អគ្គីភ័យបំផ្លាញ​ផ្ទះ​ជាង​​១១​ខ្នង​​​​ នៅជិត​ស្ពាន​​លី​យ៉ុង​ផាត់​

អគ្គីភ័យ​​បាន​ធ្​វើ​ឲ្យ​ផ្ទះ​​​របស់​​​ប្រជាពល​រដ្ឋ​​​នៅ​ចំណុច​​​ភូមិ​លូ​​ សង្កាត់​​ស្វាយ​ប៉ាក​​ នៅ​​តាម​​ប​ណ្ដោយ​​ផ្លូវ​ជាតិ​​​លេខ​៥​ ​ជិត​​ស្ពាន​​លី​ យ៉ុង​ផាត់​​ ​សរុប​​ចំនួន​​​១១​ខ្នង​​ ត្រូវបាន​បំផ្លាញ​​​ទាំងស្រុង។   

1ហេតុការណ៍​​នេះ​​ ​​បាន​​កើត​ឡើង​​​នៅ​វេលា​​​ម៉ោង​​​ប្រមាណ​​២​​និង​៣០​នាទី​​ ​រសៀល​​ថ្ងៃ​​ទី​១៦​​ ខែ​មិថុនា​​ ឆ្នាំ​២០១៥​ ​​ដោយ​សារ​​តែជំលោះ​​រវាងប្តី​​ប្រពន្ធ​​មួយគូរ។

សេចក្ដី​រាយការណ៍​​ ​បាន​​ឲ្យ​​ដឹង​ថា​​ ដំបូង​​ឡើយ​​​ប្ដី​​ប្រពន្ធ​​​ពីរ​នាក់​​ ​មាន​​​ជម្លោះ​​​ក្នុង​​គ្រួសារ​​ បន្ទាប់​​មក​ប្ដី​​ក៏​បាន​​ដុត​​​ប្រពន្ធ​​​បណ្ដាល​​​ឲ្យ​ឆេះ​​មួយ​​​ចំហៀង​ខ្លួន​ ​ហើយ​​​ភ្លើង​​នោះ​​​ក៏​បាន​រាល​ដាល​​​ឆាបឆេះ​​​ជា​បន្ត​បន្ទាប់​​​រហូត​​អស់​ផ្ទះ​​ចំនួន​​១១​ខ្នង។​​ ក្រោយ​ពី​ដុត​​​ប្រពន្ធ​​រួច​​បុរស​​​ជា​ប្ដី​​ឈ្មោះ​​ម៉ក់​ សា​មូ​ន​​ អាយុ​​៦០​ឆ្នាំ​​ បាន​រត់​​​គេច​​ខ្លួន​​បាត់​​ ចំណែក​​​ប្រពន្ធ​​​ត្រូវ​​បាន​គេ​​​បញ្ជូន​​ទៅ​​​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​។

ក្រោយ​ការ​​​ឆាប​ឆេះ​​ភ្លាម​​ រថយន្ត​​​ពន្លត់​​អគ្គិភ័យ​​ របស់​​ស្នងការ​​ក្រុង​​ រួម​​នឹង​​រថយន្ត​​​របស់​​ឧកញ៉ា​​លី​ ​យ៉ុង​ផាត់​​ ​ចុះ​​មក​​អន្តរា​គមន៍​​ជា​​​បន្តបន្ទាប់​​ ​ចំនួន​​១៥​​គ្រឿង​​ ដើម្បី​​បាញ់​​ទឹក​​ពន្លត់​​​រហូត​​រលត់​​ទាំងស្រុង​​​នៅវេលា​​ម៉ោង​៣​​និង​១០​នាទី​​​ រសៀល​​ថ្ងៃ​ដដែល​​។​

គួរ​បញ្ជាក់​​ផង​​​ដែរ​​ថា​​ ផ្ទះ​ប្ដី​ប្រពន្ធ​​ពីរ​​នាក់​​ខាង​លើ​​នេះ​​ ជួល​ផ្ទះ​​​គេ​​ស្នាក់​នៅ​ទេ​ ​តែ​គ្រាន់​តែ​​​ជម្លោះ​​​ក្នុង​គ្រួ​សារ​​​ខ្លួន​ឯង​​សោះ​ ​បែរជា​​​ធ្វើ​​ឲ្យ​ផ្ទះ​​​សរុប​​១១​ខ្នង​​​ត្រូវ​ក្លាយ​​ជា​ចំណី​ភ្លើង​ទៅវិញ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative