ខ្យល់​កន្ត្រាក់​សំលាប់​នារី​ម្នាក់​ របួសធ្ងន់​១១នាក់​ និង​បំផ្លាញ​ផ្ទះ​១៨​ខ្នង​​​នៅ​​ស្រុក​ស្នួល​

គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ ​បាន​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​ និង​មនុស្ស១១នាក់​ ផ្សេង​ទៀត​​​​រង​របួស​ធ្ងន់​ និងស្រាល​​ និង​មានផ្ទះ​ឈើ​ប្រក​សង្ក​សី​ និង​ប្រក​ស្បួ​វ មាន​ចំនួន​ ១៨​ខ្នង​​ផ្ទះ​ ត្រូវ​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​។

2ហេតុការណ៍​នេះ​​ បាន​កើត​ឡើង​​កាល​​ពី​ល្ងាច ថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០១៥​ បាន​​បង្ក​ឲ្យ​ប៉ះពាល់​​ដល់​ឃុំ​ចំនួន​ពីរ​ គឺ​ឃុំ​ស្រែ​ចារ​ និង​ឃុំ​ឃ្សឹ​ម​ ក្នុង​ស្រុក​​ស្នួល​ ខេត្តក្រចេះ។​ នារី​រងគ្រោះ​ ដែល​ស្លាប់​នោះ​មាន​ឈ្មោះ ឈួន ខៀវ​ អាយុ២៣​ឆ្នាំ​​ រស់នៅក្នុង​ ឃុំ​ស្រែ​ចារ​ ស្រុក​ឆ្នួល​ ដោយសារតែ​ត្រូវ ផ្ទះ​​បាក់​រលំ​សង្កត់​លើ។

បើតាមលោក អ៊ូ ដា​នី​ នាយក​រដ្ឋបាល​​សាលាស្រុក​ស្នួល​ បាន​ឲ្យ​ដឹងថា​ សរុប​​ការ​ខូចខាត​ផ្ទះសម្បែង​របស់​​ប្រជាពលរដ្ឋ​​ទាំងពីរ​ឃុំ​ ក្នុងស្រុក​ស្នួល​ ដែល​ទទួលរង​​នូវ​​គ្រោះធម្មជាតិ​ខ្យល់​​កន្ត្រាក់​​ក្នុងនោះ​ ឃុំ​ស្រែ​ចារ​ បាន​ខូចខាត​លំនៅដ្ឋាន​ ផ្ទះ​​ឈើ​ប្រក​សង្ក​សី​ ​ចំនួន៧ខ្នង​ផ្ទះ​ ត្រូវ​ខ្យល់​បក់​ប៉ើង​ និង​ដួលរលំ​ និង​បង្ក​ឲ្យ​​ពលរដ្ឋ​ ស្រី-ប្រុស​ ចំនួន៨នាក់​ ស្លាប់ម្នាក់​ របួសធ្ងន់​ ចំនួន៧នាក់ ​និង​មានផ្ទះ​ឈើ​ប្រក​ស្បូវ​​តូចធំ​ នៅក្នុងឃុំ​ឃ្សឹ​ម​ មាន​ចំនួន​ ១១ខ្នង​ផ្ទះ ​ត្រូវបាន​ខូចខាត​​ទាំងស្រុង​ និង​ម៉ូតូ២គ្រឿង​ផ្សេងទៀត​ត្រូវ​ខូចខាត ​ហើយ​ក៏មាន​ពលរដ្ឋ​​ចំនួន​ ៤នាក់ ក្នុងនោះ ស្រី២នាក់​ បាន​​រងរបួស​ធ្ងន់​ ក្នុង​ហេតុការណ៍​នេះ​ដែរ។

លោក អ៊ូ ដា​នី បាន​បន្តថា​ ក្នុង​គ្រោះធម្មជាតិ​ឆ្​នាំ២០១៥​ នេះ​​ជា​លើក​ទី១ហើយ​​ ដែល​កន្លងមកពុំ​ធ្លាប់​​កើតមាន​នោះទេ​ នៅក្នុង​ស្រុក​ស្នួល​ ដែល​បង្ក​ឲ្យ​មានផ្ទះ​សម្បែង​ តូច ធំ​ របស់​ពលរដ្ឋ​មួយចំនួន​ ត្រូវបាន​ខូចខាត​ និង​មាន​មនុស្ស​ស្លាប់ ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative