គ្រោះថ្នាក់ ​ចរាចរណ៍ ​ថ្ងៃ​ទី១៥​ មិថុនា​​ បណ្តាល​អោយ​​ស្លាប់​​១០​នាក់​ និង​របួសធ្ងន់​​ស្រាល​២០នាក់

គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​​កាលពី​​ថ្ងៃទី១៥​ ខែមិថុនា​ ​ឆ្​នាំ២០១៥​ បាន​កើតឡើង​ចំនួន១៦​លើក​ យប់៩​លើក​ បណ្តាល​អោយ​​មនុស្ស​ស្លាប់​១០នាក់​(ប្រុស)​ របួស​ធ្ងន់​១៣នាក់​(ស្រី​៦នាក់)​ និង​របួស​ស្រាល៧​នាក់​(ស្រីម្នាក់)។

3យោង​តាម​​របាយ​ការណ៍​ ​ពី​​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​​អគ្គស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​ បាន​ឲ្យដឹង​ថា ​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​១៦លើក​​នេះ​ បាន​បង្ក​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​២៦គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន១៨​គ្រឿង​ រថយន្ត​​ធុន​​តូច​៦​គ្រឿង​ រថយន្ត​ធំ១​គ្រឿង​ យានផ្សេងៗ​១គ្រឿង​។ មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន​ ល្មើស​​ល្បឿន​៨លើក​ ប្រជែង​គ្រោះថ្នាក់​២លើក​ បត់គ្​រោះថ្នាក់​៣លើក​ កត្តាផ្លូវ​២លើក​ និង​ចតគ្មាន​ភ្លើងសញ្ញា​១លើក​។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ ចំនួន​២២នាក់​(យប់ម្នាក់)។

ចំពោះរថយន្ត​ពិន័យ​​សរុប​​ចំនួន​ ៤៧៣​គ្រឿង​(រថយន្ត​ធំ​១៤៨គ្រឿង​)ស្មើ​នឹង​៤៩៩​ករណី​ ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន​ ២៩៧​ គ្រឿង​ ស្មើ​នឹង​៣០៧​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស១៧៦​គ្រឿង​​ស្មើនឹង​ ១៩២ករណី​ ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​ ១.៩៨០​គ្រឿង។

ចំណែក​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស​ ​កាលពី​ថ្ងៃ​​ទី​១៤​ ខែមិថុនា​ ឆ្​នាំ​២០១៥​​បានកើត​ឡើង​​ចំនួន​១០​លើក​ យប់​៨​លើក​ បណ្តាល​អោយ​មនុស្ស​​ស្លាប់​៥នាក់​(ប្រុស)​ របួស​ធ្ងន់​ ១២នាក់​(ស្រី៤នាក់)​ និង​​របួសស្រាល​ម្នាក់​(ស្រី)។ ​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង​ ១០លើក​​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្​ត​សរុប​១៣គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​៧គ្រឿង​ រថយន្​ត​ធុន​​តូច​៥គ្រឿង​ យានផ្សេងៗ​១គ្រឿង​ និងថ្មើរជើង​ម្នាក់​។ មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន​ ល្មើស​ល្បឿន​៤លើក​ ប្រជែង​គ្រោះថ្នាក់​២លើក​ មិនគោរព​សិទ្ធ១លើក ​កត្តា​យានយន្ត​១លើក​ ថយរថយន្​តធំកិន១​លើក​ និង​ស្រវឹង១​លើក។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ ចំនួន​១៣នាក់(យប់៦នាក់)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative