គ្រោះថ្នាក់​ចរាចរណ៍​​​ ថ្ងៃទី​១២​ មិថុនា​​ស្លាប់​មនុស្ស​ ​៧​នាក់​និង​របួស​ធ្ងន់​ស្រាល​​១០​នាក់​

​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១២​ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៥​ បានកើត​ឡើង​ចំនួន​៩​លើក​ យប់​៥​​លើក​ ​បណ្តាលអោយ​​មនុស្ស​ស្លាប់​៧​នាក់​ ​(​ស្រី​២​នាក់​)​  របួស​ធ្ងន់​៦​នាក់​​(​ស្រី​២​នាក់​)​ និង​របួសស្រាល​៤​នាក់​​(​ប្រុស​)​។​

12យោង​តាម​របាយការណ៍​ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់ធ្នាប់នៃ​​អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ​​ បានឲ្យដឹងថា​ក្នុង​គ្រោះ​ថ្នាក់​​​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បាន​​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​១៤គ្រឿង​ ក្នុងនោះ​មាន​​ម៉ូតូ​ចំនួន​​៦​គ្រឿង​​  រថយន្ត​​ធុន​តូច​​៥​គ្រឿង​​ រថយន្ត​ធុន​ធំ​​២​គ្រឿង​​ យាន​ផ្សេងៗ​​១​គ្រឿង​​ និង​ថ្មើរជើង​ម្នាក់​​។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​​​រួម​មាន​ ល្មើស​ល្បឿន​​៥លើក​​ មិន​ប្រកាន់​ស្តាំ​​២​លើក​​ ប្រជែង​គ្រោះថ្នាក់​១​លើក​​ និង​ស្រវឹង​១​លើក​។​ ចំពោះ​អ្នក​ជិះ​​ម៉ូតូ​គ្រោះថ្នាក់​ដោយ​​មិនបាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​១២​នាក់​​(​យប់​២​នាក់​)​​។​ ចំពោះ​រថយន្ត​ពិន័យ​​សរុប​ចំនួន ​៩៦៦គ្រឿង​ ​(​រថយន្ត​ធំ​​៣៤០​គ្រឿង​)​​ស្មើ​នឹង​​៩៩៤​ករណី​​ ករណី​ល្មើស​​ក្រដាស​​ស្នាម​​មាន​ ៥៨៣គ្រឿង​ ស្មើនឹង៥៩៧​ករណី​​  ចំពោះ​ករណី​​ល្មើស​បច្ចេកទេស​ ៣៨៣គ្រឿង​​ស្មើនឹង​ ៣៩៧​ករណី​ ដោយឡែក​ម៉ូតូ​​ត្រូវបាន​ពិន័យ​​សរុប​ចំនួន​ ១.២៩០គ្រឿង។​

ចំណែកគ្រោះថ្នាក់​​ចរាចរណ៍នៅ​​ទូទាំង​ប្រទេស​​ កាលពី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៥​ បានកើតឡើង​​ចំនួន​ ១០​លើក​ (​យប់ ២​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ ២​នាក់​ (​ស្រី ម្នាក់​)​  របួសធ្ងន់​ ១៣​នាក់ (​ស្រី ៥​នាក់​)​ និង​របួសស្រាល ១២​នាក់​ (​ស្រី ១០​នាក់​) ​បាន​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​សរុប​ ១៦​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ៩​គ្រឿង​​ រថយន្ត​ធុន​តូច​ ៤​គ្រឿង​​ រថយន្ត​ធុន​ធំ​ ១​គ្រឿង​​ យាន​ផ្សេងៗ ២​គ្រឿង​ និង​​ថ្មើរជើង​ ២​នាក់​។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​​រួម​មាន​ ល្មើស​ល្បឿន​ ៣​លើក​​ មិន​គោរព​​សិទ្ធ៣​លើក​​  មិន​ប្រកាន់​ស្តាំ១​លើក​​  ប្រជែង​គ្រោះថ្នាក់​ ១​លើក​​ កត្តា​យានយន្ត ១​លើក​ និង​ថយ​រថយន្ត​តូច​កិន​ ១​លើក។ ​ចំពោះ​អ្នក​ជិះ​​ម៉ូតូ​គ្រោះថ្នាក់​ ដោយ​មិន​បាន​​ពាក់មួក​សុវត្ថិភាព​ ចំនួន​១៣​នាក់ (​យប់ ៨​នាក់​) ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative