ណាហ្គាវើល​​បេះដូងសប្បុរស​ ចូលរួម​កសាង​សាលារៀន​ចាស់ទ្រុឌទ្រោម​ មួយខ្នង​នៅខេត្តកំពង់ស្ពឺ

ណាហ្គាវើលបេះដូងសប្បុរស​​ ដឹកនាំដោយលោក​ James Ma​ នាយកផ្នែកទំនាក់ទំនង​បុគ្គលិក​ និងការងារសង្គម​ ណាហ្គាវើល កាលពីពេលថ្មីៗនេះ​ បានឧបត្ថម្ភថវិកាចំនួន១៦៥០​ដុល្លារអាមេរិក ​(មួយពាន់ប្រាំមួរយហាសិបដុល្លារ​អាមេរិក)​ ជាថវិកាដែលបានមកពី​ វិភាគទានពីបុគ្គលិក​ និងភ្ញៀវរបស់យើងដល់​សាលាបឋមសិក្សារស្មីសាមគ្គី​ ស្ថិតនៅក្នុងភូមិដំណាក់ត្រាច​ ឃុំទួលអំពិល​ ស្រុកបរសេដ្ឋ ​ខេត្តកំពង់ស្ពឺ​ ដើម្បីចូលរួមដល់ការ​កសាងសាលារៀន​របស់ពួកគេ​ឡើងវិញដែលចាស់​ទ្រុឌទ្រោម។

3លោក James Ma​ មានប្រសាសន៍ថា​ «អស់រយៈពេល ២០ឆ្នាំ​ មកហើយដែល​ក្រុមហ៊ុនណាហ្គាវើល​ បាន ​និងកំពុងចូលរួម​ចំណែកក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមនៅប្រទេសកម្ពុជា​។ ជាមួយ​ និងការឧបត្ថម្ភនេះ​ យើងសង្ឃឹមថាកិច្ច​ខិតខំប្រឹងប្រែង​របស់យើងនឹង​ចូលរួមចំណែកក្នុង​ការអភិវឌ្ឍន៍វិស័យ​អប់រំនៅតាម​តំបន់​ជនបទ»។ លោកបានបន្តថា​ «លើស​ពី​នេះ​ទៀត​ ណាហ្គាវើលបេះដូង​សប្បុរស ​បាន​ និងកំពុងផ្តល់​តម្រូវការមូលដ្ឋាន​ ដល់កុមារក្រីក្រ​ និងកុមារ​កំព្រា​នៅក្នុងវិស័យអប់រំ​។ កុមារកម្ពុជាគឺ​ជាអនាគតនៃប្រទេសកម្ពុជា​។ យើងសប្បាយ​ចិត្ត​ដែលឃើញកុមារ​កំពុងសិក្សានៅក្នុងបរិស្ថាន​ និងស្ថានភាពល្អ​ប្រសើរជាងមុន​។ យើងសង្ឃឹមថាវិស័យ​អប់រំនៅក្នុងប្រទេស​កម្ពុជានឹងរីក​ចម្រើន​មួយកម្រិតទៀត» ។

លោកបានបន្ថែមថា​ បច្ចុប្បន្ននេះសិស្សានុសិស្ស​សាលាបឋមសិក្សា​រស្មីសាមគ្គី​ កំពុងតែសិក្សា​នៅក្នុងផ្ទះបាយ​នៅក្នុងវត្ត។​ដូចនេះថវិកា​ដែលយើងចូលរួម​ឧបត្ថម្ភនេះ​នឹងចូលរួមចំណែកជួយ​ដល់សិស្សបានរៀនឡើងវិញ។

លោក ហែម នៅ ​នាយកសាលា​បានមានប្រសាសន៍ថា ​«មានតែក្រុមហ៊ុនណាហ្គាវើល​ មួយទេដែលបានមកទីនេះ និង​បាននាំយកក្តី​សង្ឃឹមសម្រាប់ពួកយើង​។ ក្រុមហ៊ុនណាហ្គាវើល​ តែងតែនៅជាមួយ​យើងជានិច្ច​។ នាពេលកន្លងមក ​ក្រុមហ៊ុន​ ណាហ្គាវើល​ បានឧបត្ថម្ភសម្ភារៈ​សិក្សាជាច្រើន ដល់សិស្សា​នុសិស្ស​ និងក្តារខៀនមួយចំនួន​ទៀតដល់សាលារៀន​របស់យើងផងដែរ​។ បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើល​​ តែងតែចុះមកសួរសុខទុក​សិស្សានុសិស្សរបស់យើង​ ហើយបានជម្រុញលើកទឹក​ចិត្តពួកគេ​ ឲ្យខិតខំរៀនសូត្របន្ថែមទៀត​ ដើម្បីអនាគតរបស់ខ្លួន​ និងសម្រាប់ប្រទេសកម្ពុជា​។ ក្រុមហ៊ុន​ណាហ្គាវើល​បានឧបត្ថម្ភថវិកា​ដើម្បីកសាងសាលា​ឡើងវិញនៅក្នុងសហគមន៍​របស់យើង។ យើងអត់មានពាក្យ​អ្វីនិយាយក្រៅពីពាក្យ​អរគុណយ៉ាងជ្រាលជ្រៅនោះទេ»។

លោកបានបន្តថា ​«តាំងនាមឲ្យសិស្សានុសិស្ស ​និងលោកគ្រូអ្នកគ្រូ ​ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅដល់ក្រុមហ៊ុន​ ណាហ្គាវើល​ សម្រាប់ការឧបត្ថម្ភថវិកា​ និងសម្ភារៈសិក្សាជាច្រើន​ដល់សិស្សានុសិស្ស ​និងសាលារៀនរបស់យើង។​ នេះបង្ហាញ​ថា ក្រុមហ៊ុនណាហ្គាវើល​ ពិតជាយកចិត្តទុកដាក់ចំពោះ​ពួកយើងតាមរយៈការ​ឧបត្ថម្ភរបស់ពួកគេ​ទៅដល់អង្គការក្រៅរដ្ឋាភិបាល និងសាលារៀនផ្សេង​ៗទៀត»។

4លោក អិន ចន្ធី អនុប្រធានភូមិ​ ដំណាក់ត្រាច​ និងជាអ្នកតំណាងឲ្យអាជ្ញាធរ​មូលដ្ឋាន ​មានប្រសាសន៍ថាសាលារៀន​​នេះ​ នឹងចាប់ផ្តើមសាងសង់​ឡើងវិញនៅពាក់កណ្តាលខែនេះ​។ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ​និងសហគមន៍ផងដែររំភើបយ៉ាង​ខ្លាំងសម្រាប់សាលាថ្មីនេះ។ តាំងនាមឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសូមសម្តែងនូវការដឹងគុណជាទីបំផុតដល់ក្រុមហ៊ុនណាហ្គាវើល​សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ​ក្នុងការជួយពួកយើងក្នុងស្ថានភាពដ៏លំបាកនេះ​។ លោកបន្តថា« យើងអាចនិយាយបានថា​ក្រុមហ៊ុនណាហ្គាវើលគឺជាក្រុមហ៊ុន​នាំមុខគេដែលយកចិត្តទុកដាក់​ចំពោះការអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជា» ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative