ការប្រើប្រាស់ថ្នាំអ័រ​ទីគ័រអ៊ីត​ លើសកម្រិត​អាច​​បណ្តាល​ឲ្យ​​ស្លាប់​​បាន​

ដោយសារការយល់ដឹង​នៅមានកម្រិត​ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ​ជាច្រើន​បានរង​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ងរ​​ រហូត​ដល់​​បាត់​ បង់​​ជីវិត​​ ដោយសារការប្រើប្រាស់​ប្រភេទ​ថ្នាំទីគ័រអ៊ីត។

1​លោកវេជ្ជបណ្ឌិត​ ស៊ុំ សត្ថា​ ឯកទេសវេជ្ជសាស្រ្ត​ទូទៅ​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត​ បាន​ថ្លែង​ឲ្យ​​គេហទំព័រ​សុខភាព​​កម្ពុជា​ ឲ្យដឹង​កាលពីពេលថ្មីៗ​នេះថា​ ជារៀង​រាល់​​ថ្ងៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ មិន​ដែល​​ខកខាន​​មិន​ទទួល​​បានអ្នកជំងឺ​ប្រើប្រាស់​ថ្នាំ​​លើ​សចំណុះ​នោះទេ​ ពិសេស​ប្រភេទថ្នាំ​ទីគ័រអ៊ុយ​។ ថ្នាំប្រភេទនេះមាន​បី​ប្រភេទ​ គឺថ្នាំគ្រាប់​ ​និងថ្នាំចាក់​ ​និង​ថ្នាំលាប​ ហើយថ្នាំដែលមាន​ផល ប៉ះពាល់​ច្រើន​ជាងគេ​​ គឺប្រភេទថ្នាំចាក់​ និងថ្នាំលេប​ តែថ្នាំលាបមិនសូវ​ប៉ះពាល់សុខភាព​អ្នក​ប្រើប្រាស់​​ប៉ុន្មាននោះទេ ​ដោយ​សារលាប​​កន្លែង​ណាវា​មាន​ប្រសិទ្ឋិភាព​តែ​កន្លែង​នោះ។

លោកវេជ្ជបណ្ឌិត​បានបន្តថា​ តាមការសង្កេត​ប្រចាំថ្ងៃ​ យើងរកឃើញមាន​​ អ្នក​ជំងឺ​បីប្រភេទ​ ទី១​ គាត់​ប្រើប្រាស់ថ្នាំ​ទៅទិញ​នៅឳសថស្ថាន​ដោយខ្លួនឯង​ ឬគ្រូ​ពេទ្យ​ដែលផ្តល់ថ្នាំ​ដល់គាត់​ តែមិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យបានច្បាស់​លាស់​​គឺ​គ្រូពេទ្យ​ ឲ្យថ្នាំ​ទៅអ្នកជំងឺ​ដើម្បីព្យាបាល​សន្លាក់​ តែពេលប្រើប្រាស់​មិនបានតាម​​កម្រិ​ត​ដូសត៍​ថ្នាំ បណ្តាល​ឲ្យអ្នកជំងឺមាន​គ្រោះថ្នាក់​​ ទី២​ មានអ្នកប្រកប​អាជីវកម្ម​​ចាក់​ថ្នាំ​មួយ​ចំនួន​ បានអនុវត្តន៍​លើអ្នក​ជំងឺឈឺ​​កន្លែងណា​ គាត់​ចាក់​កន្លែងហ្នឹង​។ និងទី៣​ ប្រភេទថ្នាំ​បុរាណ​មួយ​ចំនួន​ ដែលគ្រូឳស​ថបុរាណនោះ​បាន​លាយ​ថ្នាំ​​ប្រភេទ​ទីគ័រអ៊ីត​ ចូល​ក្នុងថ្នាំ​បុរាណ​របស់គាត់​ តែ​ពេលអ្នកជំងឺ​លេប​ទៅ​មិន​​បាន​តាម​កម្រិតដូសត៍​ត្រឹមត្រូវ​ គឺធ្វើឲ្យមានផលប៉ះពាល់ដល់​សុខភាព​​របស់​​អ្នក​ជំងឺ។

លោកវេជ្ជបណ្ឌិត​ស៊ុំ សត្ថា​ បានបន្តថា​ ការប្រើប្រាស់​ថ្នាំខុស​ក៏មានបីកម្រិត​​ផងដែរ​ ទី១​ ប្រើប្រាស់​ខុស​កម្រិត​​ដូសត៍​​ ទី២​ ការ​ប្រើ​ប្រាស់​ថ្នាំលើស​រយៈពេល​ និងទី៣​ របៀប​ប្រើប្រាស់​។ លោកបន្តថា​ ពេលអ្នកជំងឺ​ប្រើប្រាស់ថ្នាំ​​មានផលប៉ះ​ពាល់​​បី​​យ៉ាង​ទៀត​ ដូចជា​ ទី១​ ផលប៉ះពាល់​ពេល​អ្នកជំ​ងឺ​កំពុងតែ​ប្រើប្រាស់​​មិនបានត្រឹមត្រូវ​​ ព្រោះប្រសិន​ជា​ប្រើថ្នាំ​ពពួក​ទីគ័រអ៊ីត​ លើស​ចំណុះ​ វា​អាចធ្វើ​ឲ្យ​អ្នកជំងឺវិវត្តន៍​ទៅជាជំងឺទឹក​នោមផ្អែម​ ព្រោះថ្នាំទីគ័រអ៊ីត​នេះមានជាតិ​ស្កច្រើន​ និងទី២​ បើអ្នកជំងឺ​ប្រើថ្នាំ​នេះ​​លើស​ឬយូរពេក​វាធ្វើឲ្យកំហាប់​របស់ឆ្អឹង​ថយចុះ​ អ្នកជំងឺប្រឈម​នឹងការពុកឆ្អឹង​ និងទី៣​ ពេលប្រើប្រាស់តំបូង​ធ្វើ​ឲ្យ​អ្នកជំងឺ​​ស្រួល​​ខ្លួន​ ហូបបាយបាន​សម្រាន្ត​លក់​ស្រួល​ តែពេលប្រើប្រាស់​យូរៗ​ទៅ​ធ្វើឲ្យអ្នក​​ជំងឺ​​ហើមមុខ​ ខ្លូនរីកធំ​ ដៃជើង​​ស្វិត​ និង​ធ្វើ​ឲ្យ​ស្បែកអ្នកជំងឺ​ងាយរលាត់​ និងមាន​​ស្នាមជាំឈាម​លើស្បែកផង​ដែរ​។

លោកបន្តថា ពេលអ័រម៉ូន​យើង​ឈប់ផលិត​ទីរីណាល់​ ទីបញ្ចប់​អ្នកជំងឺ​ខ្វះ​គ័រទីហ្សុល​​ ពេលខ្វះ​គ័ទីហ្សុយ​ ធ្វើឲ្យអ្នកជំងឺ​ល្ហិតល្ហៃ​ ហើយករណីខ្លះ​វាធ្វើឲ្យ​សម្ភាធ​ឈាម​អ្នកជំងឺ​ធ្លាក់ចុះ​ក្នុង​​ស្ថានភាព​សុក​ និងអាចប្រឈមមុខ​​នឹងបាត់​បង់ជីវិត​ ប្រសិន​ជាមិន​​ទទួល​​បានការព្យាបាល​ទាន់ពេលវេលា។​ លោកបន្តថា​ ការចេញរោគ​សញ្ញា​របស់​អ្នក​ជំងឺ​ ដែលបណ្តាលមក​ពីការ​ប្រើប្រាស់​ ថ្នាំ​ទីគ័រអ៊ីត​ វា​អាស្រ័យ​លើ​រយៈពេលនៃការ​ប្រើ​ប្រាស់​ និងកម្រិតដូសត៍​ថ្នាំខ្ពស់វា​ធ្វើឲ្យអ្នក​ជំងឺ​​ងាយចេញ​រោគសញ្ញា​ណាស់​ តែ​អ្វី​ដែល​សំខាន់​គឺយើងបែងចែក​វាជាពីរចង្កោម​ ទី១​ វាកើតទ្បើង​នៅពេលកំពុង​ប្រើ​ប្រាស់​ និងទី២​ ការបញ្ឈប់ការ​ប្រើប្រាស់​​ដោយ​មិនបាន​ប្រុងប្រយ័ត្ន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative