គ្រោះថ្នាក់ ចរាចរណ៍ថ្ងៃ ទី១៤ មិថុនា​បណ្តាលអោយ​ស្លាប់​ ៥នាក់ និងរបួសធ្ងន់​ស្រាល១៣នាក់

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបានឲ្យដឹងថា ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥​បានកើតឡើង​ចំនួន​១០​លើក​ យប់៨លើក បណ្តាលអោយ​មនុស្ស​ស្លាប់៥នាក់(ប្រុស) របួសធ្ងន់ ១២នាក់(ស្រី៤នាក់) និង​របួសស្រាលម្នាក់(ស្រី)។

1របាយការណ៍ខាងលើបានបន្ត​ថា​ក្នុង​គ្រោះថ្នាក់​ ចរាចរណ៍​ទាំង ១០លើក​នេះ បាន​បង្ក​ឲ្យ​ខូច​ខាត​​យានយន្ត​សរុប១៣ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៧គ្រឿង រថយន្ត​ធុន​តូច៥គ្រឿង យានផ្សេងៗ១គ្រឿង និងថ្មើរជើងម្នាក់។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​​រួមមាន ល្មើស​ល្បឿន៤លើក ប្រជែងគ្រោះថ្នាក់២លើក មិន​គោរព​សិទ្ធ​១​លើក កត្តាយានយន្ត១លើក ថយរថយន្តធំកិន១លើក និងស្រវឹង១លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ ចំនួន១៣នាក់ (យប់ ៦នាក់)។

ចំពោះរថយន្ត​ពិន័យ​សរុប​ចំនួន ១៤៤ គ្រឿង(រថយន្ត​ធំ១២គ្រឿង)ស្មើ​នឹង១៤៤ករណី,ករណី​ល្មើស​ក្រដាស​ស្នាមមាន ១៣៨ គ្រឿង ស្មើនឹង ១៣៨ ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ០៦ គ្រឿង​ស្មើនឹង ០៦ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៤៦៦គ្រឿង។

ចំណែក គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៥​បានកើតឡើងចំនួន ៩​លើក (​យប់ ៥​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ (​ស្រី ម្នាក់​) របួសធ្ងន់ ៨​នាក់ (​ស្រី២​នាក់​) និង​របួសស្រាល ម្នាក់ (​ប្រុស​)។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១​គ្រឿង​ រថយន្ត​ធុន​តូច ៤​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង។​ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​ មាន ល្មើស​ល្បឿន ៦​លើក​ មិន​ប្រកាន់​ស្តាំ ១​លើក​ ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ចំនួន ១១​នាក់ (​យប់ ៦​នាក់​) ។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative