អ្នកជំនាញ​និយាយ​ពីការ​រួមភេទ​កំទ្បុង​ពេលមាន​ផ្ទៃពោះ

ការរួមភេទ​កំទ្បុង​ពេលមាន​ផ្ទៃពោះ​ អាចប្រឈម​នឹង​ហានិភ័យ​មួយចំនួន​​ប្រសិន​ជាគូ​ស្វាមី ​ភរិយា​មិនបាន​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាមក្បូន​វេជ្ជសាស្រ្ត​ត្រឹម​ត្រូវ​ តែក៏មានស្រ្តី​ខ្លះពេល​មានផ្ទៃពោះ​ភ្លាម​ឈប់រួមភេទ​ជាមួយស្វាមីភ្លាម ​ព្រោះ​ខ្លា​ច​​​រលូត​កូន​។

3លោកស្រី​សាស្រ្តាចារ្យ​​ គ្រុយ លាងស៊ីម​ អនុរដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​ ​បានថ្លែង​ឲ្យ​គេហទំព័រ​សុខភាព​កម្ពុជា​ ដឹង​កាល​ពីពេល​ថ្មីៗ​នេះថា​ ជាទូទៅ​ការរួម​ភេទ​មិន​ត្រូវ​បានហាម​ឃាត់ទេ​ នៅកំទ្បុង​ពេល​ស្រ្តីមាន​ផ្ទៃពោះ​ តែមាន​ករណី​ខ្លះ​​ត្រូវ ​ហាម​ប្រសិន​ជាស្រ្តី​មានបញ្ហា​ផ្ទៃពោះ​ដែលប្រឈម​នឹងការ​លូតកូន​ ប៉ុន្តែ​ប្រសិន​​ជាគ៌ភ​មាន​សភាព​ធម្មតា​ ការរួម​ភេទ​មិនត្រូវ​បាន​ហាមឃាត់​នោះទេ​។ លោកស្រី​បន្ត​​ថា​ ការរួម​ភេទ​កំទ្បុង​ពេលមាន​ផ្ទៃពោះ​ ក៏ផ្តល់​អត្ថប្រយោជន៍​ដល់ស្រ្តី​មួយ​ចំនួន​ផង​ដែរ​ គឺអាច​កាត់​បន្ថយ​ស្រ្តេស​ ព្រោះ​កំទ្បុង​ពេលមាន​ផ្ទៃពោះ​ស្រ្តី​កើត​ស្រ្តេស​ច្រើន​ ដូចនេះ​ការរួម​ភេទ​ អាច​ជួយ​សម្រួល​អារម្មណ៍​របស់​ស្រ្តី​បានមួយ​ចំណែក​ផងដែរ។

លោកស្រី​បន្តថា​ ប្រសិន​ជាផ្ទៃ​ពោះ​កាន់តែធំ​ គ៌ភកាន់​តែខិត​ជិត​ដល់​ពេល​​សម្រាល​ ការរួមភេទ​ក៏មិន​មានការ​ហាម​ឃាត់​ផង​ដែរ​ ប៉ុន្តែ​តម្រូវឲ្យ​មាន​ឥរិយាបទ​​រួមភេទ​ណា​ដែលមិន​ប៉ះពាល់​ដល់​ទារកក្នុង​ផ្ទៃ​ ព្រោះ​បើរួមភេទ​ក្នុង​ឥរិយាបទ​មិន​​សមសួន​ គឺ​អាច​បណ្តាល​ឲ្យគ្រោះថ្នាក់​ដល់​ទារក​ក្នុងផ្ទៃ​ ហេតុនេះ​ការរួម​ភេទ​កំទ្បុង​​ពេ​ល​​នោះ​គួរ​ប្រព្រឹត្តិ​ទៅដោយ​ប្រុងប្រយ័ត្ន​ និងប្រកាន់​​យក​ឥរិយាបទ​សម​ស្រប​​បំផុត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative