តាផ្លូវ​អ្វីនោះតិច​តួចទេ។​ ក្នុងនាម​សមត្ថកិច្ច​ ក៍សូម​អំពាវ​នាវ​ដល់មាតា​បិតា​សិស្ស ​ដែល​មានកូន​គ្រប់​អាយុដែល​អាចបើកបរ​បាន​ សុំហៅ​កូនៗ​របស់​លោកអ្នក​ទៅ​រៀនយក​បណ្ណបើក​បរ​ បើគាត់​យល់ដឹង​បាន​ច្រើន​ហើយគ្រោះ​ថ្នាក់​ចរាចរណ៍​អាច​នឹង​កាត់បន្ថយ​។ មាតាបិតា​ មានលទ្ឋភាព​ទិញ​របស់ឲ្យ​កូនជិះ​ តែអត់​បានដឹង​ពន្យល់​ប្រាប់​កូនយល់​ពីច្បាប់ទេ​ ទើបគ្រោះ​ថ្នាក់ចេះ​តែកើន​មានដដែលៗ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative