គ្រោះថ្នាក់ចរាចរណ៍​​ ទី១០​ ខែមិថុនា​​ សំលាប់​​មនុស្ស​​ ៤នាក់​និងរបួសធ្ងន់​​ស្រាល​២២នាក់

គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំង​ប្រទេស​កាល ពីថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០១៥ នេះបានកើតឡើងចំនួន​១០​លើក យប់២​លើក​ បណ្តាលអោយ​មនុស្ស​ស្លាប់​៤នាក់(ស្រីម្នាក់)​ របួសធ្ងន់​ ១៨នាក់​(ស្រី៧​នាក់​)​ និង​របួសស្រាល៤នាក់​(ប្រុស)។

1យោង​តាម​របាយការណ៍​ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ​បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០លើក​​នេះ​ បាន​​បង្ក​​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​​ចំនួន១០គ្រឿង​ រថយន្ត​ធុន​តូច៤គ្រឿង​ រថយន្តធុនធំ​១​គ្រឿង​​​ និងថ្មើរជើង៣នាក់​។ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​​គ្រោះថ្នាក់​រួមមាន ​ល្មើស​ល្បឿន​៥​លើក​ មិនប្រកាន់​ស្តាំ​១លើក បើកងងយដេក១លើក​ កត្តាអាកាសធាតុ១លើក​ និងមនុស្សដើរ​ឆ្លងផ្លូវ១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​មិនបាន​ពាក់​មួក​សុវត្ថិភាព​ ចំនួន​១២នាក់(យប់២នាក់)​។

ចំពោះរថយន្ត​ពិន័យ​សរុប​​ចំនួន ៥១០គ្រឿង​(រថយន្ត​ធំ​១៨៧គ្រឿង)​ស្មើ​នឹង​៧០១ករណី​ករណី​ ល្មើស​ក្រដាស​ស្នាមមាន ៥១០គ្រឿង​ ស្មើនឹង ៥២៥ករណី​ ចំពោះ​ករណី​ល្មើស​​បច្ចេកទេស​ ១៥៣គ្រឿង​​ស្មើនឹង១៧៦ករណី​ ដោយឡែក​ម៉ូតូ​ត្រូវបាន​​ពិន័យ​សរុប​ចំនួន ១.៦២៤គ្រឿង។

គួរបញ្ជាក់ថាគ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំងប្រទេស​កាល​ ពី​ថ្ងៃទី៩​ ខែមិថុនា ​​ឆ្នាំ២០១៥ បានកើតឡើង​ ចំនួន៩​លើក​ យប់៣​លើក​ បណ្តាលអោយ​មនុស្ស​ស្លាប់​៥នាក់(ស្រី២នាក់)​ របួសធ្ងន់ ៩នាក់(ស្រី២នាក់)​ និង​របួសស្រាល៦នាក់​(ប្រុស)​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​​សរុប១៥ គ្រឿង​ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​​ រថយន្ត​ធុន​តូច៤គ្រឿង​ រថយន្តធុនធំ២គ្រឿង​​ ​និងថ្មើរជើង​៣នាក់។ ​មូល​ហេតុដែល​បណ្តាល​​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ ល្មើស​ល្បឿន៥លើក​ ស្រវឹង១លើក ​បត់គ្រោះថ្នាក់១លើក​ ប្រជែង​គ្រោះថ្នាក់​១​លើក​​ និងមនុស្សដើរឆ្លងផ្លូវ១លើក​។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​​ ចំនួន​១៥​នាក់(យប់៤នាក់)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative