សេចក្តី​ព្រាង​​ច្បាប់​​ ស្តីពី​សហជីព​សំរេច​បាន​៩០​ភាគរយ​ គ្រោង​នឹង​ដាក់​ជួន​គណៈ​រដ្ឋមន្ត្រី​ពិ​ភា​ក្សា​ និ​ង​អនុម័តនាពេលខាងមុខ

សេចក្តីព្រាងច្បាប់​ ស្តី​ពី​សហជីព​ ដែល​មាន​ភាព​មិន​​ពេ​ញ​ចិ​​​ត្ត​​ពី​សហជីព​មួយចំនួន​ ដែល​រហូត​មក​ដល់ពេល​នេះសំ​រេចបាន​ ៩០​ភាគរយ​ ហើយ​ក្រសួង​ការងារ​ និង​បណ្តុះ​ប​ណ្តា​​ល​​វិ​ជ្ជា​​ជី​​វៈ​ គ្រោង​នឹង​បញ្ជូន​ទៅគណៈរដ្ឋ​មន្ត្រីពិភាក្សា​ និង​អនុម័ត​​នៅ​​​ពេ​ល​ខា​ង​មុ​ន​នេះ​​។

3លោក​ អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ មា​​ន​​ប្រសាសន៍​ប្រាប់​អ្នក​សារ​ព័តមាន​ កាល​ពីព្រឹក​ថ្ងៃ​ ទី១៦​ មិថុនា​ នៅ​សណ្ឋាគា​អំា​ង​ទែ​រ​​កុងទីណង់តាល់​ថា​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព​ បាន​ពិភាក្សា​ពី​គ្រប់​ភាគី​ហើ​​យ​គំនិត​ភាគី​មួយចំនួន​បានដាក់​គំនិត​យោលបល់​​ក្នុ​ង​​សេ​ច​ក្តី​​​ព្រា​ង​​ច្បាប់​​​នោះ​​ដែ​រ​ ។

លោករដ្ឋ​មន្ត្រី​បានបន្ថែម​ថា​ សេចក្តី​ព្រាង​ច្បាប់នេះ ​មិន​អ​នុញ្ញាត​ឲ្យតាម​គំនិត​បុគ្គ​ល​​ទំា​​​ង​ស្រុ​ង​​នោះទេ​ គឺវា​ត្រូវមាន​គំនិត​យោបល់​ពី​សហជីព​ និង​ភាគី​រាជរដ្ឋា​ភិបាល​។ ច្បាប់​សហជីព​នេះ ​រាជរដ្ឋាភិបាល​គ្មានបំណង​គៀប​សង្គត់​​សហជីព​នោះទេ​។

ទាក់ទិន​​នឹងសេចក្តី​​ព្រាងច្បាប់​​សហជីព​នេះ​​ ត្រូវ​បាន​​ លោក អាត់​ ធន់ ប្រធាន​​ស​ហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សេ​ច​ក្តី​​ព្រាង​ច្បាប់​សហជីព​ ដែល​ក្រសួង​គ្រោង​នឹង​ដាក់​ជូន​ទៅ​គណៈ​រដ្ឋមន្ត្រី​ និង​រ​​ដ្ឋ​ស​ភា​​ពិ​ភា​ក្សា​ និងអនុម័តនោះ មានការគៀបសង្កត់អង្គវិជ្ជាជីវៈ ឬសហជីព ។

លោកបន្តថា​ សហជីព​បានដាក់​ញ្ញតិ​ទៅកាន់​រដ្ឋាភិបាល​ ពិសេស​នោះ​ក្រសួង​ការ​ងារ​​រួចហើយ​ដែល​ដើម្បី​ឲ្យទម្លាក់​ចោល​នៃ​សេចក្តី​ព្រាង​ច្បាប់​សហជីពនោះ​។ មូលហេតុ​ដែលមិនចង់​ឲ្យមាន​ច្បាប់​សហជីព​នោះ​ ត្រូវបាន​លោក​ អាត់ ធ​ន់​​ អះ​អា​ង​​ថា​កម្ពុជា​មានច្បាប់​ការងារ​ច្បាប់​រដ្ឋធម្មនុញ្ញ​  ​និង​អនុសញ្ញា​៨៧  និង​៩​៧​​របស់​អង្កការ​អន្តរជាតិ​ខាង​ការងារ​ និង​ប្រកាស​មួយ​ចំនួន​ទាក់​​ទ​ង​​ និ​ង​​កា​រ​​ប​ង្កើ​ត និងគ្រប់គ្រង​​​ស​ហ​ជី​ព​រួចទៅ​ហើយ​។​ ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ចង់​ឲ្យច្បា​​ប់​​ស​​ហ​ជីព​ចេញ​ឆាប់​នោះ  សហជីព​ស្នើសុំ​ឲ្យមាន​ការពិគ្រោះ​យោបល់​ ដើម្បី​កែ​ប្រែ​​ចំ​ណុ​ច​មួយចំនួន​នៃសេចក្តី​ព្រាងច្បាប់​នេះសិន​។ សេ​ច​ក្តី​​​​ព្រា​ងច្បា​ប់​​​​​ស​ហជី​​ព​មានការ​គៀបសង្កត់​ នឹ​ង​ធ្វើ​​ពិ​បាក​ក្នុងការបង្កើត​សហជីព​ថ្មី​ ប្រសិន​បើ​មិ​ន​​មា​ន​ការ​​យ​ល់​ព្រម​ពី​និយោជក​ ​ជាង​នេះ​ច្បាប់​នេះ​ ក៏គៀប​សង្កត់​ចំពោះ​សហជីព​​ចា​ស់​​ដែ​ល​​កំពុង​មាន​វត្តមាន​ដែរ។

លោក អ៊ិត សំហេង​ បាន​បញ្ជាក់​ថា​« រដ្ឋាភិបាល​គ្មាន​បំណង​នឹង​គៀប​សង្កត់​សហជីព​នោះ​ទេ​ យើង​មាន​ប្រយោជន៍​អី​ទៅ​គៀប​សង្កត់​សហជីព​នោះ​ បើយើង​យក​សហជីព​ និង​អង្កការ​វិជ្ជាជីវៈ​ទំាង​អស់​ជាដៃគូរ​។ រហូត​មកដល់​ពេ​លនេះ​​យើងមាន​សហជីព​ទំាង​អស់​ជិត៤ពាន់​សហជីព​ដែលបាន​ចុះបញ្ជីកា​។ ដូច្នេះ​ការ​អភិវឌ្ឍន៍​ផ្នែក​វិស័យ​ឧស្សាហកម្ម​មកដល់​សព្វថ្ងៃ​នេះ​ ប្រសិន​បើ​គ្មាន​​សហជីព​ទេ​ នោះ​ក៏មិន​មាន​ការអភិវឌ្ឍន៍​ដែរ»​។

ជាមួយគ្នា​នោះ​ដែរ​ លោក​ រដ្ឋមន្ត្រី​ អ៊ិត សំហេង​ អះ​អាង​ថា​ច្បាប់​ស្តីពី​សហជីព​ ក៏​បង្កា​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​បង្ករ​ឲ្យ​មាន​ភាព​អវិជ្ជមាន​ និង​បង្កការ​ប៉ះ​ពាល់​របស់​សហជីព​ទៅវិស័យ​ឧស្សហកម្ម​ផងដែរ។

សេចក្តីព្រាងច្បាប់សហជីព នេះ បានពិភាក្សាសម្រេចបាន៩០%  នៅសល់តែបន្តិចទៀតប៉ុណ្ណោះ​មុននឹង​ដា​ក់​​ជូ​នទៅគណៈរដ្ឋមន្ត្រី និងរដ្ឋសភាពិភាក្សា​និងអនុម័ត។

សេចក្តី​ព្រា​ង​ច្បា​​​ប់​​ស​ហជីព​ រៀបចំ​ដោយ​ក្រសួង​ការងារ​​ និង​​ភា​កគី​​ពា​ក់​ព័​ន្ធ​​អ​ស់​រយៈ​ពេល​៧ឆ្នំា​មកហើយ​ សេចក្តី​ព្រាង​ច្បាប់​នេះ​​ មាន១៧​ជំពូក​​​ និង៩១​មា​ត្រា​ ​​ ច្បាប់នេះ​ មាន​គោល​បំណង​​ផ្តល់សិទ្ធិ​ និង​​សេ​រី​ភា​ព​​នៃអង្គការ​​វិជ្ជា​ជី​វៈ​​ ​ដ​ល់​​ក​ម្មករ​ ​និយោ​ជិត​​ និង​និយោជក​​​ក្នុ​ង​​ប្រ​​​ទេ​ស​​ក​ម្ពុ​ជា​​​។ ចំណែក​ឯ​សេចក្តី​ព្រាងច្បាប់​បង្កើត​តុលាកា​ការងារ​វិញ​ក៏ត្រូវ​បានលោក​រដ្ឋមន្រ្តី​លើក​មក​បង្ហាញថា​ ពេលនេះ​យើង​កំពុង​តែរៀបចំ​នូវ​ពង្រៀង​បឋម​ ហើយពេល​វេលា​នៃ​ការ​រៀបចំ​និតិវិធី​តុលាការ​ការងារ​នេះ​គឺមិន​យូរ​ប៉ុន្មាននោះ​ទេ​ យើង​អាចកំណត់​ថា​នៅឆ្នាំ២០១៧​ នឹងធ្វើវា​ឲ្យបាន​ចប់។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative