ការថែរទាំ​ផ្ទៃពោះ​ ពេលឈាន​ដល់ត្រីមាសទី៣

ការថែរទាំផ្ទៃ​ពោះ​ពេលឈានដល់ត្រីមាសទី៣​ ពិតជាមានសារៈសំខាន់​​ណាស់ដែលស្រ្តីមាន​ផ្ទៃពោះ​គ្រប់​រូបគួរ​មានការយល់​ដឹង និងប្រតិបត្តិ​ឲ្យបានខ្ជាប់​ខ្ជួន​ដើម្បីធានាការសម្រាល​ប្រកបដោយសុវត្ថិភាព​។

IMG_3559sលោកស្រីសាស្រ្តាចារ្យ​ គ្រុយ លាងស៊ីម​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបា​ល​ ​និងជាទីប្រឹក្សា​ផ្នែកសម្ភព​ នៃមន្ទីរពេទ្យ​កាល់ម៉ែត​​ បានថ្លែងឲ្យ​គេហទំព័រ​សុខ​ភាព​កម្ពុជា​​ ដឹងកាល​ពី​ពេល​ថ្មីៗ​​នេះ​ថា​ ពេល​គ៌ភ​ឈាន​ដល់ដំណាក់​កាល​ទី៣​​ ស្រ្តី​មានផ្ទៃពោះ​មិនត្រូវធ្វើដំណើរ​ផ្លូវ​ឆ្ងាយ និងញឹកញាប់​ពេកនោះទេ​ ព្រោះការធ្វើ​ដំណើរ​​ផ្លូវរលាក់​ ធ្វើ​ឲ្យមាត់ស្បូន​រីកបន្តិចម្តងៗ​ ធ្វើឲ្យស្រ្តី​អាចសម្រាល​មុន​ពេល​​​ឬកើត​មិនគ្រប់ខែ​។ ការធ្វើដំណើរ​តាមយន្តហោះ ​រទេះភ្លើង​ និងជិះ​រថយន្ត​​​ស្រ្តី​មានផ្ទៃ​ពោះ​ មិនត្រូវដាក់​ខ្សែក្រវ៉ាត់លើផ្ទៃ​ពោះនោះទេ​ តែត្រូវ​ដាក់​ខ្សែ​ក្រវ៉ាត់​ក្រោម​ផ្ទៃពោះ។​

លោកស្រីបន្តថា​ ក្នុងដំណាក់កាលនេះ​ ស្រ្តីត្រូវត្រៀមខ្លួនមុន​សម្រាល​រយៈ​​ពេល​​១ខែ និងត្រៀម​សម្រាកលំហែរ​មាតុភាព​ ២ខែក្រោយពេល​សម្រាល​ ព្រោះ​តាម​​ច្បាប់​ការងារ​ គឺអនុញ្ញាត្តិឲ្យសម្រាក​មាតុភាព​រយៈ​​ពេល​បី​ខែ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative