សិស្ស៤១៤នាក់​​ ​មកពី​៥​សាលា​​ ចូល​រួម​​ការ​ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស​​ជា​​លើក​ទី​ពីរ

សិស្សានុសិស្ស​​ចំនួន​៤១៤នាក់​ ​មកពី​​សាលា​បឋម​សិក្សា​​ចំនួន​៥ ​រួមមាន​​សាលា​បឋម​សិក្សា​​គិរី​សុខុម​ សាលាបឋម​សិក្សា​​ពាម​ឃ្លី​​ សាលាបឋមសិក្សា​​ទឹកស្អុយ​ ​សាលាបឋមសិក្សា​​អង្គរ​តា​ម៉ៅ​ និង​​សាលាបឋម​សិក្សា​​ក​ន្តួ​ត​​ ស្ថិតនៅក្នុង​​ស្រុក​​សំរោង​​ទង​​ ខេត្ត​កំពង់ស្ពឺ​ ​បាន​ចូលរួម​​កម្មវិធី​​ប្រកួត​ប្រជែង​​ ប្រកប​​ពាក្យ​ភាសា​​អង់គ្លេស​​ ជា​លើក​ទី​ពីរ ​ដែលកម្មវិធី​​ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​ភាសា​​អង់គ្លេស​​នេះ​​​រៀបចំឡើង​​ដោយ​ក្រុមហ៊ុន​​ណាហ្គា​វើ​ល។

2លោក ​James Ma​  នាយក​ផ្នែក​​ទំនាក់​ទំនង​​បុគ្គលិក​ និង​​ការងារ​​សង្គម​​ណាហ្គា​វើ​ល​ ​បាន​​មានប្រសាសន៍​ថា​ ដោយ​មាន​ភាព​ជោគជ័យ​​នៃ​ការអនុវត្តន៍​​កម្មវិធី​​ ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​ភាសា​​អង់គ្លេស​ ​ជា​លើក​ដំបូង​​នៅក្នុង​​ខេត្តព្រៃវែង​​ ណាហ្គា​វើ​ល​​បេះ​ដូង​​សប្បុរស​ ​បាន​បើក​​កម្មវិធី​​ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​ភាសា​​អង់គ្លេស​ ​ជា​លើក​​ទី​ពីរ​ ​របស់ខ្លួន​​នៅក្នុង​​ខេត្តកំពង់ស្ពឺ​។ លោក​បាន​​បន្តថា​ ​ការ​អនុវត្តន៍​​គម្រោង​​សាកល្បង​​នៅក្នុង​​ខេត្ត​ព្រៃវែង​​ បានបង្ហាញ​​ថា​​សិស្សានុសិស្ស​​បាន​ព្យាយាម​​សិក្សា​​រៀនសូត្រ​​ប្រណាំង​ប្រជែង​​គ្នា​ក្នុង​ចំណោម​​ពួកគេ​ ​ដើម្បី​​ទទួល​បាន​រង្វាន់​ដោយរង្វាន់​​លេខ​មួយ​​ ទទួល​បាន​ ៧៤ពិន្ទុ​ នៃ​១០០ពាក្យ​។លោក​បាន​​បន្ថែម​ទៀតថា​​ កម្មវិធី​​ប្រកួត​​នេះ​មាន​​សិស្ស​​សរុប​ចំនួន​ ៤១៤នាក់​​ មកពី​សាលា​បឋម​សិក្សា​​ចំនួន​៥ចូលរួម​។ ក្នុង​ការ​​ប្រកួត​ប្រជែង​​នេះ ​យើង​បាន​ផ្តល់​ឱ្យ​សិស្សានុសិស្ស​​នូវ​ពាក្យ​​ភាសា​​អង់គ្លេស​​ចំនួន​២០០ពាក្យ​​ សម្រាប់​​ការប្រកួត​ប្រជែង។យើង​ជឿជាក់​ថា​កម្មវិធី​​នេះ​នឹង​​បង្កើន​ពាក្យ​​វាក្យសព្ទ​​របស់​ពួកគេ​​ និង​ជម្រុញ​​លើកទឹកចិត្ត​​ពួកគេ​​ឲ្យ​រៀន​ភាសា​​អង់គ្លេស។សិស្សានុសិស្ស​​ទាំងអស់​​ត្រូវ​បានផ្តល់​​ពេលវេលា​​រយៈ​មួយខែ​​ដើម្បី​ទន្ទេញ​​ចាំ​ពាក្យ​ទាំងនោះ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative