គ្រោះថ្នាក់ចរាចរណ៍​​​ ទី៩​ ខែមិថុនា​​​ ​ស្លាប់​​៥នាក់​ របួសធ្ងន់​​ស្រាល​១៥នាក់​

យោង​តាម​របាយការណ៍​ ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​នគរបាល​ជាតិ​ បានឲ្យដឹងថា​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូទាំងប្រទេស​​ កាលពី​ថ្ងៃទី៩​ ខែមិថុនា​​ ឆ្នាំ២០១៥​ បានកើតឡើង​ចំនួន៩លើក​ យប់៣លើក​ បណ្តាលអោយ​មនុស្ស​ស្លាប់​៥នាក់(ស្រី២នាក់)​ របួសធ្ងន់ ៩នាក់​(ស្រី២នាក់)​ និង​របួសស្រាល​៦នាក់​(ប្រុស)។

1របាយការណ៍ដដែល​បានបន្តទៀតថា​ ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង៩លើក​នេះ​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​​សរុប​១៥​គ្រឿង​ ក្នុងនោះ​មាន​ម៉ូតូ​​ចំនួន​៩​គ្រឿង​ រថយន្ត​ធុន​តូច​៤គ្រឿង រថយន្តធុនធំ​២​គ្រឿង​​ និងថ្មើរជើង៣នាក់​។ មូល​ហេតុដែល​​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​​រួមមាន ល្មើស​ល្បឿន៥លើក​ ស្រវឹង១​លើក​ បត់គ្រោះថ្នាក់១លើក​ ប្រជែងគ្រោះថ្នាក់​១លើក និងមនុស្សដើរ​ឆ្លងផ្លូវ១លើក​។ ចំពោះ​អ្នកជិះ​ម៉ូតូ​​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​​សុវត្ថិភាព​ ចំនួន១៥នាក់​(យប់៤នាក់)។

ចំពោះរថយន្ត​ពិន័យ​សរុប​​ចំនួន១.០៩៩គ្រឿង​ (រថយន្ត​ធំ​៤៤៣គ្រឿង)​ស្មើ​នឹង​១.១៣៧​ករណី​ ករណី​ល្មើស​​ក្រដាស​ស្នាម​មាន៧០៩គ្រឿង​ ស្មើនឹង៧២៦ករណី​ ចំពោះ​ករណី​ល្មើស​បច្ចេកទេស​ ៣៩០គ្រឿង​ស្មើនឹង៤១១ករណី​ ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​​ចំនួន ២.១៤២គ្រឿង។

គួរបញ្ជាក់ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំងប្រទេស​​ កាលពីថ្ងៃទី៨ ខែមិថុនា​ ​ឆ្នាំ២០១៥ នេះ​មាន​ចំនួន​១៤លើក​ យប់៥លើក​ បណ្តាលអោយ​មនុស្ស​​ស្លាប់៥នាក់ (ស្រីម្នាក់)​ របួសធ្ងន់១៣នាក់​ (ស្រី៣​នាក់) និង​របួសស្រាល​១៤នាក់ (ស្រី២នាក់)​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​​សរុប២៩គ្រឿង​​ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៩គ្រឿង​ រថយន្ត​ធុន​តូច៧​គ្រឿង រថយន្តធុនធំ២​គ្រឿង​ និង​ យាន​ផ្សេងៗ១គ្រឿង​។ មូល​ហេតុដែល​បណ្តាល​​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ ល្មើស​ល្បឿន៦លើក​ ស្រវឹង២លើក​ បត់គ្រោះ​ថ្នាក់​៣លើក​ ប្រជែងគ្រោះថ្នាក់១លើក​ កត្តាយានយន្ត១លើក​ និងមិនគោរពសិទ្ធ២លើក​។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​​ ចំនួន២៧នាក់(យប់១១នាក់)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative