គ្រោះថ្នាក់ ​ចរាចរណ៍​ ថ្ងៃ​ទី​១១​ មិថុនា ស្លាប់​ ២​នាក់​ និង​រងរបួស​ធ្ងន់​​ស្រាល​ ២៥​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​​ប្រទេស​កាលពី​ថ្ងៃ​​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៥​បានកើតឡើង​​ចំនួន ១០​លើក​ (​យប់ ២​លើក)​​បណ្តាលឲ្យ​​មនុស្ស​ស្លាប់ ២​នាក់​ (​ស្រី ម្នាក់​)​ របួសធ្ងន់​ ១៣​នាក់​ (​ស្រី ៥​នាក់​)​ និង​របួសស្រាល​ ១២​នាក់​ (​ស្រី ១០​នាក់​) ។

1យោង​តាម​​របាយការណ៍​​​ ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​​នគរបាល​​ជាតិ​ បានឲ្យដឹងថាក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង ១០​លើក​​នេះ បាន​​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​សរុប ​១៦​គ្រឿង ​ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​ ៩​គ្រឿង​​ រថយន្ត​​ធុន​តូច​​ ៤គ្រឿង​​ រថយន្ត​ធុន​ធំ ១​គ្រឿង​​ យាន​ផ្សេងៗ ២​គ្រឿង ​និង​ថ្មើរ​ជើង​ ២​នាក់។​ មូលហេតុ​ដែល​​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​​រួម​មាន​ ល្មើស​ល្បឿន ​៣​លើក​​ មិន​គោរព​សិទ្ធ​ ៣​លើក​​ មិន​ប្រកាន់​ស្តាំ​ ១​លើក​​ ប្រជែង​គ្រោះថ្នាក់​ ១​លើក​​ កត្តា​យានយន្ត​ ១​លើក​ និង​ថយ​រថយន្ត​តូច​កិន ​១​លើក។ ចំពោះ​អ្នក​ជិះ​​ម៉ូតូ​គ្រោះថ្នាក់​ ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព ចំនួន ១៣​នាក់​ (​យប់ ៨​នាក់​) ។​

ចំពោះរថយន្ត​ពិន័យ​​សរុប​ចំនួន​ ៩៣៣​គ្រឿង (​រថយន្ត​ធុន​ធំ​ ៣៥៤​គ្រឿង​) ​ស្មើនឹង៩៥០​ករណី​​ ករណី​ល្មើស​ក្រដាស​​ស្នាម​មាន​ ៥៩០​គ្រឿង​ ស្មើនឹង៦០៧​ករណី​​ ចំពោះ​ករណី​ល្មើស​បច្ចេកទេស​​មាន ៣៤៣​គ្រឿងស្មើ​នឹង៣៤៣ករណី​ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​ ១.៩៥៩​គ្រឿង។

ចំណែកគ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំងប្រទេស ​កាលពីថ្ងៃទី១០​ ខែមិថុនា​ ​ឆ្នាំ២០១៥ ​នេះបានកើតឡើង​​ចំនួន១០​លើក​​ យប់២លើក​ បណ្តាលអោយ​មនុស្ស​ស្លាប់​៤នាក់​(ស្រីម្នាក់)​ របួសធ្ងន់​​ ១៨នាក់​(ស្រី៧នាក់)​ និង​របួសស្រាល៤នាក់​(ប្រុស) បាន​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​សរុប​ ១៥គ្រឿង​ ក្នុងនោះ​មាន​ម៉ូតូ​​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច​៤គ្រឿង​ រថយន្តធុនធំ១​គ្រឿង ​និង​ថ្មើរជើង៣នាក់​។ មូល​ហេតុដែល​បណ្តាល​​ឲ្យ​មាន​គ្រោះថ្នាក់ ​​រួមមាន​ ល្មើសល្បឿន​៥លើក​ មិនប្រកាន់ស្តាំ​១លើក បើកងងយ​ដេក១លើក​ កត្តាអាកាសធាតុ១​លើក​ និងមនុស្សដើរឆ្លងផ្លូវ​១លើក។ ចំពោះ​អ្នកជិះ​​ម៉ូតូ​គ្រោះថ្នាក់​​ ដោយ​មិនបាន​ពាក់មួក​​សុវត្ថិភាព​ចំនួន១២ នាក់ (យប់២នាក់)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative