រកឃើញ​បេ​ក្ខ​នារី​កម្ពុជា ៣រូប​ជា​ម្ខា​ស់​ជ័យលាភី​កម្មវិធី​​ Cambodia’s Smart Gadget Girl ២០១៥

បន្ទាប់ពី​ធ្វើការ​ប្រកួត ​អស់​រយៈពេល​ជាច្រើន​ខែ​រួចមក​នោះ ​កាលពី​ល្លាច​ថ្ងៃទី១៤  ខែ​មិថុនា​ នៅ​​ផ្សារ​​ទំនើប​​ Aeon​Mall​ កម្មវិធី​ ​Cambodia’s Smart​ Gadget​ Girl ២០១៥ ដែល​ជា​កម្មវិធី​​ប្រកួត​​សមត្ថ​ភាព​ ច្នៃ​ប្រឌិត​ សម្រាប់​​យុគ​សម័យ​​ថ្មី​​នៃ​​បច្ចេក​វិទ្យា​​បានរៀបចំ​ធ្វើ​ការ​ប្រកួត​​វគ្គផ្តាច់​ព្រ័ត្រ​​ ហើយ​ទី​បំផុត​ជ្រើសរើស​​បាន​​បេ​ក្ខ​នារី​​ ដែល​មាន​​សមត្ថ​ភាព​​ខ្ពស់​បំផុត​​ ទទួល​​តំណែង​​ជា​បេ​ក្ខ​នារី​​ជ័យលាភី​ និង​​ជា​នា​រី​​តំណាង​​ក្នុង​​យុគ​សម័យ​​ថ្មី​​នៃ​​បច្ចេក​វិទ្យា​​ចំនួន​៣​រូប​ ​ក្នុង​ចំណោម​៦រូប។

2បើតាម​​អ្នក​រៀបចំ​​ការ​ប្រកួត​​បា​ន​ឲ្យ​​ដឹង​ថា​ ​ពិភព​​​បច្ចេក​វិទ្យា​​​ត្រូវ​​បាន​​ផ្លាស់​ប្តូរ​​​យ៉ាង​​​ឆាប់​រហ័ស​ ​ពី​មួយ​​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​​ ដែល​​ពិបាក​​នឹង​​តាម​​ឲ្យ​ទាន់​​​នូវ​​អ្វី​ដែល​​​មក​​ដល់​​ថ្មី​។ ដូច្នេះ​ហើយ​ទើប​​ Stuff​ Cambodia​ magazine​ បាន​​រៀប​​​​ចំ​​​កម្មវិធី​​នេះ​​ឡើង​​ដើម្បី​​​ជម្រុញ​​ និង​​លើក​ទឹកចិត្ត​​ដល់​នារី​​វ័យក្មេង​​ទាំង​ឡាយ​​ដែល​​ទាន់​​សម័យ​​មាន​ចំណេះដឹង​ និង​​ទំនុក​ចិត្ត​ ប្រកប​ដោយ​​ប្រាជ្ញា​ និង​​សម្រស់​ ចូល​រួម​​ចែក​រំលែក​​គំនិត​​របស់​​ពួកគេ ​និង​​ក្លាយ​ជា​អ្នក​តំណាង​​សម្រាប់​​យុគ​សម័យ​​ថ្មី​​នៃ​​បច្ចេក​វិទ្យា​ និង​​ការ​ច្នៃ​ប្រឌិត​​នេះ។

តំណាង​ដដែល​នោះ បាន​​ឲ្យ​​ដឹង​​បន្តទៀត​ថា កម្មវិធី​​នេះ​​បាន​​បើក​​ដំណើរ​ការ​​តាំង​ពី​​ខែកុម្ភៈ​​ ឆ្នាំ​២០១៥​ កន្លង​មក​​ដោយ​បាន​​ទទួល​​ពាក្យ​​ចូលរួម​​ប្រកួត​​របស់​​បេ​ក្ខ​នារី​​ ចំនួន​​រហូតដល់​១៤៣​នាក់​ ​ដែល​​​សុទ្ធ​សឹង​​តែ​​​ជា​​បេ​ក្ខ​នារី​​ពោរ​ពេញ​​ដោយ​​សមត្ថភាព​។ បន្ទាប់​មក​យើង​​បានធ្វើ​ការ​​ជម្រុះ​​បេ​ក្ខ​​នារី​​ទាំងអស់​ ហើយ​ជ្រើស​​យក​​បេ​ក្ខ​នារី​​ចំនួន​ ២០រូប​​ ប្រកប​ដោយ​យុត្តិធម៌​ និង​​ជំនាញ​​ខ្ពស់​​ពី​​ក្រុម​​អ្នក​និពន្ធ​ ប្រចាំ​​នៅ​​ទស្សនា​​វ​ដ្តី​ Stuff​ Cambodia​ ។ បន្ទាប់​មកទៀត​ យើង​​ក៏បាន​​ធ្វើការ​​សម្ភាសន៍​​បេ​ក្ខ​នារី​​ទាំង​​២០រូប​ ម្តងម្នាក់ៗ​ដោយ​ក្រុម​​អ្នក​វាយតម្លៃ​​ចំនួន​ ៥រូប​​​ដែល​​អញ្ជើញ​​មកពី​បណ្តា​​ដៃគូរ​​សហការ​​កាល​ពី​ថ្ងៃ​​ទី ២៤​ ខែមេសា ​កន្លង​ទៅ។​

តំណាង​​អ្នករៀបចំ​​ខាងលើ​​បាន​​បន្ថែម​ទៀតថា​​ ក្រោយ​ពី​ការ​ពិភាក្សា​​ និង​​វាយ​តម្លៃ​​យ៉ាង​​ល្អិត​ល្អន់​​រួច​មក​​ បេ​ក្ខ​នារី​​ជម្រើស​​វ័យ​ក្មេង​​ពោរពេញ​​ដោយ​​សមត្ថភាព​ និង​​ទេព​កោសល្យ​ ៦រូប​ទៀត​ ​ត្រូវ​បាន​​ជ្រើស​រើស​​មាន​ដូច​ជា​ Van Socheata​ Keo Vicheka​ Cheav Meankim​ Pa Lonthida​ Keang Chanboramey​ និង​​ Yek Chhunlin​ ហើយ​​បេ​ក្ខ​នារី​​ជម្រើស​​ទាំងនេះ​ ក៏​បាន​​ទទួល​​នូវ​​ការ​បណ្តុះ​បណ្តាល​​ជំនាញ​​និយាយ​​ជា​សាធារណៈ ​ក៏ដូចជា​​ឱកាស​​ក្នុងការ​​ថតរូប​​យ៉ាង​​ពិសេស​​នៅ​​ភ្នំពេញ​​ថែម​ទៀត​​ផង។

បេ​ក្ខ​នារី​​ខាង​លើ​​ មាន​​វត្តមាន​​នៅលើ​ឆាក​​ក្នុង​​កម្មវិធី​​ប្រកួត​​ផ្តាច់​​ព្រ័​ត្ត​ ដោយ​​ឆ្លើយ​​សំនួរ​​ផ្ទាល់​មាត់​​ជា​មួយ​​​ក្រុម​​អ្នក​វាយ​តម្លៃ​ ក៏​ដូច​ជា​​ប្រឡង​​តេស្ត​​សមត្ថភាព​ ដោយ​មាន​ការ​គាំទ្រ​​ពី​​សំណាក់​​ទស្ស​និក​ជន​​ដ៏​​ច្រើន​​កុះករ​​ថែម​​ទៀត​ផង។

ក្នុងចំណោម​​បេ​ក្ខ​នារី​៦រូប​នោះ​​​ ជ្រើស​រើស​​តែ​៣រូប​​ ប៉ុណ្ណោះ​​ហើយ​​ជា​លទ្ធផល​​គណៈ​កម្មាការ​​ បាន​សំ​រេច​​​​ជ្រើស​​រើស​​កញ្ញា​ Keang Chanboramey​ ជាប់​​ជ័យ​លាភី​​ទទួល​បាន​​ចំណា​ច់​​ថ្នាក់​​លេខ១​ ទទួល​បាន​​ឈ្មោះ​​ជា​ ​Cambodia’s​ Smart​ Gadget​ Girl​ ដែល​​នឹង​ត្រូវ​​ត្រឡប់​​ទៅ​​គេហដ្ឋាន​​វិញ​​ ជាមួយ​​រង្វាន់​​ដ៏​ច្រើន​សន្ធឹក​​សន្ធាប់​​ដូចជា​ ទឹកប្រាក់​ $១,០០០​ ពី​ FTB​  iPhone 6​ លេខ​​ពិ​សេស​​ និង​​ការ​ប្រើប្រាស់​​អ៊ីន​ធឺ​ណែត​​ពេញ​​មួយ​ឆ្នាំ​​ដោយ​ឥត​គិត​ថ្លៃ​​ពី​​ Smart​ Mobile​ កាមេរ៉ា​ DSLR ​Nikon​ D៥៣០០​   កាស​​ Sennheiser​ Momentum​ Urbanite​  សំបុត្រ​​យន្ត​ហោះ​​ទៅកាន់​​ប្រទេស​​ថៃ​ វគ្គ​​សិក្សា​​ជំនាញ​ខ្លីៗ​ចំនួន​​ពីរ​​​នៅ​​សកល​​វិទ្យាល័យ​ Raffles​ International​ College​ ថតរូប​​ក្រប​មុខ​​លើ​​ទស្សនា​វ​ដ្តី​ Stuff​ Cambodia​ ប្រចាំខែ​កក្កដា​ ​ព្រម​ទាំង​​ឱកាស​​ជា​ច្រើន​​ទៀត​។ កញ្ញា​ Cheav Meankim​ ចំណា​ច់​​ថ្នាក់​​លេខ២​ និង​កញ្ញា​ Yek Chhunlin​ ទទួល​បាន​ចំណា​ច់​​ថ្នាក់​​លេខ៣​ ដែល​អ្នក​ទាំងពីរ​ក៏ទទួលបាន​រង្វាន់​ពីកម្មវិធីផងដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative