ថ្នាក់ដឹកនាំ​និងបុគ្គលិកប៊ែលធីគ្រុប​ បរិច្ចាគឈាម​ ដោយស្មគ្រ័​ចិត្ត​ ជូន​មជ្ឈ​មណ្ឌល​ជាតិ​​ផ្តល់ឈាម​

គណៈគ្រប់គ្រង​ បុគ្គលិកសាស្រ្តាចារ្យ​ លោកគ្រួ-អ្នកគ្រូ ​និងនិស្សិតទាំងអស់​នៃប៊ែលធី ​ចំនួន២១៣នាក់​ បានបរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត​ ជូនមជ្ឈមណុ្ឌលជាតិផ្តល់ឈាម​ សម្រាប់ជួយជនរងគ្រោះ​ ដែលត្រូវការឈាម​ ជាចាំបាប់នោះ​ កាលពីព្រឹក​ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៥​ នៅសាកលវិទ្យាល័យ​ ប៊ែលធីអន្តរជាតិ​ (សាខាទួលស្លែង)​ ដើម្បីអបអរសាទរ​ទិវាពិភព​លោក​ នៃអ្នកបរិច្ចាគ​ឈាម នៅថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៥ នេះ។

1លោក លី ណាវុឌ្ឍ​ សាកលវិទ្យា​ធិការ​រង​ បានមាន​ប្រសាសន៍​ថា​​ នេះជា​លើក​ទី២​ ហើយដែល​គណៈ​គ្រប់​គ្រង​​ប៊ែលធី​ បានចូល​រួមបរិច្ចាគឈាម​ ហើយលោក​​សង្ឃឹមថា​ ព្រឹត្តិការណ៍នេះ​ នឹងមានជារៀងរាល់ឆ្នាំ​ផងដែរ​។ លោកបន្តថាការ​បរិច្ចាគឈាមនេះ​ មិនមែនធ្វើ​ទៅដោយម្នាក់ឯង​បាននោះទេ​ គឺត្រូវរួមសាមគ្គីគ្នា​ ក្នុងការបរិច្ចាគឈាម​ជួយដល់អ្នករងគ្រោះ​នៅទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត​ ហុក គឹមចេង​ ប្រធានមជ្ឈ​មណ្ឌលជាតិ​ ផ្ដល់ឈាម​បានមានប្រសាសន៍​ថា​ «សព្វថ្ងៃនេះយើង​ មិនទាន់មាន​ឈាមគ្រប់គ្រាន់​ សម្រាប់​ជួយ​សង្គ្រោះជីវិត​មនុស្ស ដែលត្រូវការ​ឈាមបន្ទាន់នៅ​ឡើយទេ​។ ក្នុងមួយថ្ងៃគ្រាន់​តែនៅរាជធានីភ្នំពេញ​ ត្រូវការឈាមចន្លោះ​ពី ៨០​ទៅ១០០ប្លោក​ សម្រាប់​ជួយ​សង្គ្រោះ​ ជនរង​គ្រោះផ្សេងៗ​ ហើយទូទាំងប្រទេស​ត្រូវការឈាមប្រមាណ​១៥០ប្លោក​ រៀងរាល់ថ្ងៃ។​ ដូចនេះយើង​ត្រូវការឈាម ​បន្ថែមទៀត ​ដើម្បីសង្គ្រោះ​ជីវិតមនុស្សបន្ទាន់​ »។

លោកហុក គឹមចេង​ បានជំរុញ​ និងអំពាវ​ ទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជាពិសេសក្រុម​យុវជន​​ មេត្ដាចូលរួម​បរិច្ចាគ​ ឈាមមក​ដល់អង្គភាពរបស់លោក​ ដើម្បីយកទៅជួយជនរងគ្រោះ​​ ដែលត្រូវការឈាម​ជាចាំបាច់​ ហើយសកម្មភាព​ទាំងនេះ ពិត​ជាបានចូលរួមចំណែក​យ៉ាងខ្លាំង​ លើ​ការ​ជួយ​សង្គ្រោះ​​ជីវិតអ្នកដទៃ។

ប្រធានមជ្ឈមណ្ឌលជាតិ​ផ្ដល់ឈាម​ បានថ្លែងបញ្ជាក់ថា​ បើសិនជាគ្មានការចូលរួម​ ចំណែកពីសប្បុរស​ជន​​ទាំងឡាយនោះ​ មជ្ឈមណ្ឌល​ក៏មិនអាចទ្រទ្រង់​ និងផលិតឈាម​ ដោយខ្លួននោះ​ឡើយដូច្នេះការ​ចូលរួមរបស់​បងប្អូន​ ពិតជាមានសារ​សំខាន់​យ៉ាងខ្លាំង ។

លោកវេជ្ជបណ្ឌិត​ ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ ចំពោះលោក​អគ្គនាយក ​លោកស្រី​ ជាគណៈគ្រប់គ្រង​បុគ្គលិក​ សាស្រ្តា​ចារ្យ​ លោកគ្រូ-អ្នកគ្រូ​ និងនិស្សិតទាំងអស់​ នៃប៊ែលធី គ្រុប​ ដែលបានបរិច្ចាគ​ឈាម​ជូនមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ​ដើម្បីជួយសង្រ្គោះ​ ដល់ជនរងគ្រោះ​ ដែលត្រូវ​ ការឈាមជាចាំបាច់នោះ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative